ការខកចិត្តចំពោះអត្ថបទរបស់កាសែតក្នុងស្រុកមួយ ដែលចុះ អត្ថបទមួយដែលក្នុងខ្លឹមសារនិយាយ ថាក្រសួងសុខាភិបាលសម្ងំ អត់ធ្វើការ:
អត្ថបទនេះ ចុះផ្សាយគ្មានមូលដ្ឋានច្បាស់លាស់ និង ប្រាសចាកពីការពិត។ សូមលើក 3 ចំណុចខាងក្រោមជាឧទាហរណ៍ៈ


(1) ដូចជាថា ប្រជាជនកម្ពុជា ភ្លូកទឹកភ្លូកដីទៅពិនិត្យសុខភាព នៅប្រទេសជិតខាង ,តាមការសិក្សាថ្មីៗ ក្នុងមួយឆ្នាំៗ ប្រជាជនកម្ពុជា មូយភាគរយ ទៅពិនិត្យ និង ព្យាបាល នៅ ស្រុកគេ ដូច្នេះ ភាគច្រើនបំផុត នៅពិនិត្យ ព្យាបាលក្នុងស្រុកទេ។ ម្យ៉ាងទៀត ការជ្រើសរើស សេវា ក្នុង ឫ ក្រៅស្រុក គឺ ជាសិទ្ធិ របស់ពួក គាត់។
(2) ដូចជាថា គ្រូពេទ្យមួយចំនួនធំគ្មានជំនាញ និង ក្រមសីលធម៌ ,ដែលខុសពីការពិត ទាំងស្រុង។ បញ្ហា ថា គ្រូពេទ្យ ភាគច្រើនគ្មានសមត្ថភាព នេះ ទើបតែបានលើកឡើង ថ្មីៗ នេះ ហើយ ដែលបានទទួល ប្រតិកម្មឆ្លើយតប យ៉ាងខ្លាំង ពីក្រុមគណៈវិជ្ជាជីវសុខាភិបាល និង ថ្នាក់ដឹកនាំជាន់ ខ្ពស់ទៀតផង។
( 3) ដូចជាថា ក្រសួងសុខាភិបាល មិន ដើរ ទៅមុខ...ចំពោះ ចំណុចនេះ តើឈរលើមូលដ្ឋានអ្វីខ្លះ ដែលលើកឡើង យ៉ាង ដូច្នេះ? មាន សូចនាករ(អាំងឌីកាទរ័) ណាខ្លះ ដែល អ្នកនិយាយ បាន ប្រើប្រាស់? ផ្ទុយពីការ លើកឡើង ក្នុងឆ្នាំចុងក្រោយនេះ វិសយ័សុខាភិបាល មានការរីកចំរើន គួរអោយកត់សំគាល់, ជាក់ស្តែង ដូចជា ការសំរេចបានគោលដៅអភិវឌ្ឍន៏ សហស្សវត្ស ,ការចូលរួមចំណែកយ៉ាងធំធេង ក្នុង ការដែល ប្រជាជន កម្ពុជា មានអាយុកាលរំពឹងទុក វែង ជាងមុន ជាដើម ដោយសារពួកគាត់មានសុខភាពល្អជាងមុន។

សូមអោយអ្នកចុះអត្ថបទអ្វីក៏ដោយ ត្រូវ មានមូលដ្ឋានច្បាស់លាស់ និង គិតគូរ ល្អិតល្អន់ ទើបនិយាយ បើពុំនោះ ទេ,អាចសាធារណមតិ មានការភាន់ធ័ច្រឡំ។

សូមអានខ្លឹមសារដើមទាំងស្រុងនៃលិខិតចំហររបស់ក្រសួងសុខាភិបាលចំពោះការចុះផ្សាយនៅលើទំព័រកាសែតថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦ ដែលបានជូនភ្ជាប់មកជាមួយខាងក្រោមនេះស្រាប់។ អរគុណ។

Response 1 sm    Response 2 sm    Response 3 sm    Response 2 sm    Response 3 sm