តាមរយៈប្រព័ន្ធឃ្លាំមេីល ជំងឺផ្តាសាយ និងជំងឺរលាកសួត រកឃេីញថាមានការកេីនឡេីង ករណីវិជ្ជមានមេរោគផ្តាសាយធំប្រភេទ អា និងបេ (seasonal Influenza A & B) នៅរដូវភ្លៀងនេះ ។ ប្រទេសកម្ពុជារកឃេីញជារៀងរាល់ឆ្នាំ seasonal Influenza កេីនឡេីងច្រេីននៅរដូវភ្លៀង និងរកឃេីញចំនួនតិចតួចនៃជំងឺនេះ នៅរដូវរំហេីយ ។ សូមបងប្អូនរួមគ្នាបង្ការ ជំងឺផ្តាសាយធំ ដោយអនុវត្តន៍តាមសារអប់រំ ហើយក្នុងករណីមានជំងឺផ្តាសាយ ដែលមានរោគសញ្ញាដូចជា គ្រុនក្តៅលើស ៣៨អង្សារសេ ក្អក ឈឺកខ្លាំង សូមអញ្ជើញទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ នៅជិតលោកអ្នកបំផុតដើម្បីព្យាបាល។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ ១១៥
ព័ត៌មានបន្ថែមសូមទាក់ទងលេខ ១១៥
Updated: 18-October-2025
សូមបងប្អូនបង្ការសុខភាព បង្ការការឆ្លងមេរោគ កូវីដ-១៩។
ពេលបងប្អូនមានរោគសញ្ញាផ្តាសាយ ឬមានរោគសញ្ញា គ្រុនក្តៅ ក្អក ឬឈឺក សូមទៅពិគ្រោះជំងឺនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យដែលជិតបំផុត ។

ពត៌មានបន្ថែមសូមទាក់ទងលេខ 115
ព័ត៌មានបន្ថែម ឬរាយការណ៍ករណីសង្ស័យ មានជំងឺពងបែកដៃជេីង នៅក្នុងសហគមន៍ សូមទាក់ទងមកលេខទូរស័ព្ទ ១១៥ ។





