Date: 18-Nov-2022
Click below for new updates on AMR
Date: 18-Oct-2022
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង សហការជាមួយនឹង អង្គការសុខភាពពិភពលោក (WHO) មជ្ឍមណ្ឌលគ្រប់គ្រង និងបង្ការជំងឺសហរដ្ឋអាមេរិក (US CDC) និង អង្គការបណ្តាញអេពីដេមីសាស្រ្ត និងបច្ចេកវិទ្យាតំបន់អាស៊ីខាងត្បូង (SAFETYNET) ប្រចាំនៅកម្ពុជា គ្រោងនឹងរៀបចំ វគ្គបណ្តុះបណ្តាល អេពីដេមីសាស្រ្តកម្រិតមធ្យម ជំនាន់ទី១ រយៈពេល ៩ខែ ចាប់ផ្តើមនៅដើមឆ្នាំ២០២៣ ដើម្បីអភិវឌ្ឍចំណេះដឹង និងជំនាញចាំបាច់ ពង្រឹងសមត្ថភាពដល់មន្ត្រីសុខាភិបាល នៃ មន្ទីរសុខាភិបាលរាជធានី ខេត្ត ស្រុកប្រតិបត្តិ និងអង្គភាពពាក់ព័ន្ធ ជាពិសេសក្រុមឆ្លើយតបបន្ទាន់ (RRT) ដែលបានបញ្ចប់ការសិក្សាវគ្គអេពីដេមីសាស្ត្រជួរមុខកន្លងមក ក្នុងគោលបំណងបង្កើនចំណេះដឹងបែបវិទ្យាសាស្ត្រ នៃការចុះអង្កេតស្រាវជ្រាវ និងឆ្លើយតប ទៅនឹងការរាតត្បាតនៃជំងឺឆ្លង និងព្រឹត្តិការណ៍សុខភាពសាធារណៈ អោយមានប្រសិទ្ធភាព។
ការទទួលពាក្យសុំចូលរៀន នឹងចាប់ផ្តើមពីថ្ងៃទី ០១ ខែវិច្ឆិកា ដល់ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២២។