Updated: 12/October/2020

ការផ្តល់សេវាជាប្រចាំ ដល់ការពិនិត្យផ្ទៃពោះ ការចាក់វ៉ាក់សាំងកុមារ៖

ទោះជាមានទឹកជំនន់ក្តី មន្រ្តីសុខាភិបាល នៅតែបន្តផ្តល់សេវាជាប្រចាំ ដល់ការពិនិត្យផ្ទៃពោះ ការចាក់វ៉ាក់សាំងកុមារ នៅមណ្ឌលសុខភាព និងនៅទីទទួលសុវត្ថិភាព ។ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង សូមផ្ញើជូននូវសារអប់រំ ទាក់ទងនឹងការទៅពិនិត្យផ្ទៃពោះ និងចាក់ថ្នាំបង្ការកុមារ ដូចនៅខាងក្រោមនេះ ។ ពត៌មានបន្ថែម ឬរាយការជំងឺរាតត្បាត ឬកើតឡើងច្រើនខុសធម្មតា សូមទាក់ ទងទូរស័ព្ទទាន់ហេតុការលេខ ១១៥ ដោយមិនគិតថ្លៃពីគ្រប់ប្រព័ន្ធ ។

Vdo picture1


វីដេអូអប់រំ ទាក់ទងនឹងការបង្ការ ការលង់ទឹក៖

ដោយយោងទៅលើ សេចក្តីប្រកាសពត៌មាន របស់ក្រសួងជំនាញ អំពីខេត្តមួយចំនួន នឹងប្រឈមមុខនឹងខ្យល់ព្យុះ អាចបណ្តាលឲ្យធ្លាក់ភ្លៀងខ្លាំង និងបង្កឲ្យមានទឹកលិច និងទឹកជំនន់ភ្លាមៗ ។ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង សូមផ្ញើជូននូវសារអប់រំ ទាក់ទងនឹងការបង្ការការ លង់ទឹកនៅខាងក្រោមនេះ ។ ពត៌មានបន្ថែម ឬរាយការជំងឺរាតត្បាត ឬកើតឡើងច្រើនខុសធម្មតាសូមទាក់ ទងទូរស័ព្ទទាន់ហេតុការលេខ ១១៥ ដោយមិនគិតថ្លៃពីគ្រប់ប្រព័ន្ធ ។

Vdo picture1


វីដេអូអប់រំ ទាក់ទងនឹងការបង្ការ ពស់ចឹក និងការព្យាបាលបន្សាបពិស៖

ពេលមានទឹកជំនន់ បងប្អូនអាចប្រឈមនឹង គ្រោះថ្នាក់ពស់ចឹក ។ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង សូមផ្ញើជូននូវសារអប់រំ ទាក់ទងនឹងការបង្ការ ពស់ចឹក និងការព្យាបាលបន្សាបពិស នៅខាងក្រោមនេះ ។ ពត៌មានបន្ថែម ឬរាយការជំងឺរាតត្បាត ឬកើតឡើងច្រើនខុសធម្មតា សូមទាក់ ទងទូរស័ព្ទទាន់ហេតុការលេខ ១១៥ ដោយមិនគិតថ្លៃពីគ្រប់ប្រព័ន្ធ ។

Vdo picture1


វីដេអូអប់រំ ទាក់ទងនឹងការបង្ការ ជំងឺឆ្លងនានា៖

ទឹកជំនន់បានជនលិចភូមិ ឃុំ ស្រុក មួយចំនួន។ ទឹកជំនន់នេះអាចបង្កឱ្បបងប្អូន ប្រឈមនឹងបញ្ហាសុខភាពនានា ។ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង សូមផ្ញើជូននូវសារអប់រំ ទាក់ទងនឹងការអប់រំសុខភាព ។ ពត៌មានបន្ថែម ឬចង់រាយការជំងឺរាតត្បាត ឬកើតឡើងច្រើនខុសធម្មតា សូមទាក់ទងទូរស័ព្ទ ទាន់ហេតុការលេខ ១១៥ ដោយមិនគិតថ្លៃពីគ្រប់ប្រព័ន្ធ ។

Vdo picture1    

Date: 10/October/2020
សូមថ្លែងអំណរគុណ ដល់ក្រុមហ៊ុនឋានសួគ៌បូកគោ​ ដែលបានឧបត្ថម្ភទឹកសុទ្ធចំនួន​ ៥០កេះ​ ដល់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង​ ក្នុងការលេីកទឹកចិត្ត ដល់ក្រុមការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩​ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ​ 115
Covid 19 Sponser 08102020sm

