នៅថ្ងៃទី ១៦ ខែសីហា ២០១៦ ពត៌មានពីខេត្តបាត់ដំបងដោយយោងលើស្ថានភាពចាំបាច់ចំពោះមុខ ក្រុមការងារមន្ទីរសុខាភិបាលខេត្ត និងមន្ទីរកសិកម្ម (បសុព្យាបាល) ខេត្ត បានចុះធ្វើយុទ្ធនាការអប់រំសុខភាព ការពារនឹងជងឺឆ្កែឆ្កួត ដោយមានការចូលរួមពី លោក អភិបាលស្រុកគាស់ក្រឡ ស្រុកប្រតិបត្តិ មណ្ឌលសុខភាព អង្គការ PFD អាជ្ញាធរមូលដ្ឋាន ប្រជាជន សរុបប្រមាណជា ១៥០ នាក់ (ស្រ្តី ៨០ នាក់) និងផ្តល់វ៉ាក់សាំង ដល់ឆ្កែ ឆ្មា បានចំនួន ១០០ ក្បាល (ឆ្កែ ៧៨ក្បាល)។

BB rabies 1.sm   BB rabies 2.sm   BB rabies 3.sm   BB rabies 5.sm   BB rabies 6.sm   BB rabies 8.sm ​  BB rabies.9.sm   BB rabies.10.sm

សកម្មភាពចុះអង្កេត និងឆ្លើយតបជំងឺឆ្កែឆ្កួតនៅ ភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង
- បង្កើតកំរងសំនួរសម្រាប់សំភាសន៍អ្នកប៉ះពាល់ជាមួយឆ្មាខាំ និងអ្នកជំងឺឆ្កែឆ្កួត
- ចុះសម្ភាន៍អ្នកបានប៉ះពាល់អ្នកជំងឺឆ្កែឆ្កួត និងសត្វឆ្មាឆ្កួតខាំ ដើម្បីបញ្ជាក់ពីប្រភេទនៃការប៉ះពាល់ជាមួយសត្វឆ្មាខាំ។
- ចាក់ថ្នាំបង្ការជំងឺឆ្កែឆ្កួតដល់អ្នកប៉ះពាល់ឆ្មាខាំ និងអ្នកជំងឺឆ្កែឆ្កួត បានចំនួន ២៩នាក់។
- មន្ទីរសុខាភិបាល សហការណ៍ជាមួយមន្ទីរកសិកម្មខេត្តបាត់ដំបង បានធ្វើយុទ្ធនាការចាក់ថ្នាំបង្ការជំងឺឆ្កែឆ្កួត ដល់សត្វឆ្កែ និងឆ្មា ទាំងអស់នៅក្នុងភូមិកើតហេតុ។
- ផលិតសារអប់រំអំពីជំងឺឆ្កែឆ្កួត និងចុះអប់រំ ចែកសារគន្លឹះទាំងនោះ ដល់ប្រជាជនរស់នៅក្នុងភូមិនោះ។

អត្ថន័យ និងសារគន្លឹះនៃជំងឺឆ្កែឆ្កួត មានដូចខាងក្រោមនេះ៖

ជំងឺឆ្កែឆ្កួតជាជំងឺកាចសាហាវ បណ្តាលមកពីសត្វឆ្កែ ឆ្មារ…មានផ្ទុកមេរោគជំងឺឆ្កែឆ្កួតខាំ និងបណ្តាល ឲ្យស្លាប់ ស្ទើរ ១០០% ប៉ុន្តែអាចការពារបាន តាមវិធានការដូចខាងក្រោម៖
១. ត្រូវជៀសវាង កុំប៉ះពាល់ ចាប់កាន់ រាល់សត្វចិញ្ចឹម ឬសត្វព្រៃ ដែលឈឺ ឬ មានសកម្មភាពចម្លែក ដូចជា ហៀរទឹកមាត់ បញ្ចេញអាការៈកាវសហាវ សត្វទម្លាក់កន្ទុយចុះ ដើរខាំមនុស្ស ឬ សត្វដទៃ…… ជាពិសេសកុមារដែលងាយរងគ្រោះពីជំងឺនេះ
២. កុំប៉ះពាល់ទឹកមាត់ ឬទឹកភ្នែកអ្នកជំងឺ ដែលសង្ស័យកើតជំងឺឆ្កែឆ្កួត

៣. ក្នុងករណីឆ្កែខាំ ត្រូវលាងមុខរបួសដោយទឹកស្អាត និងសាប៊ូ យ៉ាងតិច១៥នាទី។ សូមកុំ រុំ ឬរោយវត្ថុធាតុ ផ្សេងៗ ដែលធ្វើឲ្យក្រហាយផ្សា និងកុំដេរមុខរបួសឲ្យសោះនិង ប្រញាប់ទៅជួបគ្រូពេទ្យ ដើម្បីចាក់ វ៉ាក់សំាងឲ្យបានឆាប់បំផុត(២ ទៅ ៣ ម៉ោង ក្រោយពេលសង្ស័យឆ្កែឆ្កួតខាំ អាចការពារពីជំងឺ និងស្លាប់)។
៤. ចំពោះសត្វ ដែលមើលទៅទំនងជាមិនមានជំងឺ ឬ ដែលសង្យ័យថាកើតជំងឺឆ្កែឆ្កួត ហើយដែលបានខាំមនុស្ស ត្រូវចាប់វាឃុំទុកតាមសង្កេតមើលរយៈពេល១០ថ្ងៃ។

៥. ចាក់វ៉ាក់សំាងជំងឺឆ្កែឆ្កួតលើសត្វឆ្កែ