Date: 22/September/2017

សូមបងប្អូនដែលធ្វើដំណើរចំណាកស្រុុក ទៅរស់នៅជិតព្រៃ ឬក្នុងព្រៃ ឬក៏បងប្អូនធ្វើការងារចល័តចេញចូលព្រៃ ពេលបងប្អូនសង្ស័យខ្លួនថាមានជំងឺគ្រុនចាញ់ សូមបងប្អូនរកកន្លែងព្យាបាលឲ្យបានសមស្រប ដើម្បីទទួលការព្យាបាលជំងឺគ្រុនចាញ់ឆាប់ជា និងមិនខូចសុខភាព និងម្យ៉ាងទៀតដើម្បីកាត់បន្ថយការស៊ាំថ្នាំ គ្រុនចាញ់ផង ។ កន្លែងព្យាបាលជំងឺគ្រុនចាញ់សមស្របរួមមាន មន្ទីរពេទ្យ មណ្ឌលសុខាភាព ប៉ុស្តិសុខភាព និងអ្នកស្ម័គ្រចិត្តភូមិព្យាបាលជំងឺគ្រុុនចាញ់ ។ សូមទស្សនាភាពយន្តខ្លីអប់រំស្តីអំពីជំងឺគ្រុនចាញ់ ។ ពត៌មានបន្ថែមឬចង់រាយការណ៏សូមទូរស័ព្ទទៅលេខ 115 ដោយមិនគិតថ្លៃពីទូរស័ព្ទគ្រប់ប្រព័ន្ធ ។

Malaria 29 08 17