Date: 21/Dec/2016 | Updated: 03/JAN/2017

ថ្មីៗនេះមានការរីករាលដាលនៃជំងឹផ្តាសាយបក្សីនៅប្រទេសកូរ៉េខាងត្បូង និងប្រទេសជប៉ុនដែលបណ្តាលឲ្យមានការសំលាប់សត្វបក្សីប្រមាណជិត២លានក្បាលដើម្បីបង្ការការឆ្លងរាត្បាតមកមនុស្សនៅទីនោះ ។ ដូច្នេះសូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងពិធីចូលឆ្នាំសកល ចូលឆ្នាំចិន វៀតណាមនឹងឈានមកដល់ឆាប់ៗ សូមបងប្អូនប្រុងប្រយ័ត្នជានិច្ចអំពី ការចំលងជំងឺផ្តាសាយបក្សី ។ សូមកុំយកមាន់ ទា ឬសត្វបក្សីឈឺឬងាប់ មករៀបចំជាអាហារ ឫលក់បន្ត ត្រូវអនុវត្តអនាម័យក្នុងការបោចរោម និង ចំអិនជាប់ជានិច្ច ។ ក្នុងប្រទេសយើងជំងឺផ្តាសាយបក្សី បានឆ្លងពីសត្វបក្សីមកមនុស្សចំនួន ៥៦ករណី ដែលក្នុងនោះ ៣៧ករណីបានស្លាប់ ។ ដោយឡែកគ្រាន់តែឆ្នាំ ២០១៣ មានឆ្លងលើមនុស្សចំនួន ២៦ករណី ដែលក្នុងនោះមាន ១៤ករណីបានស្លាប់ និង ក្នុងឆ្នាំ២០១៤ មាន ៩ករណី និង ៤ករណីបានស្លាប់ ។ បុគ្គលដែលមានរោគសញ្ញាគ្រុនក្តៅ លើសពី ៣៨.៥ អង្សារសេ និងមានរោគសញ្ញា ក្អក ឬ ឈឺក ឬ ដកដង្ហើម ហត់ និងមានប្រវត្តិប៉ះពាល់ជាមួយបក្សីឈឺ ឬងាប់ ក្នុងកំឡុងពេល ៧ ថ្ងៃមុនចេញរោគសញ្ញា ចាត់ទុកថាជាករណីសង្ស័យ ត្រូវបញ្ចូនអ្នកជំងឺ ទៅមណ្ឌល់សុខភាព ឬមន្ទីរពេទ្យជិតបំផុតដើម្បីធ្វើការព្យាបាល យើងមានឱសថសំរាប់ព្យាបាលជំងឺនេះ ។ ពត៌មានបន្ថែមសូមទាក់ទងទូរស័ព្ទលេខ ១១៥ ។
សូមទស្សនាភាពយន្តខ្លី អំពីសារអប់រំអំពីការបង្ការជំងឺផ្តាសាយបក្សី ជូនភ្ជាប់មកជាមួយនេះ ។

H5N1   115 CDC   Flu Jan 17