Date: 19/March/2020

Gif 115 copy

យេីងខ្ញុំសូមជំរាបជូន ដល់សាធារណ:ជនមេត្តាជ្រាបថា រាល់ការហៅចូលមកកាន់លេខ ទាន់ហេតុការណ៍ ១១៥ មានពេលខ្លះរង់ចាំយូរ រឺមិនអាចភ្ជាប់បាន ដោយសារប្រពន្ធ័បានភ្ជាប់ទូរសព្ទ័ដៃ មន្ត្រីចំនួន ២៥នាក់ (២៥ខ្សែរ)​រួចហេីយ​ ដែលអ្នកផ្សេងត្រូវរង់ចាំការហៅចូល ហេតុដូច្នេះប្រពន្ធ័នឹងធ្វើការបញ្ជូន ការហៅរបស់លោកអ្នក បន្តពីលេខមួយទៅលេខមួយទៀតទៅអ្នកទំនេរ ដោយមិនកាត់ផ្តាច់ការហៅចូលទេ ដែលជាហេតុធ្វើអោយមានការរង់ចាំយូរបន្តិច​ (អាចលេីសពី៣-៤នាទី)​។ គួរបញ្ជាក់ផងដែរថា កំឡុងពេលនេះមានការហៅចូលលេខ ១១៥ យ៉ាងច្រើនលើសលុបមិនថាយប់ រឺថ្ងៃ ។​ យេីងខ្ញុំ​សូមឲ្យមានយោគយល់និងអត់ធ្មត់​ ពីសាធារណៈជនទាំងអស់ និងសំណូមពរ អោយធ្វើការហៅមកជាថ្មីម្តងទៀត ប្រសិនបើមិនអាចទំនាក់ទំនងបាន។ ក្រុមការងារទូរសព្ទ័ទាន់ហេតុការណ៍លេខ ១១៥ រង់ចាំទទួលនូវការរាយការណ៍ និងសាកសួរពត៌មានអំពីជំងឺ COVID-19 ដោយក្តីសោមនស្សរីករាយ។
សូមជូនទិន្នន័យ​ ១១៥:​
-​ ក្នុងមួយថ្ងៃហៅចូល និងភ្ជាប់ទំនាក់ទំនងជាង​ ៩ពាន់នាក់
-​ សរុបចាប់ពីរកឃេីញកូវិត១៩ករណីទី១មក​ មានជាង៩៣មុឺននាក់​
សូមពីនិត្យទិន្នន័យក្រាហ្វិកខាងក្រោមនេះ

115 hotline Ave Call per day sm