១.តើជំងឺអេបូឡាជាជំងឺអ្វី?

ជំងឺអេបូឡា ឬ ជំងឺគ្រុនឈាមនៅអាហ្វិក បណ្តាលមកពីមេរោគអេបូឡាគឺជាជំងឺធ្ងន់ធ្ងរមួយដែលបណ្តាលអោយអ្នកជំងឺស្លាប់ ជាច្រើន និង អត្រាស្លាប់នៃជំងឺនេះមានរហូតដល់ ៩០ ភាគរយ។ ជំងឺអេបូឡាកើតមាននៅលើមនុស្ស និង សត្វ​ដូចជាសត្វស្វា និង ស្វាឪជាដើម ។ ជំងឺអេបូឡាផ្ទុះរាតត្បាតដំបូងនៅឆ្នាំ១៩៧៦ នៅក្នុងភូមិមួយក្បែរទនេ្លអេបូឡាប្រទេសកុងហ្គូ និង តំបន់ដាច់ស្រយ៉ាលមួយក្នុងប្រទេសស៊ូដង់។

គេមិនទាន់ស្គាល់ប្រភពនៃវីរុសអេបូឡានៅឡើយតែសត្វជ្រឹង Fruit bats ទំនងជាប្រភពនាំអោយកើតជំងឺអេបូឡាបើយោង ទៅតាមភស្តុតាងដែលរកឃើញ។

២.តើវីរុសអេបូឡាឆ្លងមកមនុស្សបានយ៉ាងដូចម្តេច?

វីរុសអេបូឡាឆ្លងមកមនុស្សតាមរយះការប៉ះពាល់ផ្ទាល់ជាមួយនឹង ឈាម ទឹកសរីរាង្គ និង សរីរាង្គសត្វដែលផ្ទុកវីរុសអេបូឡា។ នៅទ្វីបអាហ្វ្រិច វីរុសអេបូឡាឆ្លងមកមនុស្សតាមការប៉ះពាល់សត្វស្វា ស្វាឪ សត្វជ្រឹង សត្វឈ្លូស និង សត្វកាំប្រម៉ាដែលឈឺ ឬ ស្លាប់នៅក្នុងព្រៃក្រាស់។​ដូច្នេះកុំអោយឆ្លងមកមនុស្ស ត្រូវកាត់បន្ថយការប៉ះពាល់សត្វទាំងនេះ​រួមទាំងកុំប៉ះពាល់ជាមួយសត្វដែលស្លាប់នៅកណ្តាលព្រៃ ឬ កុំប៉ះពាល់នឹងសាច់ឆ្អៅ។ Download FAQ Ebola