វីរុស Zika រកឃើញដំបូងនៅលើសត្វស្វាក្នុងឆ្នាំ១៩៤៧ និងលើមនុស្ស ក្នុងឆ្នាំ១៩៥២ នៅប្រទេស Uganda និងTanzania នែទ្វីបអាហ្វ្រិក ។ បន្ទាប់មកជំងឺ នេះមានការ ផ្ទុះឡើងជារប៉េះរប៉ោះ នៅទ្វីបអាហ្រ្វិក អាមេរិក និង អាសុីប៉ាស៊ីហ្វិក។

បច្ចុប្បន្ននេះ វីរុស Zika កំពុងរាត្បាតនៅប្រទេសក្នុងតំបន់អាមេរិក ខាងត្បូង និងកណ្តាល ។ ជំងឺនេះចំលងតាម មូសខ្លា ដូចជំងឺគ្រុនឈាមដែរ និងមានរោគសញ្ញាដូចជំងឺគ្រុនឈាម (គ្រុនក្តៅ ឈឺក្បាល ក្រហមភ្នែក កន្ទួលក្រហមលើស្បែក ឈឺសន្លាក់) ។ នៅក្នុងតំបន់យើងរកឃើញជំងឺនេះស្ទើគ្រប់ប្រទេសដូចជា ប្រទេសឡាវ វៀតណាម ថៃ សឹង្ហបុរី ម៉ាឡេសីុ ។ល។ នៅប្រទេសយើងចាប់ពីឆ្នាំ ២០០៧ ដល់ឆ្នាំ ២០១០ ររកើញZika ចំនួន ៧ករណី សុទ្ធតែជាសះស្បើយ និងពុំរកឃើញមានកុមារមានក្បាលតូចទេ និងចាប់ពីពេលនោះដល់ បច្ចុប្បន្នពុំរកឃើញទៀតទេ ។ មេរោគ Zika ដែលកើតមាននេះ ជាមេរោគក្នុងស្រុក មិនមែននាំចូលពីប្រទេសទ្វីបអាមេរិកទេ ។ យើងមានមន្ទីរ ពិសោធន៏អាចធ្វើតេស្ហបាន ។ គ្រោះភ័យបណ្តាលមកពីជំងឺនេះនៅ ក្នុងប្រទេសយើងនៅមានកំរិតទាបនៅឡើយ តែវិធានការបង្ការត្រូវតែ ពង្រឹងជាប់ជានិច្ច ដែលយើងប្រើប្រព័ន្ទដែលមានស្រាប់ ។ វិធានការណ៏សុខាភិបាលៈ ពង្រឹងប្រព័ន្ទតាមដានជំងឺ ធ្វើតេស្ហអ្នក សង្ស័យជំងឺ បងប្អូនដែលធ្វើត្រលប់មកពី អាហ្វ្រិក និង អាមេរិក បើសង្ស័យសូមទៅពិគ្រោះជំងឺនៅមន្ទីរពេទ្យ និងប្រាប់គ្រូពេទ្យអំពី ប្រវត្តន៏ការធ្វើដំណើរ រឺទូរស័ព្ទមកលេខ ១១៥ ០១២៤៨៨៩៨១ ០៨៩៦៦៩៥៦៧ ។ បើបងប្អូនឃើញមានមានជំងឺគ្រុនក្តៅច្រើន ក្នុងសហគមន៏បងប្អូន សូមរាយការណ៏មកយើងខ្ញុំជាបន្ទាន់តាម លេខទូរស័ព្ទ ១១៥ ។

Zika disease small     Zika.virus small   Zika Q A   Zika PDF.small