Fake postsm ppia machine1sm
ស្របពេលដែលក្រសួងសុខាភិបាល បាននិងកំពុងធ្វើការយ៉ាងមមាញឹក ដើម្បីបង្ការ និងទប់ស្តាត់វីរុសកូរ៉ូណាថ្មី (COVID-19) ក្រសួងក៍នៅមានការងារជាប្រចាំមួយទៀត គឺការស្វែងរក និងទប់ស្តាត់ព័ត៌មានក្លែងក្លាយ ដែលត្រូវបានចែករំលែកតាមអនឡាន ជាពិសេសនៅលើបណ្តាញសង្គម Facebook ដែលធ្វើអោយប្រជាពលរដ្ឋមួយចំនួនមានការភ័យខ្លាច ក័ដូចជាធ្វើអោយសាធារណមតិមួយចំនួនមានការភាន់ច្រលំ និងវាយតំលៃជាអវិជ្ជមានមកលើក្រសួង-ស្ថាប័ន ជាពិសេសនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ដែលបាននឹងកំពុងធ្វើការយ៉ាងមមាញឹកមិនថាថ្ងៃយប់ ដើម្បីបង្ការនិងទប់ស្តាត់វីរុសកូរ៉ូណាថ្មីនេះកុំអោយឆ្លង និងរីករាលដាលនៅក្នុងប្រទេសកម្ពុជាយើង។
សូមជំរាបថា នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបាននិងកំពុងអនុវត្តន៍ តាមការណែនាំរបស់ពេទ្យជំនាញ​ អង្គការសុខភាពពិភពលោក​ (WHO)​ និង​ មជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងសហរដ្ឋអាមេរិក​ (USCDC)​។ 
ហើយសំរាប់ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ម៉ាស៊ីនស្កែនកំដៅ ត្រូវបានដាក់អោយដំំណើរការ នៅផ្លូវអ្នកដំណើរចុះពីយន្តហោះ ហើយមន្រ្តីចត្តាឡីស័កកំពុងតាមដាន ត្រួតពិនិត្យអ្នកដំណើរពីក្នុងបន្ទប់ តាមរយៈរូបភាពនៅលើទូរទស្សន៍ ដែលបញ្ជូនពីម៉ាស៊ីនស្កែនកំដៅដែលនៅខាងក្រៅ។
ការធ្វើការសន្និដ្ឋានខុស ក៏ដូចជាការចែករំលែករូបភាព រឺវីដេអូមិនពិត ទាក់ទងនឹងវីរុសកូរ៉ូណាថ្មី (COVID-19) ដោយខ្វះការពិចារណា និងមិនបានស្វែងរកព័ត៌មានពិត អោយបានគ្រប់ជ្រុងជ្រោយ ជាការបំផិតបំភ័យដល់បងប្អូនប្រជាពលរដ្ឋ និងធ្វើអោយប្រជាពលរដ្ឋបាត់បង់ទំនុកចិត្ត មកលើការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ហើយក៍ជាការវាយប្រហារមកលើស្ថាប័នរដ្ឋ ជាពិសេសនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ដែលបាននឹងកំពុងខិតខំ ធ្វើការយ៉ាងមមាញឹកជាមួយអង្គការដៃគូរ ដើម្បីបង្ការនិងទប់ស្តាត់វីរុសកូរ៉ូណាថ្មីនេះ។
បើបងប្អូនមានចម្ងល់ រឺចង់សាកសួរពត៌មានបន្ថែម សូមចុចមកលេខ​ ១១៥
Gif 115 copy
 
 

Date: 21/February/2020

បកប្រែពីអង្គការសុខភាពពិភពលោក៖

អង្គការសុខភាពពិភពលោក(WHO) កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា​ និងដៃគូបច្ចេកទេសរួមមាន៖ មជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងនៃសហរដ្ឋអាមេរិក(US-CDC) និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដើម្បីឆ្លើយតបទៅនឹងហេតុការណ៍សុខភាពសាធារណៈពាក់ព័ន្ធនឹងនាវាហូឡង់អាមេរិក MS Westerdam ដឹកអ្នកដំណើរទេសចរណ៍ដ៏ធំមួយក្នុងបរិបទនៃការឆ្លងរាលដាលវីរុសកូរ៉ុណា (COVID-19)។

បន្ទាប់ពីនាវាបានជាប់នៅលើផ្ទៃសមុទ្រអស់រយះពេលប៉ុន្មានថ្ងៃកន្លងមក រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានយល់ព្រមទទួលសំណើរសុំចតរបស់នាវាវេស្ទឺដាមដែលផ្ទុកមនុស្សចំនួន២២៥៧នាក់លើនាវា ដោយយោងលើកក្តាមួយចំនួនលើនាវាដូចជាតម្រូវការផ្សេងៗសម្រាប់អ្នកធ្វើដំណើរ និងការពិចារណាទៅលើលក្ខណៈមនុស្សធម៌ផង។

