អ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ នៅថ្ងៃទី២១ ខែកញ្ញានេះ ចុះត្រួតពិនិត្យការងារតាមដានជំងឹ Zika (ហ្ស៊ីកា) នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប និងច្រកអន្តរជាតិប៉ោយប៉ែត ដែលជាកន្លែងដែលក្រសួងសុខភិបាល បានបំពាក់ម៉ាស៊ីនស្ទង់កម្តៅ ដើម្បីត្រួតពិនិត្យអ្នកមានផ្ទុកជំងឺ Zika ។

លោក លី សូវ៉ាន់ បានឱ្យដឹង នៅព្រឹកនេះថា «តាមការណែនាំរបស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងសុខាភិបាល​ ថ្ងៃនេះខ្ញុំបាទផ្ទាល់ នឹងចុះពិនិត្យផ្ទាល់ការងារតាមដានជំងឺ​ ហ្សីុកា​ នៅអាកាសយានដ្ឋានអន្តរជាតិ​ សៀមរាបនៅម៉ោង១០:៣០ព្រឹក​ និងច្រកផ្លូវគោកប៉ោយប៉ែត​ពេលល្ងាចម៉ោង៣៖៣០»។

កាលពីម្សិលមិញ នៅក្នុងពិធីសម្ពោធមន្ទីរពេទ្យជំប៉ុនទី១ នៅក្នុងប្រទេសកម្ពុជា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឱ្យក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធបង្កើនទប់ស្កាត់ជំងឺឆ្លង Zika កុំឱ្យរាលដាលមកដល់ប្រទេសកម្ពុជា ខណៈដែលជំងឺនេះ​បានកើតឡើង​ នៅប្រទេសជិតខាងរួចហើយ នាថ្មីៗនេះ៕ ប្រភព Fresh News.

Zika REP Airport1.sm   Zika REP Airport2.sm   Zika REP Airport3.sm   Zika REP Airport4.sm   Zika Poipet1.sm   Zika Poipet2.sm