Fake postsm ppia machine1sm
ស្របពេលដែលក្រសួងសុខាភិបាល បាននិងកំពុងធ្វើការយ៉ាងមមាញឹក ដើម្បីបង្ការ និងទប់ស្តាត់វីរុសកូរ៉ូណាថ្មី (COVID-19) ក្រសួងក៍នៅមានការងារជាប្រចាំមួយទៀត គឺការស្វែងរក និងទប់ស្តាត់ព័ត៌មានក្លែងក្លាយ ដែលត្រូវបានចែករំលែកតាមអនឡាន ជាពិសេសនៅលើបណ្តាញសង្គម Facebook ដែលធ្វើអោយប្រជាពលរដ្ឋមួយចំនួនមានការភ័យខ្លាច ក័ដូចជាធ្វើអោយសាធារណមតិមួយចំនួនមានការភាន់ច្រលំ និងវាយតំលៃជាអវិជ្ជមានមកលើក្រសួង-ស្ថាប័ន ជាពិសេសនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ដែលបាននឹងកំពុងធ្វើការយ៉ាងមមាញឹកមិនថាថ្ងៃយប់ ដើម្បីបង្ការនិងទប់ស្តាត់វីរុសកូរ៉ូណាថ្មីនេះកុំអោយឆ្លង និងរីករាលដាលនៅក្នុងប្រទេសកម្ពុជាយើង។
សូមជំរាបថា នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបាននិងកំពុងអនុវត្តន៍ តាមការណែនាំរបស់ពេទ្យជំនាញ​ អង្គការសុខភាពពិភពលោក​ (WHO)​ និង​ មជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងសហរដ្ឋអាមេរិក​ (USCDC)​។ 
ហើយសំរាប់ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ម៉ាស៊ីនស្កែនកំដៅ ត្រូវបានដាក់អោយដំំណើរការ នៅផ្លូវអ្នកដំណើរចុះពីយន្តហោះ ហើយមន្រ្តីចត្តាឡីស័កកំពុងតាមដាន ត្រួតពិនិត្យអ្នកដំណើរពីក្នុងបន្ទប់ តាមរយៈរូបភាពនៅលើទូរទស្សន៍ ដែលបញ្ជូនពីម៉ាស៊ីនស្កែនកំដៅដែលនៅខាងក្រៅ។
ការធ្វើការសន្និដ្ឋានខុស ក៏ដូចជាការចែករំលែករូបភាព រឺវីដេអូមិនពិត ទាក់ទងនឹងវីរុសកូរ៉ូណាថ្មី (COVID-19) ដោយខ្វះការពិចារណា និងមិនបានស្វែងរកព័ត៌មានពិត អោយបានគ្រប់ជ្រុងជ្រោយ ជាការបំផិតបំភ័យដល់បងប្អូនប្រជាពលរដ្ឋ និងធ្វើអោយប្រជាពលរដ្ឋបាត់បង់ទំនុកចិត្ត មកលើការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ហើយក៍ជាការវាយប្រហារមកលើស្ថាប័នរដ្ឋ ជាពិសេសនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ដែលបាននឹងកំពុងខិតខំ ធ្វើការយ៉ាងមមាញឹកជាមួយអង្គការដៃគូរ ដើម្បីបង្ការនិងទប់ស្តាត់វីរុសកូរ៉ូណាថ្មីនេះ។
បើបងប្អូនមានចម្ងល់ រឺចង់សាកសួរពត៌មានបន្ថែម សូមចុចមកលេខ​ ១១៥
Gif 115 copy