ព័ត៌មានបន្ថែមសូមទាក់ទងលេខ ១១៥
Date: 6-April-2023
ថ្ងៃព្រហស្បតិ៍ ១រោច ខែ ចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ៦ មេសា ឆ្នាំ ២០២៣ ធ្វើនៅ សណ្ឋាគារ សាន់វេ រាជធានីភ្នំពេញ ។
Consultative Meeting on Monitoring and Evaluation Framework of Multi-Sectoral Action Plan on Antimicrobial Resistance (M&E-MSAP-AMR) in Cambodia 6th April 2023, Sunway Hotel, Phnom Penh.
Date: 29-March-2023
សិក្ខាសាលាពិនិត្យឡើងវិញស្តីពី ការអង្កេត និងឆ្លើយតបទៅនឹងការផ្ទុះជំងឺ បណ្តាលមកពីការពុលសារធាតុមេតាណុល នៅខេត្តកំពង់ចាម ជាឳកាសមួយដើម្បីពង្រឹងការត្រៀមខ្លួន ឆ្លើយតបទៅនឹងការផ្ទុះជំងឺ នាពេលអនាគត ដែលប្រារព្ធនៅ ថ្ងៃពុធ ៨ កើត ដល់ ថ្ងៃ ព្រហស្បតិ៍ ៩ កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦
ត្រូវនឹងថ្ងៃទី២៩-៣០ ខែមីនា ឆ្នាំ២០២៣ នៅសណ្ឋាគារដ្រហ្គន រ៉ូយ៉ាល់ ខេត្តសៀមរាម។ សិក្ខាសាលានេះបានផ្តល់កិត្តិយស ជាគណៈអធិបតិដោយ ឯកឧត្តមវេ្ជបណ្ឌិត លី សូវ៉ាន់ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងឯកឧត្តម លោកជំទាវ លោក លោកស្រីមកពីក្រសួងស្ថាប័នពាក់ព័ន្ធនានាដូចជា៖
1. ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ
2. ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវានុវត្តន៍
3. ក្រសួងពាណិជ្ជកម្ម
4. ក្រសួងទេសចរណ៍
5. ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
6. អាជ្ញាធរនៃរដ្ឋបាលខេត្តកំពង់ចាម និងរដ្ឋបាលស្រុកស្ទឹងត្រង់
7. មជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល (NHQC), វិទ្យាស្ថានជាតិសុខភាពសាធារណៈ NIPH
8. វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា
9. មន្ទីរពាក់នានានៃរដ្ឋបាលខេត្តកំពង់ចាម
10. អង្គការសុខភាពពិភពលោក និងដៃគូរពាក់ព័ន្ធនានា។
សិក្ខាសាលានេះមានគោលបំណងដូចជា៖
1. ដើម្បីកំណត់ពីចំណុចខ្លាំង និងចំណុចខ្វះខាតក្នុងកិច្ចសហការពហុវិស័យ អំឡុងពេលស៊ើបអង្កេត និងឆ្លើយតបចំពោះការពុលសារធាតុមេតាណុល នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដើម្បីអភិវឌ្ឍន៍ជំហានជាក់ស្តែង និងសកម្មភាពសម្រាប់ការកែលម្អ ប្រព័ន្ធដែលមានស្រាប់ និងនីតិប្រតិបត្តិស្តង់ដារអន្តរវិស័យ សម្រាប់ការអង្កេត និងឆ្លើយតបទៅនឹងការពុលជំងឺ បណ្តាលមកពីម្ហូបអាហារ (SoP)
2. ដើម្បីផ្តល់នូវសកម្មភាព ដែលបានណែនាំសម្រាប់ការធ្វើឱ្យប្រសើរឡើង នាពេលអនាគតនៃការបង្ការ និងឆ្លើយតបការផ្ទុះនៃសារធាតុមេតាណុល