Read more: ការឆ្លើយតបទៅនឹងជំងឺឆ្លង វីរ៉ុសកូរ៉ូណា(COVID-19) នៅប្រទេសកម្ពុជា

Date: 20/February/2020

Press release.09 2018.sm 

រហូតដល់ម៉ោង​ ៦​ព្រឹក​ ថ្ងៃទី​ ២០​ ០២​ ២០​២០​ យេីងនៅតែមិនទាន់រកឃេីញវិជ្ជមានលេីអ្នកទេសចរណ៍​ និងអ្នកបំរេីកាងារលេីនាវាទេសចរណ៍យក្ស​ Westerdam ដែលយេីងបានធ្វេីតេស្តឡេីងវិញចំនួនជាង​ ១២០០​នាក់​ ដោយវិទ្យាស្ថានប៉ាស្ទ័រ​ ។ ទន្ទឹមគ្នានេះ​ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងក៏បានធ្វេីតេស្តលេីករណីសង្ស័យ​ ដែលជាជនជាតិិន​ ជនជាតិខ្មែរយេីង​ ជនជាតិបរទេសផ្សេងទៀត​ ដែលទេីបត្រលប់ពីប្រទេសចិន​ និងប្រទេសជិតខាងផ្សេងទៀត​ រយករណីហេីយ​ ក៏មិនទាន់រកឃេីញករណីវិជ្ជមាននៅឡេីយដែរ​ ក្រៅតែជនជាតិចិន​ អាយុ​៦០ឆ្នាំ​ មួយករណីដំបូង​ ដែលគាត់បានព្យាបាលជាសះស្បេីយ​ ។
យេីងធ្វេីការយ៉ាងជិតស្និទ្ធជាមួយ​អ្នកជំនាញ WHO USCDC Pasteur CAMBODIA ប្រកបដោយសមត្ថភាព​ និងភាពជឿជាក់​ ក្នុងការបង្ការ​ និងឆ្លេីយតបជំងឺកូរ៉ូណាវីរុស​ និងធ្វេីតេស្តដោយមន្ទីរពិសោធន៍ស្តង់ដាអន្តរជាតិ​

https://www.who.int/…/19-02-2020-responding-to-the-coronavi…
យោងតាមលទ្ធផលសិក្សាស្រាវជ្រាវអេពីដេមីសាស្ត្ររបស់មន្រ្តីជំនាញយេីង​ យោងតាមវិធានការអនុវត្តន៍ក្នុងការបង្កា​ និងឆ្លេីយតបជំងឺកូរ៉ូណា​និងយោងតាមលទ្ធផលមន្ទីរពិសោធន៍កន្លងមកនេះ​ បញ្ជាក់ថា​ លទ្ធផលមន្ទីរពិសោធន៍វិជ្ជមានលេីស្ត្រីជនជាតិអាមេរិកដោយមន្ទីរពិសោធន៍ប្រទេសម៉ាឡេស៊ីមានភាពមិនប្រក្រតី​ ដែលតំរូវឱ្យមានការធ្វេីតេស្តឡេីងវិញតាមស្តង់ដាអន្តរជាតិ​ Pasteur CAMBODIA, WHO ឬ​ក៏​ USCDC ។ ទោះបីជាការធ្វេីតេស្តមន្ទីរិសោធន៍លទ្ធផលមិនប្រក្រតីក្តី​ យេីងនៅតែបន្តអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួនបំផុតនូវអនុសាសន៍របស់អង្គការសុខភាពពិភពលោក​ ដោយយេីងធ្វេីការយ៉ាងជិតស្និទ្ធជាមួយ​អ្នកជំនាញ WHO USCDC Pasteur CAMBODIA ប្រកបដោយសមត្ថភាព​ និងភាពជឿជាក់​ ក្នុងការបង្ការ​ និងឆ្លេីយតបជំងឺកូរ៉ូណាវីរុស​ នៅព្រះរាជាណាចក្រកម្ពុជា​ ។

ពត៌មានបន្ថែម​ ១១៥

 

Date: 19/February/2020

នៅថ្ងៃទី១៩ កុម្ភៈ ២០២០ ឯកឧត្តម W.Patrick Murrphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក​ បានមកជួបសំណេះសំណាល និងថ្លែងអំណរគុណដល់ ក្រុមការងាររបស់ក្រសួងសុខាភិបាល​ និងមន្រ្តីនាយកដ្ឋាន ប្រយុទ្ធនឹងជំងឺឆ្លង ដែលបាននិងកំពុងបំពេញការងារ ក្នងការបង្ការ និងទប់ស្កាត់ជំងឺឆ្លង ជូនភ្ញៀវទេសចរណ៍​ Westerdam ។
ពត៌មានបន្ថែមសូមទាក់ទង​ ១១៥

Westerdam 19022020 6sm  Westerdam 19022020 7sm  Westerdam 19022020 8sm  Westerdam 19022020 9sm