ក្រោយពីទទួលពត៌មានពីការផ្ទុះជំងឺគ្រុនក្តៅ និងផ្តាសាយច្រើនរហូតដល់ ៤៣៧នាក់បានឈឺ និង១១នាក់បានបញ្ជូនព្យាបាលនៅមន្ទីពេទ្យអ្នកលឿង។ នៅរាត្រីថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០១៦ នេះ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល រួមទាំងមន្រ្តីជំនាញជំងឺកុមារ និងជំងឺឆ្លង បានចុះពិនិត្យដោយផ្ទាល់ដល់មន្ទីរពេទ្យអ្នកលឿង ដែលអ្នកជំងឺទាំងនោះបញ្ជូនមកពី ភូមិចក់ខ្លាំង ឃុំពារាំងស្រុកពារាំង ខេត្តព្រៃវែង ។

ក្រោយពីពិនិត្យអ្នកជំងឺរួច រកឃើញថា អ្នកជំងឺកុមារមានជំងឺផ្តាសាយ និងជំងឺគ្រុនឈាម តែស្ថានភាពជំងឺទាំងនេះមានលក្ខណ:ធូរស្បើយអស់ហើយ ដោយមានការកចិត្តទុកដាក់ពីគ្រូពេទ្យ ។ ឯកឧត្តមរដ្ឋមន្ត្រីបានកោតសសើដល់គ្រូពេទ្យទាំងអស់ដែលបានយកចិត្តទុកដាក់ខ្ពស់ ក្នងការថែទាំព្យាបាលជំងឺឲ្យធូរស្បើយនិងណែនាំឲ្យបន្តបង្ការ និងទប់ស្កាត់ជំងឺនៅមូលដ្ឋានដែ់លមានផ្ទុះជំងឺកុំឲ្យមានករណី ឆ្លងរាត្បាតដល់កុមារផ្សេងទៀត ។ ចំពោះប្រភេទមេរោគដែលបង្កឲ្យមានជំងឺផ្តាសាយនឹងដឹងលទ្ធផលនៅថ្ងៃស្អែក ។ ឯកឧត្តមរដ្ឋមន្រ្តីក៏សំណូមពរឲ្យប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការជងឺផ្តាសាយ និងជំងឺគ្រុនឈាម តាមរយៈការណែនាំអប់រំរបស់មន្រ្តីជំនាញសុខាភិបាល ព្រោះរដូវនេះជារដូវងាយឆ្លងជំងឺផ្តាសាយនិងគ្រុនឈាម បើសង្ស័យជំងឺទាំងនេះ សូមអញ្ជើញពិគ្រោះនិងព្យាបាលជំងឺនៅមណ្ឌលសុខភាពឫមន្ទីរពេទ្យបង្អែកដែលជិតបំផុត ។

Outbreak NL.1 sm    Outbreak NL.2 sm    Outbreak NL.3 sm