3. ដើម្បីពង្រឹងសមត្ថភាព ត្រៀមលក្ខណៈនៅថ្នាក់ក្រោមជាតិ សម្រាប់គ្រោះបន្ទាន់សុខភាពសាធារណៈ នាពេលអនាគត រួមទាំងជំងឺកូវីដ-១៩

Date: 22-March-2023
អង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃអង្គារថា មនុស្ស 5 នាក់បានស្លាប់ នៅក្នុងប្រទេសតង់ហ្សានី ក្នុងទ្វីបអាហ្វ្រិក ដោយសារជំងឺបង្កដោយមេរោគ Marburg នៅក្នុងតំបន់ Kagera ភាគពាយ័ព្យរបស់ប្រទេសនេះ ។
រោគសញ្ញារួមមាន ក្តៅខ្លួន ឈឺក្បាលខ្លាំង ក្អួត ហូរឈាម និងខ្សោយតំរងនោម ស្រដៀងជំងឺ Ebola ។
WHO បាននិយាយថា “៥ ករណីក្នុងចំណោម ៨ ករណី រួមទាំងបុគ្គលិកសុខាភិបាលម្នាក់បានស្លាប់ ហើយ ៣ នាក់ទៀតកំពុងទទួលការព្យាបាល” ។ អ្នកប៉ះពាល់សរុបចំនួន 161 ត្រូវបានកំណត់អត្តសញ្ញាណ និងកំពុងតាមដានសុខភាព ។ WHO បាននិយាយថា ខ្លួនកំពុងគាំទ្រ ដល់ក្រសួងសុខាភិបាល របស់ប្រទេសនេះ ក្នុងការដាក់ពង្រាយក្រុមឆ្លេីយតបបន្ទាន់ ទៅកាន់ Kagera ដើម្បីធ្វើការអង្កេតរោគរាតត្បាតបន្ថែមទៀត ។
មិនទាន់មានវ៉ាក់សាំង ឬថ្នាំព្យាបាលមេរោគនេះនៅឡើយទេ។
មេរោគនេះត្រូវបានចម្លងទៅមនុស្ស ពីប្រចៀវផ្លែឈើនៅអាហ្រ្វិក ហើយរីករាលដាល ក្នុងចំណោមមនុស្សតាមរយៈការប៉ះពាល់ផ្ទាល់ ជាមួយទឹកសរីរាង្គ បុគ្គលដែលមានមេរោគ (ទឹកមាត់, សំបោរ, ស្លេះ, ទឹកភ្នែក, ទឹកនោម, លាមក, ញេីស, ឈាម, ទឹករងៃ) លេីផ្ទៃមានទឹកសរីរាង្គ និងសម្ភារៈមានប្រលាក់ទឹកសរីរាង្គ ។
ករណីសង្ស័យ: បុគ្គលដែលមានរោគសញ្ញា ក្តៅខ្លួន ឈឺក្បាលខ្លាំង ក្អួត ហូរឈាម និងខ្សោយតំរងនោម និងមានប្រវត្តិមកពីប្រទេសអាហ្វ្រិក ជាពិសេសប្រទេស តង់ហ្សានី ក្នុងកំឡុងពេល ២១ថ្ងៃ មុន ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ ១១៥

Date: 14-March-2023
សិក្ខាសាលាស្ដីពី ការគ្រប់គ្រងឲ្យកាន់តែប្រសើរឡើង នូវសន្តិសុខជីវសាស្រ្តក្នុងតំបន់អាស៊ីអាគ្នេយ៍ នៃគម្រោងលេខ៨១ របស់មជ្ឈមណ្ឌលឧត្តមភាព កាត់បន្ថយហានិភ័យ នៃផ្នែកគីមី ជីវសាស្ត្រ វិទ្យុសកម្ម និងនុយក្លេអ៊ែរ របស់សហភាពអឺរ៉ុប(EU CBRN CoE project81-BIOSEC) ដោយមានការចូលរួម ជាគណៈអធិបតី បើកសិក្ខាសាលាដោយ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ជាទីប្រឹក្សា ជាអ្នកនាំពាក្យ និងជានាយក នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល និងពីមន្រ្តីជំនាញ មកពីសហភាពអឺរ៉ុប និងព្រមទាំងមានការចូលរួម ពីមន្រ្តីជំនាញនៃស្ថាប័នពាក់ព័ន្ធ នៃព្រះជាណាចក្រកម្ពុជា ។