Date: 17/September/2020

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បាននិងកំពុងទទួលរបាយការណ៍ ពីការកើនឡើងនៃជំងឺផ្តាសាយធំ និងមានការផ្ទុះជំងឺផ្តាសាយធំ ជាចង្កោម នៅក្នុងពន្ធនាគារ​ ក្នុងចំណោមព្រះសង្ឃ​ និងក្នុងប្រជាជនក្នុងភូមិមួយចំនួន រួមមានក្នុងខេត្ត តាកែវ ព្រះវិហារ កោះកុង បាត់ដំបង បន្ទាយមានជ័យ និងអាចឆ្លងបន្តទៅខេត្តដទៃទៀត​ និងម្យ៉ាងវិញទៀត រដូវនេះជារដូវភ្លៀងធ្លាក់ ដែលជារដូវមានឆ្លងជំងឺផ្តាសាយធំ ក្នុងប្រទេសយើង ។ តាមការសិក្សា ស្រាវជ្រាវ របស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង រកឃើញថា ក្នុងប្រទេសយើងនៅក្នុងរដូវភ្លៀង ជារដូវដែលមានឆ្លងជំងឺផ្តាសាយធំច្រើន ដែលបង្កឡើងដោយមេរោគផ្តាសាយ (Seasonal Influenza: H1N1, H3N2, Influenza A, B ) ចំណែកឆ្នាំនេះ ជំងឺផ្តាសាយធំ យេីងរកឃេីញភាគច្រេីន បណ្តាលមកពី​ Influenza A H3N2 ។ ដូច្នេះសូមបងប្អូនទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីកុំឲ្យចំលងជំងឺផ្តាសាយធំនេះ​ (ត្រូវពាក់ម៉ាស់ការពារ​ ឧស្សាហ៏លាងដៃ​ រក្សាគម្លាតសុវត្ថិភាព ពេលចូលរួមភ្ជុំបិណ្ឌតាមវត្តអារាម និងពេលជួបជុំគ្នាច្រើន​) ។ រោគសញ្ញាជំងឺផ្តាសាយ បង្កឡើងដោយជំងឺផ្តាសាយ រួមមាន: គ្រុនក្តៅលើសពី ៣៨.៥អង្សាសេ និងមានក្អក ឫឈឺក និងករណីខ្លះអាចវិវត្តន៏ទៅហត់ ។ ការព្យាបាលគឺ: ប្រើថ្នាំបញ្ចុះកំដៅ ផឹកទឹកឲ្យបានច្រើន គេងលក់ស្កប់ស្កល់ កាត់បន្ថយការហាត់ប្រាណ ហូបអាហារសំបូរជីវជាតិជាពិសេស វីតាមីនសេ ការប្រើថ្នាំផ្សះគ្មានប្រសិទ្ធិភាព សំលាប់មេរោគនេះទេ ថែមទាំងសុខភាពទ្រុឌទ្រោម និងមិនងាយជាពីជំងឺផ្តាយទៀតផង ។ អ្នកដែលមានរោគសញ្ញា ជំងឺផ្តាសាយធំត្រូវនៅផ្ទះ កុំចេញទៅក្រៅ និងចៀសវាងចូលរួមពិធីជួបជុំផ្សេងៗ បើការព្យាបាល៣ថ្ងៃមិនធូរស្រាល ឫវិវត្តន៏ទៅជាហត់ខ្លាំង សូមអញ្ជើញទៅពិគ្រោះជំងឺជាមួយគ្រូពេទ្យ ។
 
សូមទស្សនាភាពយន្តអប់រំខ្លី ស្តីអំពីការបង្ការចំលងជំងឺផ្តាសាយ ។
ពត៌មានបន្ថែម ឬរាយការណ៏ជំងឺគ្រុនក្តៅ ច្រើនក្នុងភូមិ ក្នុងសាលា ឬកន្លែងធ្វើការ សូមទាក់ទងលេខ 115 ។

Press release.09 2018.sm  TVspot FLU 1.sm  TVspot FLU 2.sm  TVspot FLU 3.sm  TVspot FLU 4.sm  Influenza 092020jpgsm