Date: 09/October/2017

Seasonal influ vdo1នាពេលថ្មីៗនេះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានទទួលរបាយការណ៏ ពីការកើនឡើងនៃជំងឺផ្តាសាយធំ និងម្យ៉ាងវិញទៀត រដូវនេះជារដូវភ្លៀងធ្លាក់ ដែលជារដូវមានឆ្លងជំងឺផ្តាសាយធំ ក្នុងប្រទេសយើង តែនាយកដ្ឋានពុំទាន់រកឃើញការផ្ទុះជំងឺនេះ ទំហំធំនៅប្រទេសយើងនៅឡើយទេ តែទោះជាយ៉ាងណា សូមបងប្អូនចូលរួមប្រុងប្រយ័ត្ន បង្ការការឆ្លងជំងឺផ្តាសាយធំនេះ ។ តាមការសិក្សា ស្រាវជ្រាវរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង រកឃើញថា ក្នុងប្រទេសយើងនៅក្នុងរដូវភ្លៀង ជារដូវដែលមានឆ្លងជំងឺផ្តាសាយធំច្រើន ដែលបង្កឡើងដោយមេរោគផ្តាសាយ (Seasonal Influenza: H1N1, H3N2, Influenza B & C) ដូច្នេះសូមបងប្អូនទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីកុំឲ្យចំលងជំងឺផ្តាសាយធំនេះ ។ រោគសញ្ញាជំងឺផ្តាសាយបង្កឡើងដោយជំងឺផ្តាសាយរួមមាន: គ្រុនក្តៅលើសពី ៣៨.៥អង្សាសេ និងមានក្អក ឫឈឺក និងករណីខ្លះអាចវិវត្តន៏ទៅហត់ ។ ការព្យាបាលគឺ: ប្រើថ្នាំបញ្ចុះកំដៅ ផឹកទឹកឲ្យបានច្រើន គេងលក់ស្កប់ស្កល់ កាត់បន្ថយការហាត់ប្រាណ ហូបអាហារសំបូរជីវជាតិជាពិសេស វីតាមីនសេ ការប្រើថ្នាំផ្សះគ្មានប្រសិទ្ធិភាព សំលាប់មេរោគនេះទេ ថែមទាំងសុខភាពទ្រុឌទ្រោម និងមិនងាយជាពីជំងឺផ្តាយទៀតផង ។ បើការព្យាបាល៣ថ្ងៃមិនធូរស្រាល ឫវិវត្តន៏ទៅជាហត់ខ្លាំង សូមអញ្ជើញទៅពិគ្រោះជំងឺជាមួយគ្រូពេទ្យ យើងមានឱសថ សំរាប់ព្យាបាលសំលាប់មេរោគផ្តាសាយធំ ។ សូូមទស្សនាភាពយន្តអប់រំខ្លី ស្តីអំពីការបង្ការចំលងជំងឺផ្តាសាយ ។
ពត៌មានបន្ថែម ឬរាយការណ៏ជំងឺគ្រុនក្តៅច្រើនក្នុងភូមិ ក្នុងសាលា ឬកន្លែងធ្វើការ សូមទាក់ទងលេខ 115 ។