"ជំងឺហ្ស៊ីកាអាចបំផ្លាញប្រព័ន្ធប្រាសាទកុមារឲ្យខុសប្រក្រតី"
បាទលោកអ្នកនាងជាទីមេត្រី!
ជំងឺហ្ស៊ីកាស្រាលជាងគ្រុនឈាម ប៉ុន្តែស្រ្តីមានគ៌តដែលមានផ្ទុកមេរោគហ្សីកាឫកើតជំងឺហ្ស៊ីកា គឺអាចបណ្តោលឱ្យទារកកើត មកមានក្បាលតូចខុសធម្មតានិងមានប្រព័ន្ទសសៃ ប្រសាទខុសប្រក្រតី។
ក្រសួងសុខាភិបាលកំពុងបើកយុទ្ធនាការអប់រំសុខភាពទូទាំងប្រទេស ដើម្បីបង្ការ និងទប់ស្កាត់ជំងឺហ្ស៊ីកា ទាំងតាមព្រំដែន និងក្នុងប្រទេស ។ ក្នុងពេលជាមួយគ្នានោះដែរ ក្រុុមមន្រ្តីជំនាញកំពុងពង្រឹងប្រព័ន្ទតាមដានជំងឺហ្សីុកាលើមនុស្ស និងរុករកមេរោគហ្សីុកាដែលអាចផ្ទុកលើមូសខ្លា និងទប់ស្កាតការរាតត្បាតឲ្យទាន់ពេលវេលា ។ សូមបងប្អូនជួយ Share សារ អប់រំរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងតៗគ្នា ដើម្បីផ្សព្វផ្សាយដល់គ្រប់ទីកន្លែង សូមអរគុណទុកជាមុន ។
ពត៌មានបន្ថែម សូមចុចមក: 115
សេចក្តីប្រកាសពត៌មានរបស់ក្រសួងសុខាភិបាលស្តីពីវិធានការបង្ការជំងឺ ហ្ស៊ីកា ជាពិសេសស្រ្តីមានផ្ទៃពោះត្រូវប្រុងប្រយ័ត្ន ថែសុខភាពខ្លួន និងកូនក្នុងផ្ទៃ ។ សូមអានខ្លឹមសារទាំងស្រុងដែលភ្ជាប់មកជាមួយខាងក្រោមនេះ ។ ពត៌មានបន្ថៃមសូមទាក់ទងទៅ៖ 115
ចូលរួមសិក្ខាសាលារួមរវាងមូលនិធិអាស៊ាន និងនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃសហគមន៏អឺរ៉ុប ស្តីអំពីការត្រៀម ឆ្លើយតបទៅនឹងជំងឺឆ្លងធំៗនៅពេលអនាគត ដោយការអនុវត្តន៏ទំនាក់ទំនងសាធារណៈឲ្យមានប្រសិទ្ធិភាព តាមរយៈការផ្តល់ពត៌មានសុខភាពប្រកបដោយទាន់ពេលវេលា និងតំឡាភាព ដែលមានសិក្ខាកាមមកពីសមាគមន៏អាស៊ាន និងសហគមន៏អឺរ៉ុប រុបចំនួនប្រមាណ ១០០នាក់
នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ ២០១៦ លោកវេជ្ជបណ្ឌិត កែរ រដ្ឋាប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង បានទៅពិនិត្យម៉ាសុីនស្គេនកំដៅ ដែលក្រសួងសុខាភិបាលទើបតែផ្តល់ជូន និងបានពិនិត្យមើលការផ្សព្វផ្សាយ និងចែកចាយឯកសារអប់រំសុខភាពជាទំរង់ leaflet សម្រាប់ជំងឺហ្សីកា ជូនអ្នកដំណើរដែលឆ្លងចូលមកប្រទេសកម្ពុជាផងដែរ ។ នៅច្រកក្រុងបាវិត ខេត្តស្វាយរៀង ។