Date: 13/06/2020
ចាប់ពីថ្ងៃទី ៧ ដល់ ១២ មិថុនា ២០២០ នៅខេត្តបន្ទាយមានជ័យ មានករណីពុលស្រាសរុបចំនួន ៤៣នាក់ (ស្រី៣នាក់) ក្នុងនោះស្លាប់៧នាក់ (ប្រុសទាំងអស់)។
ករណីពុលស្រានេះ កេីតមានក្នុងស្រុកម៉ាឡៃចំនួន៤កន្លែង និងក្រុងប៉ោយប៉ែតចំនួន៣កន្លែង បណ្តាលមកពីស្រាថ្នាំ មិនមានប្រភពច្បាស់លាស់ ។ នាយកដ្ឋានសូមដាស់តឿនជាថ្មី ដល់បងប្អូនមេត្តាប្រុងប្រយ័ត្ន ក្នុងការជាវស្រាមកពិសារ ត្រូវជាវស្រាសមានប្រភពច្បាស់លាស់ មានការត្រួតពិនិត្យត្រឹមត្រូវពីមន្រ្តីជំនាញ និងពិសារក្នុងកំរិតតិចបំផុត ជាពិសេសក្នុងកំឡុងពេល កំពុងមានការផ្ទុះឡេីងនៃជំងឺកូវីដ-១៩ ព្រោះទទួលទានស្រាលបណ្តាលឱ្យយេីងធ្វេសប្រហែស និងងាយឆ្លងជំងឺកូវីដ-១៩ ។
ដូចនេះស្រានៅតែជាមូលហេតុសំខាន់ ក្នុងចំណោមការពុលចំណីអាហារជាច្រើន ដែលប្រជាពលរដ្ឋកំពុងតែប្រឈមនឹងការឈឺ និងស្លាប់ ទោះជាយ៉ាងណាក្រសួងសុខាភិបាលនៅតែប្រឹងប្រែង សហការជាមួយក្រសួងពាក់ពន្ធ័ ដើម្បីរៀបចំស្ពតផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋអោយយល់ដឹងពីហានិភ័យដែលបណ្តាលមកពីការទទួលទានស្រា ។
សូមស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន មេត្តាពង្រឹងការត្រួតពិនិត្យ សិប្បកម្មនិងទីតាំងផលិតស្រា ជាពិសេសលប់បំបាត់ទីតាំងផលិតស្រាដែលមិនមានច្បាប់អនុញ្ញាតពីស្ថាប័នជំនាញ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥
ចាប់ពីថ្ងៃទី ៧ ដល់ ១១ មិថុនា ២០២០ នៅខេត្តបន្ទាយមានជ័យមានករណីពុលស្រាសរុបចំនួន ២៧នាក់ (ស្រី១នាក់) ក្នុងនោះស្លាប់៦នាក់ ។
ករណីពុលស្រានេះកេីតមានក្នុងស្រុកម៉ាឡៃចំនួន៤កន្លែងនិងក្រុងប៉ោយប៉ែតចំនួន៣កន្លែង បណ្តាលមកពីស្រាថ្នាំមិនមានប្រភពច្បាស់លាស់ ។
វិធានការ :
១. បានបញ្ជូនអ្នកជំងឺមកព្យាបាលនៅមន្ទីរពេទ្យនិងយកចិត្តទុកព្យាបាលខ្ពស់ពីគ្រូពេទ្យជំនាញ
២. បានផ្តល់គោលករណ៍ណែនាំការព្យាបាលពីក្រសួងសុខាភិបាល
៣. បានផ្តល់ពិគ្រោះបច្ចេកទេសជាមួយគ្រូពេទ្យជំនាញថ្នាក់ជាតិ
៤. ត្រូវបញ្ជូនអ្នកជំងឺផ្សេងទៀតមកថ្នាក់ជាតិបេីមានសញ្ញាគ្រោះថ្នាក់តាមមគ្គុទេសណែនាំ
៥. បានធ្វេីការសហការជាមួយអាជ្ញាធរដែនដីនិងមន្ទីរពាក់ព័ន្ធដេីម្បីរឹបអូសនិងបញ្ឈប់ការចែកចាយបន្ត
៦. បានធ្វេីការផ្សព្វផ្សាយអប់រំដល់សហគមន៏
សូមដាស់តឿនជាថ្មីដល់បងប្អូនប្រុងប្រយ័ត្នក្នុងការជាវស្រាមកពិសារ ត្រូវជាវស្រាសមានប្រភពច្បាស់លាស់ មានការត្រួតពិនិត្យត្រឹមត្រូវពីមន្រ្តីជំនាញ និងពិសារក្នុងកំរិតតិចបំផុត ជាពិសេសក្នុងកំឡុងពេលកំពុងមានការផ្ទុះឡេីងនៃជំងឺកូវីដ-១៩ ព្រោះទទួលទានស្រាលបណ្តាលឱ្យយេីងធ្វេសប្រហែស និងងាយឆ្លងជំងឺកូវីដ-១៩ ។ យោងតាមទិន្នន័យការពុលស្រាកន្លងមក នៅតែជាបញ្ហាប៉ះពាល់សុខភាព និងប៉ះពាល់អាយុជីវិត ។ សូមបងប្អូនមើលតួលេខធ្លាប់ពុលស្រាកន្លងមកដូចខាងក្រោម ៖
- ក្នុងឆ្នាំ ២០១៥ : ចំនួនករណីពុលស្រាមាន ២៨៤ ករណី ក្នងនោះស្លាប់ ៣៣ នាក់ កើតឡើងនៅក្នុងខេត្តចំនួន៣គឺ: ត្បូងឃ្មុំ ក្រចេះ និងមណ្ឌលគីរី ។
- ក្នុងឆ្នាំ ២០១៦: ចំនួនករណីពុលស្រាមានចំនួន ៩២ ករណី ក្នុងនោះស្លាប់ ១៥ នាក់ កើតឡើងនៅក្នុងខេត្តកំពងលឆ្នាំង។
- ក្នុងឆ្នាំ ២០១៧ : ចំនួនករណីពុលស្រាមានចំនួន ១៣ករណី ក្នុងនោះស្លាប់២នាក់ នៅខេត្តមណ្ឌលគីរី
- ក្នុងឆ្នាំ ២០១៨: ចំនួនករណីពុលស្រាមានចំនួន ២០៣ករណី ក្នុងនោះស្លាប់៩នាក់ នៅខេត្តក្រចេះ និងកំពត
ដូចនេះស្រានៅតែជាមូលហេតុសំខាន់ ក្នុងចំណោមពុលអាហារជាច្រើនដែលប្រជាពលរដ្ឋកំពុងតែប្រឈមនឹងការឈឺ និងស្លាប់ ទោះជាយ៉ាងណាក្រសួងសុខាភិបាលនៅតែប្រឹងប្រែង សហការជាមួយក្រសួងពាក់ពន្ធ័ ដើម្បីរៀបចំស្ពតផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋអោយយល់ដឹងពីហានិភ័យដែលបណ្តាលមកពីការទទួលទានស្រា ។
សូមស្ថាប័នពាក់ព័ន្ធនិងអាជ្ញាធរមូលដ្ឋានមេត្តាពង្រឹងការត្រួតពិនិត្យសិប្បកម្មនិងទីតាំងផលិតស្រា ជាពិសេសលប់បំបាត់ទីតាំងផលិតស្រាដែលមិនមានច្បាប់អនុញ្ញាតពីស្ថាប័នជំនាញ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