pink eye sample swap
នាយកដ្ឋានជំងឺឆ្លងទទួលបានសារណែនាំពី​ ឯកឧត្តមសាស្ត្រាចារ្យ​ ងី​ ម៉េង​ ឯកទេសចក្ខុរោគៈ​ ស្តីអំពីការស្វែងយល់អំពីជំងឺភែ្នកក្រហមឆ្លង(Conjunctivitis or Pink Eye)
ជំងឺភែ្នកក្រហមឆ្លង ជាការរលាកភ្នាស “ស”​ នៃភ្នែក ភាគច្រើនបង្កដោយពពួកវីរុស ជាពិសេស Adeno Virus និង ពពួកបាក់តេរី ដូចជា Staphylococcus aureus and staphylococcus ។​ នៅប្រទេស​កម្ពុជា គេសង្កេតឃើញ​ច្រើនកើតមានឡើង នៅក្នុងចំណោមសិស្សសាលា និង​នៅក្នុងសហគមន៍ ដែលមាន​អ្នកកើតជំងឺ ភ្នែកក្រហមឆ្លង​នេះ នៅរដូវភ្លៀង និងពេលខ្យល់ធា្លក់ពីជើង។ ជំងឺនេះមានលក្ខណៈ រាតត្បាតក្នុងសហគមន៍ ដោយឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត យ៉ាងឆាប់រហ័ស តាមរយៈការប៉ះពាល់ផ្ទាល់​ ឬប្រយោល ជាមួយអ្នកមានជំងឺភែ្នកក្រហមឆ្លង។
I. រោគសញ្ញា
ភ្នែកក្រហមឆ្លង មានរោគសញ្ញាសំខាន់ៗដូចខាងក្រោម៖

Read more: ស្វែងយល់អំពីជំងឺភែ្នកក្រហមឆ្លង (Conjunctivitis or Pink Eye)

Date: 25-September-2023

យេីងរកឃេីញមានការផ្ទុះករណីជំងឺភ្នែកក្រហម ដែលគិតត្រឹមថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ មានចំនួន៩៣ករណី (ស្រី៥៧នាក់) នៅភូមិប៉ក់តូច ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគីរី ។ ករណីនេះកើតឡើងដោយសារមានករណីដំបូងដែលមានអ្នកភូមិចំនួន៨នាក់ កាលពីថ្ងៃទី១៤ ខែកញ្ញាឆ្នាំ២០២៣ ទៅបុណ្យសពបងប្អូននៅភូមិមួយលើទឹកដីប្រទេសវៀតណាមដែលជាភូមិមានព្រំប្រទល់ជាប់និងភូមិប៉ក់តូចនេះ ។ មន្ត្រីជំនាញនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ក្រុមឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលខេត្ត មន្ទីរពេទ្យបង្អែកខេត្ត និងមណ្ឌលសុខភាព បានចុៈទៅពិនិត្យស្រាវជ្រាវ ផ្តល់ការព្យាបាលថែទាំអ្នកជំងឺ នឹងអប់រំ ភ្លាមៗ បន្ទាប់ពីទទួលបាននូវការរាយការណ៍ពីមណ្ឌលសុខភាពសោមធំនៅយប់ថ្ងៃទី២៣ ខែកញ្ញាឆ្នាំ២០២៣ ។
របៀបឆ្លង និងការព្យាបាលថែទាំ៖
របៀបនៃការឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់តាមរយៈ៖
1-ការប៉ះពាល់ផ្ទាល រឺចាប់ដៃគ្នាជាមួយអ្នកជំងឺភ្នែកក្រហម
2-តាមរយៈខ្យល់ដោយការក្អក រឺកណ្តាស់
3-ប៉ះពាល់របស់ រឺផ្ទៃវត្ថុដែលមានផ្ទុកមេរោគ ហើយយកមកប៉ះភ្នែក វិធីការពារការឆ្លងជំងឺភ្នែកក្រហម
1-លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ
2-ជៀសវាងប៉ះ រឺញីភ្នែក
3-ជៀសវាងការប្រើប្រាស់របស់របររួមគ្នា
4-ជៀសវាងការប៉ះ រឺប្រើថ្នាំភ្នែកខាងភ្នែកដែលឈឺ ទៅប្រើភ្នែកដែលមិនឈឺ រឺប្រើថ្នាំភ្នែករួមគ្នា
ករណីភាគច្រើននៃជំងឺភ្នែកក្រហមគឺស្រាល។ ជាធម្មតាការឆ្លងនឹងជាសះស្បើយក្នុងរយៈពេលពី ៧ ទៅ ១៤ថ្ងៃ។ ការព្យាបាលរួមមានថ្នាំបន្តក់ភ្នែក ឬថ្នាំក្រែមដាក់ភ្នែក ការឱ្យថ្នាំបន្តក់ឬក្រែម ជួយបន្ថយរយៈពេលនៃការឆ្លង កាត់បន្ថយផលវិបាក និងកាត់បន្ថយការរីករាលដាលដល់អ្នកដទៃ។
សូមបងប្អូនទៅពិគ្រោះជំងឺជាមួយគ្រូពេទ្យជំនាញ និងសូមរាយការណ៍ជាបន្ទាន់បេីឃេីញកេីតជាច្រេីនក្នុងកន្លែងធ្វេីការ សាលារៀន ក្នុងសហគមន៍ ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ ១១៥

