Update: 25-February-2023
វីរុសផ្តាសាយបក្សី H5N1 ដែលជាមូលហេតុនៃការស្លាប់របស់កុមារីរស់នៅ ភូមិរលាំង ឃុំរំលេច ស្រុកសីធរកណ្តាល គឺជាវីរុសដែលសិក្សារកឃើញនៅក្នុងចំណោមបក្សីស្រុក បក្សីព្រៃក្នុងប្រទេសកម្ពុជា នៅអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេៈ ។ អំបូរវីរុសផ្តាសាយបក្សី H5N1 (clade 2.3.2.1c) នេៈ ខុសពីអំបូរវីរុសផ្តាសាយបក្សី H5N1នៅតាមបណ្តាប្រទេស នៅតំបន់ផ្សេងទៀត លើពិភពលោក ។ ការតាមដានអង្កេតស្រាវជ្រាវ ករណីជំងឺនេៈនៅបន្តធ្វើទៀត ចំណែកឯក្រុមប្រជាជន ដែលមានទំនាក់ទំនងជាមួយអ្នកជំងឺ ត្រូវបន្តតាមដានសង្កេត។ គិតត្រឹមថ្ងៃនេៈ មិនទាន់បានបង្ហាញឲ្យឃើញច្បាស់ អំពីការចម្លងវីរុសផ្តាសាយបក្សី H5N1 ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតនៅឡើយទេ ។ សូមឲ្យប្រជាពលរដ្ឋទាំងអស់ មេត្តាជៀសវាងការប៉ៈពាល់ផ្ទាល់ ជាមួយបក្សីឈឺឬស្លាប់ ។ សូមចូលរួមការពារនិងទប់ស្កាត់ទាំងអស់គ្នា ដើម្បីសុខភាពរបស់យើងទាំងអស់គ្នា ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខទូរស័ព្ទ ១១៥