អង្គការ​សុខភាពពិភពលោក​ (WHO) បានជូនដំណឹង ស្តី​ពី​ការ​រក​ឃើញ​មេរោគ​កូវីដ​-១៩​ បំប្លែង​ថ្មី​ ប្រភេទ​ BA.3.2 ដែលហៅឈ្មោះថា "Cicada" គឺជាពូជពង្សកូនចៅរបស់ប្រភេទ​ Omicron ដែលធ្លាប់​ឆ្លងកន្លងមក​ ។ អង្គការសុខភាពពិភពលោក​ចាត់​ទុក​ វ៉ារ្យ៉ង់​បំប្លែង​ថ្មី​ ស្ថិតនៅក្រោមការតាមដាន​ (Variants of Monitoring) ។ មេរោគ​នេះបានរកឃេីញ នៅ​សហរដ្ឋអាមេរិក​ ជប៉ុន កេនយ៉ា ហូឡង់ និងចក្រភពអង់គ្លេស​ និង​មិន​ទាន់​រកឃេីញឆ្លងមកតំបន់យេីងនៅឡេីយទេ​ ។ ផ្អែកលើទិន្នន័យសកលបច្ចុប្បន្ន មិនមានភស្តុតាងថាមានការរីករាលដាល​ និងភាពធ្ងន់ធ្ងរកើនឡើងទេ​ ។ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​កំពុងតាមដានយ៉ាងសកម្ម​ និងមិនទាន់មានការរកឃេីញនៅក្នុង​ប្រទេស​កម្ពុជា​នៅឡេីយទេ​ ។ នាយកដ្ឋាន​នឹង​ធ្វើ​បច្ចុប្បន្ន​ភាព នូវការ​វិវត្តន៍​នៃមេរោគ​បំប្លែង​ថ្មី​នេះ​ ។
ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​លេខ​ទូរស័ព្ទ​ ១១៥
 
Covid19 BA.3.2 Cicada