Date: 13/April/2018

នៅព្រឹកថ្ងៃសុក្រ ១៣រោច ខែចេត្រ ឆ្នាំរកា នព្វស័ក​ ពស​​២៥៦១ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង​ សហការណ៍ជាមួយ អង្គការសុខភាពពិភពលោក បានរៀបចំពិធីប្រគល់លិខិតបញ្ជាក់ការសិក្សា ដល់មន្រ្តីរៀនវគ្គអេពីដេមីសាស្រ្តមូលដ្ឋាន ស្តីពីការតាមដាន ស្រាវជ្រាវ និងការឆ្លើយតបទៅនឹងការរាតត្បាតជំងឺ ក្រោមអធិបតីភាពឯកឧត្តមសាស្រ្តាចារ្យ អេង ហួត​ រដ្ឋលេខាធិការក្រសួងសុខាភិបាល​។ នេះជាការផលិតធនធានមនុស្សចំនួន ២២រូប បន្ថែមទៀតដើម្បីរួមគ្នា បង្ការ តាមដាន និងឆ្លើយតបជំងឺរាតត្បាត ឲ្យកាន់តែមានប្រសិទ្ធិភាព នៅក្នុងព្រះរាជាណាចក្រកម្ពុជា ៕

Finished AET8.a1  Finished AET8.b1  Finished AET8.c1  Finished AET8.d1 

Date: 11/April/2018

Wine poisioning video ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនឹងឈានមកដល់ក្នុងពេលឆាប់ៗនេះ សូមបងប្អូនប្រុងប្រយ័ត្ន ក្នុងការទិញស្រាមកពិសារ។ ត្រូវទិញស្រាមានប្រភពច្បាស់លាស់ មានការត្រួតពិនិត្យត្រឹមត្រូវពីមន្រ្តីជំនាញ និងសូមមេត្តាពិសារក្នុងកំរិតទាបបំផុត។ យោងតាមទិន្នន័យ ការពុលស្រាកន្លងមក នៅតែជាបញ្ហាប៉ះពាល់សុខភាព និងអាយុជីវិត។ សូមបងប្អូនមើលតួរលេខចំនួនធ្លាប់ពុលស្រាកន្លងមកដូចខាងក្រោម ៖
- ក្នុងឆ្នាំ ២០១៥  : ចំនួនករណីពុលស្រាមាន ២៨៤ ករណី ក្នងនោះស្លាប់ ៣៣ នាក់ កើតឡើងនៅក្នុងខេត្តចំនួន៣គឺ: ត្បូងឃ្មុំ ក្រចេះ និងមណ្ឌលគីរី ។
- ក្នុងឆ្នាំ ២០១៦  : ចំនួនករណីពុលស្រាមានចំនួន ៩២ ករណី ក្នុងនោះស្លាប់ ១៥ នាក់ កើតឡើងនៅក្នុងខេត្តកំពង់ឆ្នាំង។
- ក្នុងឆ្នាំ ២០១៧ : ចំនួនករណីពុលស្រាមានចំនួន ១៣ករណី ក្នុងនោះស្លាប់២នាក់ នៅខេត្តមណ្ឌលគីរី។
ដូចនេះ ស្រានៅតែជាមូលហេតុសំខាន់ ក្នុងចំណោមអាហារជាច្រើនដែលប្រជាពលរដ្ឋកំពុងតែប្រឈមនឹងការឈឺ និងស្លាប់ ទោះជាយ៉ាងណា ក្រសួងសុខាភិបាលនៅតែប្រឹងប្រែង សហការជាមួយក្រសួងពាក់ពន្ធ័ ដើម្បីរៀបចំស្ពតផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋ អោយយល់ដឹង ពីហានិភ័យដែលបណ្តាលមកពីការទទួលទានស្រា ។

ពត៌មានបន្ថែមសូមទាក់ទងមកលេខ ១១៥

Date: 05/April/2018

NewYear2018 MoH messageដោយហេតុថាពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ នឹងឈានចូលមកដល់ក្នុងពេលឆាប់ៗនេះ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនទាំងអស់ ឲ្យបានជ្រាបថា កន្លងមក ក្រសួងធ្លាប់បានចេញសេចក្តីប្រកាសព័ត៌មាន ជម្រាបជូនសាធារណជន ទាំងអស់ អំពីការបង្ការករណីពុលអាហារ និងករណីពុលស្រា ជាច្រើនលើករួចមកហើយ ក៏ប៉ុន្តែក្រសួងសុខាភិបាល បានសង្កេតឃើញថា មានករណីពុលចំណីអាហារ និងករណីពុលស្រា នៅតែបន្តកើតឡើងនៅតាមសហគមន៍ នៃបណ្តាខេត្តមួយចំនួន ជាក់ស្តែងនៅក្នុងអំឡុងឆ្នាំ២០១៧កន្លងមកនេះ មានករណីពុលចំណីអាហារសរុបចំនួន២៧លើក ដោយមានអ្នកពុលសរុបចំនួន១០០៤នាក់ និងពុលស្រាចំនួន២លើក ដោយមានអ្នកពុលស្រា១៤នាក់ ក្នុងនោះស្លាប់៤នាក់។

សូមអានសេចក្តីជូនព័ត៌មានលំអិតដែលបានភ្ជាប់ជូន។

Date: 04/April/2018

ដើម្បីបង្ការសុខភាព ក្នុងកំឡុងពេលចូលឆ្នាំប្រពៃណីខ្មែរ ដែលនឹងឈានមកដល់ពេលឆាប់ៗនេះ សូមបងប្អូនអានសារអប់រំ ដូចភ្ជាប់មកជាមួយនេះ ។
ពត៌មានបន្ថែមសូមទាក់ទងលេខទូរស័ព្ទ ១១៥ ដោយមិនគិតថ្លៃពីគ្រប់ប្រព័ន្ធ ។

NewYear2018 CDCmessage.sm

Date: 02/April/2018

កិច្ចសម្ភាសទាក់ទងនឹង ជំងឺបណ្តាលមកពីរដូវក្តៅ ។

Interview 02 01 2018