Date: 27/Oct/2016
បើមិនមានវិធានការរួមគ្នាដ៏ប្រសិទ្ធិភាពក្នុងការបង្ការភាពស៊ាំរបស់ថ្នាំផ្សះទេ ពិភពលោកយើងនឹងមិនមានថ្នាំផ្សះ សំរាប់ព្យាបាលសំលាប់មេរោគទៀតទេ ។
មន្រ្តីជំនាញកំពុងប្រជុំព្រមគ្នានៅទីក្រុងសៀមរាបនិងនៅទីក្រុង ហាណូយ ដើម្បីស្វែងរកវីធីបង្ការភាពស៊ាំរបស់ថ្នាំផ្សះទឹកនឹងមេរោគ ។ គន្លឹះសំខាន់រួមមាន ៖
១. មិនត្រូវប្រើថ្នាំផ្សះពេលមានជំងឺផ្តាសាយ គ្រុនក្តៅឈឺកតិចតួច
២. មិនត្រូវប្រើថ្នាំផ្សះសំរាប់បង្ការជំងឺឆ្លងទាំងលើមនុស្ស សត្វ ត្រី និងគ្រឿងសមុទ្រ
៣. ពេលលេបថ្នាំផ្សះត្រូវលេបឲ្យគ្រប់ចំនួនថ្ងៃនិងចំនួនថ្នាំត្រូវប្រើក្នុង១ថ្ងៃនិងចំនួនដង ទោះបីជាធូរស្រាលក៏ដោយ
ពត៌មានបន្ថែម ៖ ១១៥ ៕
Date: 23/Oct/2016
សូមបងប្អូនស្តាប់កំសាន្តបទចម្រៀង " ជីវិតគ្រូពេទ្យ"។
Date: 12/Oct/2016
សូមចុចទូរស័ព្ទមកលេខ 115 (ដោយឥតគិតថ្លៃ) ដើម្បីស្តាប់ជំងឺហ្សុីកា និងជំងឺឆ្លងកើតឡើងថ្មីៗ វិធានការបង្ការ និងរាយការណ៏ជំងឺរាត្បាត ឫ សួរពត៌មានបន្ថែមស្តីពីជំងឺឆ្លង ។
Date: 11/Oct/2016
មន្ទីរសុខាភិបាលខេត្តរតនគិរី បដិសេធពត៌មានតាមហ្វេសបុក ថាមានជំងឺ ហ្សុីកា ក្នុងខេត្តនេះ ។
Date: 10/Oct/2016
កម្ពុជាទទួលបានវិញ្ញាបនបត្រនិងពានរង្វាន់លុបបំបាត់ជំងឺជើងធំដូចជើងដំរី (ជំងឺហ្វីឡារីយ៉ាសុីស) ពីអង្គការសុខភាពពិភពលោក ។
Cambodia got certificate from WHO for having eliminated Lymphatic Filariasis disease in Cambodia.
ជំងឺជើងធំដូចដំរីនេះ បង្កឡើងដោយពពួកព្រូនដង្កូូវឈ្មោះ វុចឆេរីយ៉ាបង់ក្រូវទី ដែលធ្វើឲ្យជើងហើមធំដូចជើងដំរី ធ្លាប់កើតមាន នៅភាគខាងជើងប្រទេសដូចជារតនគីរី ស្ទឹងត្រែងនិងព្រះវិហារ ជាដើម។ ជំងឺជើងធំដូចដំរី ឆ្លងតាមរយ:មូសប្រភេទអាណូហ្វែល ដែលធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធឡាំហ្វាទិក ធ្វើឲ្យជើងឡើងធំដូចជើងដំរី។