តាមរយៈប្រព័ន្ធឃ្លាំមេីល​ ជំងឺផ្តាសាយ​ និងជំងឺរលាកសួត​ រក​ឃេីញថាមានការកេីនឡេីង ករណីវិជ្ជមានមេរោគផ្តាសាយធំប្រភេទ អា និងបេ (seasonal Influenza A & B)​ នៅរដូវភ្លៀងនេះ​ ។ ប្រទេសកម្ពុជារកឃេីញជារៀងរាល់ឆ្នាំ​ seasonal Influenza​ កេីនឡេីងច្រេីននៅរដូវភ្លៀង​ និងរកឃេីញចំនួនតិចតួចនៃ​ជំងឺ​នេះ នៅរដូវរំហេីយ​ ។ សូមបងប្អូនរួមគ្នាបង្ការ ជំងឺផ្តាសាយធំ ដោយអនុវត្តន៍តាមសារអប់រំ  ហើយក្នុងករណីមានជំងឺផ្តាសាយ ដែលមានរោគសញ្ញាដូចជា គ្រុនក្តៅលើស​ ៣៨អង្សារសេ ក្អក ឈឺកខ្លាំង សូមអញ្ជើញទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ នៅជិតលោកអ្នកបំផុតដើម្បីព្យាបាល​។
ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​លេខ​ ១១៥