Date: 19/June/2018

Flu 06.2018.smនាពេលថ្មីៗនេះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានទទួលរបាយការណ៏ ពីការកើនឡើង នៃជំងឺផ្តាសាយធំ និងម្យ៉ាងវិញទៀត រដូវនេះជារដូវភ្លៀងធ្លាក់ ដែលជារដូវមានឆ្លងជំងឺផ្តាសាយធំ ក្នុងប្រទេសយើង តែនាយកដ្ឋាន ពុំទាន់រកឃើញការផ្ទុះជំងឺនេះ ជាទ្រង់ទ្រាយធំ នៅប្រទេសយើងនៅឡើយទេ។ តែទោះជាយ៉ាងណា សូមបងប្អូនប្រុងប្រយ័ត្ន និង ចូលរួមបង្ការ ការឆ្លងជំងឺផ្តាសាយធំនេះ ។ តាមការសិក្សាស្រាវជ្រាវ របស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង រកឃើញថា ក្នុងប្រទេសយើង នៅក្នុងរដូវភ្លៀង ជារដូវដែលមានឆ្លង ជំងឺផ្តាសាយធំច្រើន ដែលបង្កឡើងដោយមេរោគផ្តាសាយ (Seasonal Influenza: H1N1, H3N2, H2N2, Influenza B & C)។ ដូច្នេះសូមបងប្អូនទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីកុំឲ្យឆ្លងជំងឺផ្តាសាយធំនេះ ។ រោគសញ្ញាជំងឺផ្តាសាយធំ រួមមាន: គ្រុនក្តៅលើសពី ៣៨.៥អង្សាសេ និងមានក្អក ឫឈឺក និងករណីខ្លះអាចវិវត្តន៏ទៅហត់ ។ ការព្យាបាលគឺ: ប្រើថ្នាំបញ្ចុះកំដៅ ពិសារទឹកឲ្យបានច្រើន គេងលក់ស្កប់ស្កល់ កាត់បន្ថយការហាត់ប្រាណ ហូបអាហារសំបូរជីវជាតិ ជាពិសេស វីតាមីនសេ ការប្រើថ្នាំផ្សះគ្មានប្រសិទ្ធិភាព សំលាប់មេរោគនេះទេ ថែមទាំងធ្វើអោយ សុខភាពទ្រុឌទ្រោម និង មិនងាយជាពីជំងឺផ្តាយទៀតផង ។ បើការព្យាបាល៣ថ្ងៃ មិនធូរស្រាល ឫវិវត្តន៏ទៅជាហត់ខ្លាំង សូមអញ្ជើញទៅពិគ្រោះជំងឺ ជាមួយគ្រូពេទ្យ យើងមានឱសថ សំរាប់ព្យាបាល សំលាប់មេរោគផ្តាសាយធំ ។
សូូមទស្សនាភាពយន្តអប់រំខ្លី ស្តីអំពីការបង្ការ ការចំលងជំងឺផ្តាសាយធំ ។
ពត៌មានបន្ថែម ឬរាយការណ៏ ជំងឺគ្រុនក្តៅច្រើនក្នុងភូមិ ក្នុងសាលា ឬកន្លែងធ្វើការ សូមទាក់ទងលេខ 115 ដោយមិនគិតថ្លៃពីគ្រប់ប្រព័ន្ធ ។