Date: 19/Nov/2016 updated
 
zika again
ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបកែតម្រូវលើសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង ស្តីពីមានករណីជំងឺហ្ស៊ីកាដំបូងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបានចេញផ្សាយនៅវេលាម៉ោង៦ល្ងាចនៃថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ២០១៦នេះ ដោយសូមជម្រាបជូនប្រជាជនកម្ពុជាទាំងអស់ឲ្យបានជ្រាបថា ក្រោយពីបានត្រួតពិនិត្យដោយហ្មត់ចត់ លើលទ្ធផលមន្ទីរពិសោធន៍ដែលបានជូនព័ត៌មាន ពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាលើកទី១នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ រហូតមកដល់ម៉ោង៧ល្ងាចនៃនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦(គឺប្រហែល១ម៉ោងក្រោយពីក្រសួងបានចេញសេចក្តីប្រកាសព័ត៌មាន ពីករណីវិជ្ជមានហ្ស៊ីកានៅខេត្តកំពង់ចាម) តាមរយៈការវិភាគមន្ទីរពិសោធន៍តាមបែប Sequencing method ដើម្បីបញ្ជាក់ពីភាពវិជ្ជមានដែលបានឃើញនៅលើការវិភាគលើកទី១នោះ ក្រសួងសុខាភិបាលបានទទួលព័ត៌មានពី លទ្ធផលពិនិត្យបន្តលើកទី២ពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា (តាមការធ្វើ molecular biology test ២ដង) ដោយមានការបញ្ជាក់ច្បាស់ថា ករណីដែលថាមានវិជ្ជមានវីរុសហ្ស៊ីកា លើបុរសមា្នក់អាយុ ៤៤ឆ្នាំ នៅភូមិតាមាង ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាមនោះ គឺមិនត្រឹមត្រូវទេ ដោយជាលទ្ធផលចុងក្រោយ គឺ អវិជ្ជមានវីរុសហ្ស៊ីកា។
ដូច្នេះ បច្ចុប្បន្ននេះ ពុំមានករណីជំងឺហ្ស៊ីកាត្រូវបានរកឃើញមាននៅក្នុងព្រះរាជាណាចក្រកម្ពុជានេះទេ។ សូមអាចក្លឹមសារទាំងស្រុងដូចខាងក្រោម៖
 
Zika 18 11 2016