Date: 19-Nov-2021

ថ្ងៃទី១៧ ខែវិច្ឆិកា​ ឆ្នាំ២០២១​ លោកវេជ្ជបណ្ឌិត​ លី​ សូវ៉ាន់​ ប្រធាននាយដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានអមដំណេីរជាមួយ​ ឯកឧត្តមសាស្រ្តាចារ្យ​ ម៉ម​ ប៊ុនហេង​ និងជាប្រធានគណៈកម្មការអន្តរក្រសួង ដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩​ រួមជាមួយ​ឯកឧត្តម​បណ្ឌិត ថោង​ ខុន​ រដ្ឋមន្រ្តីក្រសួងទេសចរណ៍​ ដឹកនាំក្រុមការងារបច្ចេកទេស រវាងក្រសួងសុខាភិបាល​ និងក្រសួងទេសចរណ៍​ ដែលមានការចូលរួម ពី​មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាប​ អញ្ជេីញចុះពិនិត្យការរៀបចំទីតាំង ដែលត្រូវអ​នុវត្តវិធានសុខាភិបាល​ ចំពោះអ្នកដំណេីរទេសចរណ៍ ដែលនឹងចូលមកប្រទេសកម្ពុជា​ តាមច្រកអាកាសយន្តដ្ឋានអន្តរជាតិខេត្តសៀមរាប។

REP visit 19112021 1

Date: 12-Nov-2021

សូមអានសេចក្តីប្រកាសព៌មានក្រសួងសុខាភិបាល​ ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥

Press release.09 2018.sm

 

យេីងខ្ញុំសូមសម្តែងនូវការសោកស្តាយ ចំពោះការបាត់បង់ធនធានមនុស្សដ៍សំខាន់ សំរាប់ក្រសួងសុខាភិបាលម្នាក់ទៀត​ និងសូមចូលរួមរំលែកទុក្ខ យ៉ាងក្រៀមក្រំ ជាមួយគ្រួសារសព​ ។​ យេីងខ្ញុំសូមឧទ្ទិសឲ្យវិញ្ញាណក្ខន្ធ របស់លោកវេជ្ជបណ្ឌិត លី ពេញស៊ុន​ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ​ និងសូមចូលរួមមរណ:ទុក្ខជាមួយគ្រួសារសពផង។

Dr.Ly Penh Sun 10112021

Date: 03-Nov-2021

ចំពោះបុគ្គល ដែលបានបាត់កាត ចាក់វ៉ាក់សាំង​កូវីដ-១៩ មិនទាន់មានគោលការណ៍ ផ្តល់ជូនកាតថ្មីនៅឡេីយទេ​ ។ តែលោកអ្នកអាចស្វែងរកពត៌មាន តាមរយ:គេហទំព័រ​ និងអាចស្នេីសុំកែតម្រូវពត៌មានបាន​ ។
ចំពោះបុគ្គល ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩​ ដោយក្រសួងការពារជាតិ ​សូមទាក់ទងទីតាំង ដែលបានចាក់ឬអង្គភាពរបស់ខ្លួន​ ។
ព៍ត៌មានបន្ថែម សូមទាក់ទងលេខ​ ១១៥

Covid 19 vaccine info search 112021 2Covid 19 vaccine info search 112021

ទូលព្រះបង្គំយេីងខ្ញុំ សូមព្រះបរមរាជានុញ្ញាត ផ្ញើសារថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះចៅក្រុងកម្ពុជាធិបតី ជាទីគោរពសក្ការៈ ក្នុងឱកាសព្រះរាជពិធីបុណ្យខួបគម្រប់ ១៧ព្រះវស្សា នៃការយាងគ្រង ព្រះបរមសិរីរាជសម្បត្តិ របស់ព្រះអង្គ

Coronation day 2021