Date: 10/Oct/2016

កម្ពុជាទទួលបានវិញ្ញាបនបត្រនិងពានរង្វាន់លុបបំបាត់ជំងឺជើងធំដូចជើងដំរី​ (ជំងឺហ្វីឡារីយ៉ាសុីស)​ ពីអង្គការសុខភាពពិភពលោក​ ។
Cambodia got certificate from WHO for having eliminated Lymphatic Filariasis disease in Cambodia.

ជំងឺជើងធំដូចដំរីនេះ​ បង្កឡើងដោយពពួកព្រូនដង្កូូវឈ្មោះ​ វុចឆេរីយ៉ាបង់ក្រូវទី​ ដែលធ្វើឲ្យជើងហើមធំដូចជើងដំរី​ ធ្លាប់កើតមាន​ នៅភាគខាងជើងប្រទេសដូចជារតនគីរី​ ស្ទឹងត្រែងនិងព្រះវិហារ​ ជាដើម។​ ជំងឺជើងធំដូចដំរី​ ឆ្លងតាមរយ:មូសប្រភេទអាណូហ្វែល​ ដែលធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធឡាំហ្វាទិក​ ធ្វើឲ្យជើងឡើងធំដូចជើងដំរី។​

នេះជាមោទនភាពជាតិខ្មែរមួយ​ ដែលបានទទួលពានរង្វាន់នេះ​ ហើយនេះ​ គឺជាសមិទ្ធិផលរួមរបស់ប្រជាជនកម្ពុជា​ ក្នុងការលើកកម្ពស់សុខុមាលភាព​ ហើយឯកឧត្តមរដ្ឋមន្ត្រីសូមកោតសរសើរដល់មន្ត្រីសុខាភិបាលទាំងអស់​ ដែលបានខិតខំធ្វើឲ្យមានលទ្ធផលល្អប្រសើរនេះ​ រហូតឈានទទួលបានពានរង្វាន់ដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបាននេះ។

MOH Award1.sm   MOH Award2.sm   MOH Award3.sm   MOH Award4.sm