Date: 11/April/2018

Wine poisioning video ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនឹងឈានមកដល់ក្នុងពេលឆាប់ៗនេះ សូមបងប្អូនប្រុងប្រយ័ត្ន ក្នុងការទិញស្រាមកពិសារ។ ត្រូវទិញស្រាមានប្រភពច្បាស់លាស់ មានការត្រួតពិនិត្យត្រឹមត្រូវពីមន្រ្តីជំនាញ និងសូមមេត្តាពិសារក្នុងកំរិតទាបបំផុត។ យោងតាមទិន្នន័យ ការពុលស្រាកន្លងមក នៅតែជាបញ្ហាប៉ះពាល់សុខភាព និងអាយុជីវិត។ សូមបងប្អូនមើលតួរលេខចំនួនធ្លាប់ពុលស្រាកន្លងមកដូចខាងក្រោម ៖
- ក្នុងឆ្នាំ ២០១៥  : ចំនួនករណីពុលស្រាមាន ២៨៤ ករណី ក្នងនោះស្លាប់ ៣៣ នាក់ កើតឡើងនៅក្នុងខេត្តចំនួន៣គឺ: ត្បូងឃ្មុំ ក្រចេះ និងមណ្ឌលគីរី ។
- ក្នុងឆ្នាំ ២០១៦  : ចំនួនករណីពុលស្រាមានចំនួន ៩២ ករណី ក្នុងនោះស្លាប់ ១៥ នាក់ កើតឡើងនៅក្នុងខេត្តកំពង់ឆ្នាំង។
- ក្នុងឆ្នាំ ២០១៧ : ចំនួនករណីពុលស្រាមានចំនួន ១៣ករណី ក្នុងនោះស្លាប់២នាក់ នៅខេត្តមណ្ឌលគីរី។
ដូចនេះ ស្រានៅតែជាមូលហេតុសំខាន់ ក្នុងចំណោមអាហារជាច្រើនដែលប្រជាពលរដ្ឋកំពុងតែប្រឈមនឹងការឈឺ និងស្លាប់ ទោះជាយ៉ាងណា ក្រសួងសុខាភិបាលនៅតែប្រឹងប្រែង សហការជាមួយក្រសួងពាក់ពន្ធ័ ដើម្បីរៀបចំស្ពតផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋ អោយយល់ដឹង ពីហានិភ័យដែលបណ្តាលមកពីការទទួលទានស្រា ។

ពត៌មានបន្ថែមសូមទាក់ទងមកលេខ ១១៥