Date: 03/December/2018

dengueVdo2.23.06.2018នៅចុងខែវិច្ឆិការ​និងដើមខែធ្នូ​នេះ​ មានការកើនឡើងនៃករណី ជំងឺគ្រុនឈាមលើកុមារ​ និងមនុស្សធំ​ (ព្រោះជាខួបកើនឡើង នៃជំងឺគ្រុនឈាមរៀងរាល់ ៤ ទៅ ៥ឆ្នាំម្តង) ដែលបណ្តាលឲ្បបណ្តាខេត្ត​ រាជធានីបាននចាត់វិធានការ បាញ់ថ្នាំសំលាប់មូសខ្លា និងបើកយុទ្ធនាការដាក់ថ្នាំអាបែតបន្ថែម និងអប់រំសុខភាព​ ។ ដូច្នេះដើម្បីបង្ការ កុំឲ្យផ្ទុះជំងឺគ្រុនឈាម ក្នុងតំបន់បងប្អូនរស់នៅ សូមបងប្អូនចូលរួមទាំងអស់គ្នា ក្នុងការបំបាត់ជំរកដង្កូវទឹក ក្នុងផ្ទះ ជុំវិញផ្ទះបងប្អូន ទីសាធារណៈនានា និងក្នុងវត្តអារាម ការពារកូនកុំឲ្យមូសខាំ ដោយពាក់ខោអាវគ្របជិតខ្លួនកូន ពាក់ស្រោមជើង​ គេងក្នុងមុងជានិច្ចទាំងពេលថ្ងៃនិងពេលយប់ ។ សូមបងប្អូននាំកូនទៅមន្ទីរពេទ្យ ជាបន្ទាន់ បើឃើញកូនក្តៅខ្លួនខ្លាំង ផ្តល់ថ្នាំមិនចុះកំដៅ​ ឬសង្ស័យថាមានជំងឺគ្រុនឈាម ។ រោគសញ្ញាជំងឺគ្រុនឈាមរួមមាន គ្រុនក្តៅ ខ្លាំង​ ឈឺក្បាល ឈឺក្រោយរង្វង់ភ្នែក ឈឺពោះ ក្អួត​ និងករណីខ្លះមានកន្ទួលក្រហមលើស្បែក ឬសញ្ញាហូរឈាម ។ បើបងប្អូនឃើញជំងឺគ្រុនក្តៅច្រើន ខុសធម្មតាក្នុងភូមិ ក្នុងមូលដ្ឋានរស់នៅរបស់បងប្អូន សូមផ្តល់ពត៌មានទៅមន្រ្តីសុខាភិបាល នៅជិតបងប្អូនបំផុតជាបន្ទាន់​ ឫរាយការណ៏តាមលេខទូរស័ព្ទ 115 ដោយមិនគិតថ្លៃពីគ្រប់ប្រព័ន្ធ ដើម្បីឲ្យមន្ត្រីជំនាញចុះឆ្លើយតបជាបន្ទាន់ ៕

Dangue 12.2018.as  Dangue 12.2018.bs  Dangue 12.2018.cs  Dangue 12.2018.ds  Dangue 12.2018.es  Dangue 12.2018.fs  Dangue 12.2018.gs  115 sm