
ក្នុងឱកាសនោះដែរ លោកជំទាវក៏បានណែនាំឱ្យមន្ត្រីសុខាភិបាល បន្តខិតខំប្រឹងប្រែងធ្វើការផ្សព្វផ្សាយសារអប់រំដល់ប្រជាពលរដ្ឋ ក្នុងការអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន អំពីការព្យាបាល និងបង្ការការចម្លងនៃជំងឺភ្នែកក្រហម ដើម្បីទប់ស្កាត់ការរីករាលទ្រង់ទ្រាយធំ នៅតាមសហគមន៍។
ការចុះពិនិត្យនេះដែរក៏មានការចូលរួមពីមន្រ្តីជំនាញដូចជា ឯកឧត្តមវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ឯកឧត្តមសាស្ត្រាចារ្យ ងី ម៉េង នាយកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ឯកឧត្តមអភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តមវេជ្ជបណ្ឌិត គឹមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើននាក់ទៀតផងដែរ។