យោងតាមរបាយការណ៍ប្រចាំសប្តាណ៍CamEWARN បង្ហាញថាមានការកើនឡើងនៃជម្ងឺគ្រុនលឿង ស្រួចស្រាវចាប់ពីសប្តាណ៍ទី៣០ ក្នុងឆ្នាំ២០១៦។ ករណីទាំងអស់មានការរាយប៉ាយមកពីខេត្តចំនួន១៣ ហើយភាគច្រើននៃករណីមកពីខេត្តសៀមរាប និងខេត្តកំពង់ធំ និងបានបញ្ជាក់ថាឆ្លងមេរោគរលាកថ្លើមប្រភេទA។

ក្រុមចុះអង្កេតស្រាវជ្រាវ ដែលមានសមាជិកពីនាយដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង មន្ទីរសុខាភិបាល និងអង្គការសុខភាពពិភពលោកបានចុះទៅខេត្តសៀមរាបដើម្បីធ្វើការអង្កេតបញ្ហារនេះ ហើយបានបំពេញសកម្មភាពមួយចំនួនដូចជាៈ
- បានត្រួតពិនិត្យឯកសារអ្នកជម្ងឺមួយចំនួនក្នុងមន្ទីរពេទ្យដើម្បីស្វែងរកអ្នកជម្ងឺគ្រុនលឿង : មន្ទីរពេទ្យជ័យវរ្ម័នទី៧ (៦៦ករណី), មន្ទីរពេទ្យខេត្តសៀមរាប (៤ករណី), និងមន្ទីរពេទ្យកុមារអង្គរសាខាសូត្រនិគម(១៦ករណី)។ ករណីដែលបានរកឃើញច្រើនមកពីខេត្តសៀមរាប(៥៩ករណី) និងកំពង់ធំ(១៣ករណី)
- លទ្ធផលមន្ទីរពិសោធន៍ គឺមាន ៦៣ករណីមានជម្ងឺថ្លើមប្រភេទA, ៣ករណីមានជម្ងឺថ្លើមប្រភេទB, និង២០ករណីទៀតមិនបានធ្វើរោគវិនិច្ឆ័យ
- អ្នកជម្ងឺភាគច្រើនគឺស្ថិតក្រោមអាយុ ១៥ឆ្នាំ ដែលមាន ០-៥ឆ្នាំ(៥៧នាក់), ៦-១៥ឆ្នាំ(២២នាក់) ហើយរោគសញ្ញាភាគច្រើនរួមមាន ចេញលឿង(៩១%), គ្រុនក្តៅ(៦៧%), ឈឺក្នុងពោះ(៥៥%) និងមិនឃ្លានបាយ។
- បានចុះអង្កេតតាមភូមិមួយចំនួនក្នុងស្រុកជីក្រែង និងស្វាយលើ បានរកឃើញករណីសង្ស័យចំនួន២៥ករណី ហើយបានបូមយកឈាមមកពិនិត្យចំនួន១៦ និងបានប្រមូលយកទឹក និងចំនីអាហារមួយចំនួនដើម្បីធ្វើការវិភាគផងដែរ
- បានផ្សព្វផ្សាយចំនេះដឹងទាក់ទងនឹងអនាម័យទាំងការហូបចុក ស្នាក់នៅ ការផឹកទឹកស្អាត សុវត្ថិភាពចំនីអាហារ ដល់ប្រជាជនក្នុងស្រុកភូមិ និងណែនាំពួកគាត់ប្រសិនបើឃើញមានករណីសង្ស័យត្រូវបញ្ជូនទៅមន្ទីរពេទ្យ
- បានប្រជុំស្នើរសុំដល់មន្ទីរសុខាភិបាល និងសំណូមពរឲ្យជួយផ្សព្វផ្សាយដល់គ្រប់មណ្ឌលសុខភាព និងមន្ទីរពេទ្យឲ្យចាប់អារម្មណ៍ជួយរាយការណ៍ករណីជម្ងឺទៅក្នុងប្រព័ន្ធរាយការណ៍ប្រចាំសប្តាហ៍ឲ្យបានល្អ និងជួយផ្សព្វផ្សាយព័ត៌មានទាក់ទងនឹងអនាម័យ និងការផឹកស្អាតដល់ប្រជាជនក្នុងសហគមន៍
សារគន្លឺះសម្រាប់ជម្ងឺរលាកថ្លើមA ។
មេរោគនេះបង្កជាជម្ងឺមាន រោគសញ្ញាដូចជា គ្រុនក្តៅ ចេញលឿងស្បែកនិងភ្នែក ទឹកនោមពណ៌លឿងចាស់ ឈឺក្នុងពោះ និងមិនឃ្លានអាហារ។ មេរោគរលាកថ្លើមប្រភេទA អាចឆ្លងមកមនុស្សតាមរយៈការប៉ះពាល់លាមក-មាត់ដូចជា៖ ការកង្វះខាតអនាម័យ, ហូបចំនីមិនស្អាត, ហូបទឹកមិនបានដាំពុះ, និងអាចឆ្លងតាមការប៉ះពាល់ផ្ទាល់ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ ដូចនេះដើម្បីបង្ការពីការឆ្លងមេរោគថ្លើមប្រភេទA នេះ អ្នកត្រូវប្រកាន់ភ្ជាប់នូវអនាម័យទាំង៣យ៉ាង រស់នៅស្អាត ហូបស្អាត និងផឹកស្អាត និងអនុវត្តដូចខាងក្រោម៖
- លាងដៃឲ្យបានស្អាតជាមួយសាប៊ូ មុនពេលបរិភោគអាហារ និងក្រោយពេលបន្ទោរបង់រួច ជាពិសេសចំពោះកុមារ
- សម្អាត អនាម័យបរិស្ថាន
- ហូបទឹកដាំពុះ និងចំនីអាហារស្អាតដែលចម្អិនល្អ
- ប្រសិនបើ ឃើញមាននរណាម្នាក់ដែលចេញរោគសញ្ញាដូចបានរៀបរាប់ខាងលើ សូមប្រញ៉ាប់ទៅទទួសសេវាសុខភាពនៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅក្បែរលោកអ្នក ។
ពត៌មានបន្ថែមឫចង់រាយការណ៏ករណីជំងឺសូមទាក់ទងលេខៈ115.

AJ SR 1.sm  AJ SR 2.sm  AJ SR 3.sm  AJ SR 4.sm  AJ SR 5.sm