Date: 16/March/2018

Wine poisioning videoពិធីបុណ្យចូលឆ្នាំថ្មី និងពិធីផ្សេងៗទៀត នឹងឈានចូលមកដល់ក្នុងពេលឆាប់ៗនេះ សូមបងប្អូនប្រុងប្រយ័ត្ន ក្នុងការទិញស្រាមកពិសារ ត្រូវទិញស្រាមានប្រភពច្បាស់លាស់ មានការត្រួតពិនិត្យត្រឹមត្រូវពីមន្រ្តីជំនាញ ។ យោងតាមទិន្នន័យកន្លងមក ការពុលស្រានៅតែជាបញ្ហាប៉ះពាល់សុខភាព និងអាយុជីវិត ។ សូមបងប្អូនមើលតួលេខធ្លាប់ពុលស្រាកន្លងមកដូចខាងក្រោម ៖
- ក្នុងឆ្នាំ ២០១៥ : ចំនួនករណីពុលស្រាមាន ២៨៤ ករណី ក្នងនោះស្លាប់ ៣៣ នាក់ កើតឡើងនៅក្នុងខេត្តចំនួន៣គឺ: ត្បូងឃ្មុំ ក្រចេះ និងមណ្ឌលគីរី ។
- ក្នុងឆ្នាំ ២០១៦ : ចំនួនករណីពុលស្រាមានចំនួន ៩២ ករណី ក្នុងនោះស្លាប់ ១៥ នាក់ កើតឡើងនៅក្នុងខេត្តកំពង់ឆ្នាំង។
- ក្នុងឆ្នាំ ២០១៧ : ចំនួនករណីពុលស្រាមានចំនួន ១៣ ករណី ក្នុងនោះស្លាប់២នាក់ នៅខេត្តមណ្ឌលគីរី។
ដូចនេះស្រានៅតែជាមូលហេតុសំខាន់ ក្នុងចំណោមអាហារជាច្រើនដែលប្រជាពលរដ្ឋកំពុងតែប្រឈមនឹងការឈឺ និងស្លាប់ ទោះជាយ៉ាងណាក្រសួងសុខាភិបាលនៅតែប្រឹងប្រែង សហការជាមួយក្រសួងពាក់ពន្ធ័ ដើម្បីរៀបចំស្ពតផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋ អោយយល់ដឹងពីហានិភ័យ ដែលបណ្តាលមកពីការទទួលទានស្រា ។
ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