ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជនទាំងអស់ឲ្យបាន ជ្រាបថាមានការកើនឡើងនូវចំនួនអ្នកជំងឺហ្ស៊ីកា (Zika)នៅក្នុងតំបន់អាស៊ី មានដូចជាប្រទេសឡាវរកឃើញ២ករណីចន្លោះឆ្នាំ២០១២ដល់២០១៥ វៀតណាម២ករណីក្នុងឆ្នាំ២០១៦ ថៃ៩៧ករណីក្នុងឆ្នាំ២០១៦ សឹង្ហបុរី១១៥ករណីក្នុងឆ្នាំ២០១៦ ម៉ាឡេស៊ីមាន១ករណីក្នុងឆ្នាំ២០១៦។ នៅប្រទេសកម្ពុជាចាប់ពីឆ្នាំ២០០៧ដល់ឆ្នាំ២០១០ រកឃើញជំងឺហ្ស៊ីកាចំនួន៧ករណី សុទ្ធតែជាសះស្បើយនិងពុំរកឃើញមានករណីកុមារមានក្បាលតូច ហើយចាប់ពីពេលនោះមកដល់បច្ចុប្បន្នពុំរកឃើញករណីហ្ស៊ីកាទៀតទេ។ មេរោគZikaទាំង៧ករណីនេះ ជាមេរោគក្នុងស្រុកមិនមែននាំចូលពីប្រទេសទ្វីបអាមេរិកនិងអាហ្វ្រិកទេ។
សូមអានពត៌មានពិស្តានៅ ទីនេះ