Date: 4/Dec/2016

លោកនាយកមន្ទីរសុខាភិបាលខេត្តកំពុងស្ពឺ ក្នុងពេលចុះបេសកកម្មនៅមូលដ្ឋាន បានជួបអ្នកជម្ងឺមានស្ថានភាពធ្ងន់ធ្ងរដេកតាមបណ្តោយផ្លូវ ត្រូវបានបញ្ជូនមកធ្វើការវះកាត់សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តកំពង់ស្ពឺដោយកូនក្រៅស្បូនបែក និង ហូរឈាមនៅខាងក្នុង ។ បើមិនបានសង្រ្គោះទាន់ពេលវេលានេះ អ្នកជំងឺអាចរងគ្រោះដល់អាយុជីវិត ។ ក្នុងនាមអ្នកនាំពាក្យក្រសួងសុខាភិបាល សូមថ្លែងនូវការកោតសសើដល់នាយកមន្ទីរសុខាភិបាល ខេត្តកំពុងស្ពឺ និង អគុណលោកគ្រូ អ្នកគ្រូពេទ្យទាំងអស់គ្នា ៕

Kg.Speu1.sm  Kg.Speu2.sm  Kg.Speu3.sm  Kg.Speu4.sm  Kg.Speu5.sm  

Date: 3/Dec/2016

ឯកឧត្តមវេជ្ជបណ្ឌិត ស៊ា ហួង អនុរដ្ឋលេខាធិការ ក្រសួង​សុខាភិបាលអញ្ជើញចូលរួមពិធីបិទ​អង្គសន្និសីទវិទ្យាសាស្រ្ត ស្តីអំពី ការសិក្សាស្រាវជ្រាវ ការតាមដាន ការអង្គេតស្រាវជ្រាវ ជំងឺឆ្លងថ្មីៗ សំរាប់ពីរតំបន់ប៉ាសីហ្វិកខាងលិច និងអាស៊ីអាគ្នេយ៌​លើកទី ៨​នៅក្រុងសៀមរាប ៕

អ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។

TEPHINET Close1.sm  TEPHINET Close2.sm  TEPHINET Close3.sm  

Date: 1/Dec/2016

IHR3កឧត្តមវេជ្ជ. ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចួលរួម
បើកសិក្ខាសាលាផ្សព្វផ្សាយអំពីលិខិតបទដ្ឋានគតិយុត្តិ សម្រាប់ មន្ត្រីចត្តាឡីស័កអនុវត្តវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺនៅតាមច្រកចេញ-ចូល រាជធានីភ្នំពេញថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ដែលរៀបចំដោយ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ក្រោមការជំនួយឧបត្ថម្ភពីធនាគា រអភិវឌ្ឍន៏អាស៊ី ។​
យុទ្ធសាស្រ្តរបស់ក្រសួងសុខាភិបាល កំណត់ឲ្យនាយកដ្ឋានប្រយុទ្ធនឹង ជំងឺឆ្លង ត្រូវតែអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមច្បាប់សុខភាពអន្តរជាតិ ឆ្នាំ២០០៥ (IHR2005) ហើយបានដាក់នៅក្នុងផែនការប្រតិបត្តិប្រចាំឆ្នាំ

សម្រាប់អនុវត្តទាំងនៅក្នុងប្រទេស និងការពង្រឹងសមត្ថភាពស្នូល ដើម្បីទប់ស្កាត់ និងឆ្លើយតបឱ្យបានទាន់ពេលវេលានិងមានប្រសិទ្ធភាព នៅតាមច្រកចេញ-ចូល ។

Read more: សិក្ខាសាលាផ្សព្វផ្សាយអំពី លិខិតបទដ្ឋានគតិយុត្តិ សម្រាប់ មន្ត្រីចត្តាឡីស័កអនុវត្តវិធានការ សុខាភិបាល...

Date: 30/Nov/2016

លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានផ្តល់បទសម្ភាសន៍ផ្ទាល់នៅវិទ្យុ FM102 ស្តីពីយល់ដឹងអំពីជំងឺ ហ្សុីកា (Zika) ៕

FM102 interview

Date: 29/Nov/2016

TEPHINET5 1នាព្រឹកថ្ងៃទី២៩​ ខែវិច្ឆិកា​ ឆ្នាំ២០១៦​ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ម បុ៝នហេង រដ្ឋមន្ត្រីក្រសួងសុខា​ ភិបាល​ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធី​ បើក​អង្គសន្និសីទវិទ្យាសាស្រ្ត សំរាប់ពីរតំបន់ប៉ាសីហ្វិកខាងលិច និងអាស៊ីអាគ្នេយ៍​លើកទី ៨​ ដែលកំពុងប្រព្រឹត្តទៅនៅសណ្ឋាគារអប្សារាបាលេសខេត្តសៀមរាប​ ដោយមានការចូលរួមពីលោកជំទាវអភិបាលរងខេត្តសៀមរាប​ លោកវេជ្ជបណ្ឌិត Liu Yunguo ​តំណាងអង្គការ​សុខភាពពិភពលោកប្រចាំនៅកម្ពុជា​លោក​បណ្ឌិត Alden Henderson តំណាងមជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺសហរដ្ឋអាមេរិក USCDC​ លោកវេជ្ជបណ្ឌិត Dionisio Herrera​ ប្រធានអង្គការ TEPHINET​ និងថ្នាក់ដឹកនាំ-មន្ត្រីក្រសួងសុខាភិបាលផងដែរ។

Read more: ឯកឧត្តមវេជ្ជបណ្ឌិត ម៉ម បុ៝នហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល អញ្ជើញចូលរួមពិធីបើក...