Updated: 02-Mar-2023
• មកទល់ពេលនេះ ករណីឆ្លងជំងឺគ្រុនផ្តាសាយបក្សី (A/H5N1) ចំនួនពីរករណីត្រូវបានរកឃេីញនៅក្នុងប្រទេសកម្ពុជា ។ គ្មានករណីបន្ថែមទៀតត្រូវបានរកឃើញទេ ។
• ករណីទីពីរត្រូវបានព្យាបាលនៅមន្ទីរពេទ្យ និងជាសះស្បេីយចេញពីមន្ទីរពេទ្យនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ បន្ទាប់ពីលទ្ធផលអវិជ្ជមានទីបីរបស់គាត់ ។
• រហូតមកដល់ពេលនេះ មិនទាន់រកឃេីញភស្តុតាងនៃការឆ្លងពីមនុស្សទៅមនុស្សទេ ។ ផ្អែកលើការស៊ើបអង្កេត ករណីទាំងពីរមានការប៉ះពាល់ជាមួយសត្វបក្សីឈឺ និងងាប់ដូចគ្នា ហើយរោគសញ្ញារបស់ពួកគេបានចាប់ផ្តើមនៅថ្ងៃតែមួយ ។
• ការវិភាគតាម Genome Sequencing និង phylogenetic ពីករណីទាំងពីរបានបង្ហាញថា មេរោគនេះគឺ clade 2.3.2.1c ស្រដៀងទៅនឹងមេរោគដែលកំពុងចរាចរនៅក្នុងបក្សីក្នុងស្រុក និងបក្សីព្រៃក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ២០១៣ មក ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ ១១៥
An update for 02 March 2023:
• To date, two cases of avian influenza virus (A/H5N1) have been confirmed in Cambodia. No further cases have been detected.
• The second case was treated in hospital and was discharged on 28 Feb 2023 following his third negative result.
• Thus far, there is no evidence of human-to-human transmission. Based on the investigations, both cases had exposure to sick and dead poultry and their symptoms started on the same day suggesting a common exposure.
• Genome sequencing and phylogenetic analysis from both cases revealed that the virus is clade 2.3.2.1c, similar to viruses circulating in domestic poultry and wild bird populations in Cambodia since 2013.