Red eye 25092023 pic1  Red eye 092023 pic2  Red eye 092023 pic3  Red eye 092023 pic4  Red eye 092023 pic5
Date: 23-September-2023
 
1យេីងបានរកឃេីញកុមារី​ អាយុ ៧ឆ្នាំ ឆ្លងជំងឺ​ ហ្ស៊ីកា​ ដែមានអាស័យដ្ឋាន រស់នៅភូមិពពេជ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
- កុមារីបានចូលសម្រាក នៅមន្ទីរពេទ្យបង្អែកបារាយណ៍ សន្ទុក នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៨ម៉២៥នាទី នៅផ្នែកសង្គ្រោះបន្ទាន់កុមារ។
- រោគសញ្ញាដំបូង៖​ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ក្តៅខ្លួនខ្លាំង មានក្អួត និងរាក បន្ទាប់ពីគ្រូពេទ្យបានព្យាបាល កុមារីបានធូរស្បើយ លែងមានក្អួតទៀត គ្រូពេទ្យបានធ្វើតេស្តរហ័សគ្រុនឈាម តែលទ្ធផលអវិជ្ជមាន។
- នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ បានយកវត្ថុវិភាគ ផ្ញើរទៅវិទ្យាស្ថានប៉ាស្ទ័រ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ និងលទ្ធផលចេញនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ វិជ្ជមានហ្សីកា​ ។
 
ជំងឺហ្ស៊ីកា​ (Zika Virus)
មេរោគ Zika ត្រូវបានចម្លងជាចម្បង ដោយមូសប្រភេទ Aedes ដែលខាំភាគច្រើននៅពេលថ្ងៃ។
មនុស្សភាគច្រើន ដែលមានការឆ្លងមេរោគ Zika មិនមានរោគសញ្ញាទេ។ អ្នក​ដែល​មាន​រោគ​សញ្ញា​ជា​ធម្មតា ​រួម​មាន​កន្ទួល គ្រុនក្តៅ រលាក​សន្លាក់ ឈឺ​សាច់ដុំ និង​សន្លាក់ ឈឺ​ក្បាល និង​ឈឺ​ក្បាល​ដែល​មាន​រយៈពេល 2-7 ថ្ងៃ។
ការឆ្លងមេរោគ Zika អំឡុងពេលមានផ្ទៃពោះ អាចបណ្តាលឱ្យទារកកើតមកមាន microcephaly (ទារកក្បាលតូច)​ និងភាពមិនប្រក្រតី ពីកំណើតផ្សេងទៀត ក៏ដូចជាការកើតមិនគ្រប់ខែ និងការរលូតកូន។
មន្រ្តីក្រុមឆ្លេីយតបបន្ទាន់គ្រប់ជាន់ថ្នាក់ និងមន្ត្រី​ជំនាញ ពីនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង​ កំពុងចុះទប់ស្កាត់ការរីករាលដាល​ និងអង្គេតស្រាវជ្រាវរកប្រភពចម្លង​ ដេីម្បីទប់ស្កាត់ឱ្យមានប្រសិទ្ធភាពខ្ពស់​ ។
សូមបងប្អូនទាំងអស់បង្ការកុំឱ្យមូសខាំ​ ជាពិសេស​កុមារតូច​ នងស្រ្តីមានផ្ទៃពោះ​ និងធ្វេីអនាម័យជុំវិញផ្ទះ​ ក្នុងករណីមានរោគសញ្ញាដូចខាងលេី​ សូមអញ្ជេីញទៅពិគ្រោះជំងឺនៅមណ្ឌលសុខភាព​ និងមន្ទីរពេទ្យ​ ។
 
ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​លេខ​ ១១៥
  2  3  4  5