Date: 01/May/2020

នៅក្នុងពិភពលោកយេីងនេះ មានមន្ទីរពិសោធន៍ សំរាប់ពិនិត្យរកមេរោគកូវីដ១៩​ ចំនួន២៦​ប្រទេស​ ដែលទទួលស្គាល់គុណភាព​មន្ទីរពិសោធន៍ ជាលក្ខណ:អន្តរជាតិ និងពីអង្គការសុខភាពពិភពលោក​ ក្នុងចំណោមនោះប្រទេសយេីង ក៏ចាតទុកជាប្រទេសមួយ ក្នុងចំណោម២៦ប្រទេសផងដែរ​ គឺវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា​ ។
សូមមេីលរូបភាពភ្ជាប់មកជាមួយនេះ​ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥

WHO ref lab 29Apr2020 sm  

Date: 01/May/2020

សូមថ្លែងអំណរគុណដល់​ គណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាម-កម្ពុជា ដែលបានអំពាវនាវ ដល់សាសនិកឥស្លាមទាំងអស់ កុំឱ្យធ្វេសប្រហែស មើលស្រាលជំងឺកូវីដ-១៩ឲ្យសោះ និងត្រូវរួមគ្នាប្រយុទ្ធប្រឆាំង បន្តទប់ស្កាត់ថែមទៀត ទោះនៅកម្ពុជាពុំទាន់រកឃេីញ ករណីជំងឺកូវីដ១៩ថ្មីទៀតក្តី ។
ពត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥

social distance Islam cambodia

 

Date: 13/April/2020

ខ្ញុំបាទវេជ្ជបណ្ឌិត​ លី​ សូវ៉ាន់​ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនិងថ្នាក់ដឹកនាំ​ មន្រ្តីរាជការ​ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងទាំងអស់ សូមជូនពរ និងបួងសួងដល់វត្ថុស័ក្កសិទ្ធិក្នុងលោក តាមបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ សិរីមន្គល វិបុលសុខ មហាប្រសើរ ជូនចំពោះ លោក លោកស្រី​ ក្រុមឆ្លេីយតបបន្ទាន់ វេជ្ជបណ្ឌិត បុគ្គលិក មន្រ្តីរាជការ ទាំងអស់​ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សូមលោក លោកស្រី ក្រុមឆ្លេីយតបបន្ទាន់​ វេជ្ជបណ្ឌិត បុគ្គលិក មន្រ្តីរាជការ ទាំងអស់ ទទួលបាននូវប្រាជ្ញាឈ្លាសវៃ សុខភាពល្អ កម្លាំងពលំមាំមួន ជន្មាយុយឺនយូរ សម្រេចជោគជ័យគ្រប់ភារកិច្ច និងប្រកបដោយ ពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លៀតឡើយ ។

កាត់បន្ថយហានិភ័យ ដោយអនុវត្តន៍សារអប់រំដ៏សាមញ្ញ ដូចខាងក្រោម​នេះ !
ពត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥

 1sm  2sm  3sm  VDO NY2020 sm  

Date: 10/April/2020

Certificate Cambodia RE sm  Sponsors 3sm  

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សប្បុរសជនរបស់មិត្តរួមជំនាន់ថ្នាក់ទី១២ នៃវិទ្យាល័យបាក់ទូកឆ្នាំ ២០០៧ ដូចមានរាយនាមខាងក្រោម ដែលបានជួយឧបត្ថម្ភថវិកាដល់មន្រ្តីទទួលបន្ទុកតាមដាន ស្វែងរក​ ករណីសង្ស័យ​ អ្នកប៉ះពាល់ជំងឺកូវីដ១៩ និងទូរស័ព្ទទាន់ហេតុការណ៍ ១១៥ (២៤ម៉ោង/៧ថ្ងៃ) ចំនួន 1,470,000 ៛ (មួយលានបួនរយចិតសិបពាន់រៀល) ដើម្បីលើកទឹកចិត្ត និងរួមចំណែកក្នុងការប្រយុទ្ធ និងទប់ស្កាត់ជំងឺកូវីដ១៩
សូមប្រសិទ្ធពរបវរសួស្តីមហាប្រសើរជូនដល់ សប្បុរសជនរបស់មិត្តរួមជំនាន់ថ្នាក់ទី១២ នៃវិទ្យាល័យបាក់ទូកឆ្នាំ ២០០៧ ទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

Read more: លិខិតថ្លែងអំណរគុណ របស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ជូនចំពោះសប្បុរសជន