Date: 18-September-2023

គណៈប្រតិភូក្រសួងសុខាភិបាលចំនួនពីររូប ដឹកនាំដោយ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងឯកឧត្តមវេជ្ជបណ្ឌិត លី សូវ៉ាន់ ទីប្រឹក្សាក្រសួង និងជាប្រធាន នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ព្រមទាំងប្រតិភូ មកពីធនាគារពភពលោកកម្ពុជា បានចូលរួមវេទិកាអាស៊ី-ប៉ាស៊ីហ្វិក សម្រាប់បង្ការ និងឆ្លើយតបជំងឺរាតត្បាតជាសកល ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១៨ ដល់២០ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងបាងកក ប្រទេសថៃ។
គោលបំណងនៃវេទិកានេះ គឺសំដៅលើកកំពស់ចំណេះដឹងទូទៅ និងដកពិសោធន៍ល្អៗ ទាំងឡាយរបស់ប្រទេសនានា ក្នុងការត្រៀមលក្ខណ: និងឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ ជាដំណាក់ៗ និងដកយកពិសោធន៍ល្អៗទាំងនោះ ដើម្បីត្រៀមលក្ខណ:ឆ្លើយតប ជំងឺរាតត្បាតសកលនៅពេលអនាគត។
ក្នុងវេទិកានេះដែរ គណ:ប្រតិភូទាំងអស់ បានផ្លាស់ប្តូរដកពិសោធន៍ ចំណេះដឹងថ្មីៗ ដោយពិនិត្យឡើងវិញ និងសិក្សាពីគ្នាទៅវិញទៅមក ដើម្បីរៀបចំអោយបានជាដៃគូប្រសិទ្ធភាព សម្រាប់សហការគ្នាក្នុងពេលអនាគត និងរៀបចំផែនការផ្សេងៗ ត្រៀមឆ្លើយតបជំងឺរាតត្បាតសកល ទៅអនាគតខាងមុខ។
 
asia pacific pandemic sm  asia pacific pandemic pre1  asia pacific pandemic pre2