នៅវេលាព្រឹក ថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០១៦ នេះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងសុខាភិបាល បានចុះត្រួតពិនិត្យវិធានការបង្ការជំងឺ ហ្សុីកា (Zika) នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និង សៀមរាប ។ ឯកឧត្តមបានណែនាំឲ្យមន្រ្តីចត្តាឡីស័កទាំងអស់នៅអាកាសយានដ្ឋានអន្តរជាតិទាំងពីរយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការបង្ការនិងទប់ស្កាត់ជំងឺ ហ្សីុកា និងជំងឺឆ្លងផ្សេងៗទៀត ។ ឯកឧត្តមក៏បានកោតសសើខ្ពស់ដល់មន្រ្តី្តចត្តាឡីស័កដែលបានខិតខំខ្ពស់អស់ ពីសមត្ថភាពដើម្បីបង្ការសុខភាពប្រជាពលរដ្ឋព្រោះលោក លោកស្រីជាមន្ត្រីសុខភិបាលជួរមុខ ។