Date: 09-Sep-2022

នាព្រឹកថ្ងៃសុក្រ ១៤ កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២២ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល និងគម្រោងពង្រឹងសុវត្ថិភាពសុខភាព តាមរយៈមជ្ឈមណ្ឌលប្រតិបត្តិការ គ្រោះបន្ទាន់សម្រាប់វិស័យ សុខភាពសាធារណៈ នៃអង្គការ ភី អេស អាយ កម្ពុជា ក្រោមជំនួយគាំទ្រ ពីប្រទេសអូស្ត្រាលី (DFAT) តាមរយៈមជ្ឈមណ្ឌលសុវត្ថិភាព សុខាភិបាល សម្រាប់តំបន់ ឥណ្ឌូ-ប៉ាស៊ីហ្វិក បានរៀបចំពិធីប្រគល់ និងទទួលសម្ភារៈបរិក្ខាបច្ចេកវិទ្យាបម្រុងទុក សម្រាប់ប្រើប្រាស់ ក្នុងមជ្ឈមណ្ឌលប្រតិបត្តិការបន្ទាន់ (EOC) ប្រចាំមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី/ខេត្ត ដែលធ្វើឡើងនៅ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល។

EOC tools handover 9922sm

Date: 31-Aug-2022

ពត៌មានបន្ថែមសូមទាក់ទងលេខ​ 115

Covid19 Vaccine TVSpot1sm 0822  Covid19 Vaccine TVSpot2sm 0822  Covid19 Vaccine TVSpot3sm 0822

Date: 13-Aug-2022
 
ជំងឺឡានយ៉ា​នេះ បង្កឡេីងដោយវីរុស​ឈ្មោះ​ ហេនីប៉ា​ (Henipavirus) ។ គេសង្ស័យឆ្លងមកពីប៉ះពាល់ជាមួយ សត្វព្រៃជាពិសេសកណ្តុរ​ព្រៃ និងប្រភេទសត្វកកេរ​ ។​
រោគសញ្ញា​:​ គ្រុនក្តៅ​ ក្អក​ អស់កំលាំង​ មិនឃ្លានអាហារ​ គ្រាប់ឈាមស​ និងប្លាកែតថយចុះ​ ។ មិនមានភស្តុតាងឆ្លង ពីមនុស្សទៅមនុស្សទេ ​និងមិនមានឱសថព្យាបាល​ និងវ៉ាក់សាំងទេ​ ។
Langya disease CH 130822 bg

Date: 08-Aug-2022

ឯកឧត្ដម​វេជ្ជបណ្ឌិត​ លី​ សូវ៉ាន់​ ជាទីប្រឹក្សា និងជាអ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​ និងជាប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង​ បានចូលរួមបេីកអង្គសិក្ខាសាលា ស្តីពីការអភិវឌ្ឍន៍ផែនការរួមគ្នាតែមួយ សម្រាប់សុខភាពតែមួយ នៅក្នុងប្រទេសកម្ពុជា​ ។

one health joint Ac 080822sm