Date: 16/September/2019

Food poisioning115ដើម្បីចូលរួមបង្ការសុខភាព ដែលបណ្តាលមកពីការបរិភោគ ចំណីអាហារ និងពិសាស្រា នាឱកាសដែលបងប្អូនប្រជាពលរដ្ឋ អញ្ជើញចូលរួមក្នុងពីធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩ នេះ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សូមអំពាវនាវ ដល់សាធារណជនទាំងអស់ ឲ្យចូលរួម អនុវត្តវិធានការបង្ការ ដើម្បីសុខភាពល្អ ចៀសផុតពីបញ្ហាសុខភាព បណ្តាលមកពីការបរិភោគ ចំណីអាហារ ដែលនាំឲ្យក្អួត រាក និងការពិសាស្រានិងជំងឺឆ្លងផ្សេងៗ ដែលបង្កឡើងដោយចំណីអាហារ គ្មានអនាម័យ ឬទឹកកខ្វក់ ដែលមានមេរោគ បាក់តេរី វីរុស ប៉ារ៉ាស៊ីត ឬសារធាតុគីមី ។

ការពុលចំណីអាហារ ភាគច្រើនបណ្តាលមកពី ការរៀបចំអាហារមិនមានអនាម័យល្អ ទាំងក្នុងចំណីអាហារ និងអ្នករៀបចំទុកដាក់ និងការចែកចាយចំណីអាហារ និងការពិសាស្រា ដែលបានផលិត ឬបានបិត ដោយមិនមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ ។ រោគសញ្ញា ដែលបណ្តាលឲ្យពុលចំណីអាហារ មានដូចជា ក្អួត ចង្អោរ រាក រាកមួល ដែលអាចគ្រោះថ្នាក់ដល់ អាយុជីវិតបាន ។ ការពុលស្រាបណ្តាលឲ្យមាន រោគសញ្ញាដូចជា ឈឺក្បាល ក្អួត ឈឺពោះ វិលមុខ ងងឹតភ្នែក សន្លប់ ប្រកាច់ ពិបាកដកដង្ហើម និងអាចវិវត្តទៅស្លាប់បាន ។ លទ្ធផលវិភាគសំណាកស្រាស ដែលទទួលបានពីទីកន្លែង ដែលកើតហេតុរបស់មន្ទីរពិសោធន៍ជាតិ នៃក្រសួងសុខាភិបាលបានរកឃើញថា ស្រាស ឬស្រាថ្នាំ ដែលបងប្អូនប្រជាពលរដ្ឋ បានពិសាក្នុងតំបន់ដែលកើតហេតុនាពេលកន្លងមក មានសារជាតិមេតាណុលកម្រិតខ្ពស់ ដែលធ្វើឱ្យពុល។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋ បញ្ឈប់ជាបន្ទាន់នូវការបរិភោគ ស្រាស ឬស្រាថ្នាំ ដែលទិញពីប្រភពមិនច្បាស់លាស់ និងដែលផលិតដោយគ្មានការត្រួតពិនិត្យត្រឹមត្រូវ។​

Read more: សេចក្តីជូនព័ត៌មាន របស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង​ ស្តីពី ការបង្ការបញ្ហាសុខភាព...

new Date: 10/August/2019

វគ្គបណ្តុះបណ្តាល អេពីដេមីសាស្រ្តអនុវត្តជួរមុខ ឆ្នាំ២០១៩ រយៈពេល៣ខែ ចំនួន ២០នាក់ សម្រាប់មន្ត្រីនៃ មន្ទីរសុខាភិបាលរាជធានី-ខេត្ត ស្រុកប្រតិបត្តិ ដែលបំពេញការងារទាក់ទងនឹង ប្រព័ន្ធតាមដានជំងឺឆ្លង និងឆ្លើយតបទៅនឹងជំងឺរាតត្បាត។ ការទទួលពាក្យសុំចូលរៀន នឹងចាប់ផ្តើមពីថ្ងៃផ្សព្វផ្សាយនេះ រហូតដល់ថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០១៩ ម៉ោង ០៥ ល្ងាច។ ការបរិច្ជេទនៃការចូលរៀន វគ្គបណ្តុះបណ្តាលនេះ គឺចាប់ពីថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០១៩ នៅនាយកដ្ខានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល។ រាល់ការចំណាយក្នុងការបណ្តុះបណ្តាល ជាបន្ទុករបស់ អង្គការសុខាភាពពិភពលោក។

- Letter_of_Frontline_FETP_2019.pdf

- Frontlint-FETP-Application-Form-2019.docx

- លិខិតអនុញ្ញាតពីមន្ទីរសុខាភិបាលរាជធានី-ខេត្ត.docx

- លិខិតគាំទ្រពីអង្គភាពបំរើការងារ.docx

 

Date: 18/July/2019

អង្គការសុខភាពពិភពលោក បានប្រកាសការផ្ទុះជំងឺអេបូឡា នៅក្នុងប្រទេស សាធារណៈរដ្ឋប្រជាធិបតេយ្យ កុងហ្គោ នៅក្នុងទ្វីបអាហ្រ្វិក ជាសុខភាពសាធារណៈ ដែលមានការព្រួយបារម្មណ៍ ជាលក្ខណៈអន្តរជាតិ ។ អាស្រ័យហេតុនេះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង សូមសំណូមពរដល់ប្រជាជន ដែលមានប្រវត្តិធ្វើដំណើរ មកពីប្រទេសក្នុងទ្វីបនេះ ហើយមានរោគសញ្ញាដូចជា គ្រុនក្តៅលើសពី ៣៨.៥អង្សាសេ ឈឺសាច់ដុំ អស់កំលាំង ក្អួត កន្ទួលក្រហមឬចេញឈាម សូមអញ្ជើញទៅមន្ទីរពេទ្យ ដែលនៅជិតបំផុត ឬទាក់ទងលេខទូរស័ព្ទ ១១៥ ដើម្បីធ្វើការព្យាបាលជាបន្ទាន់ និងជៀសវាងចំលងជំងឺ ទៅសមាជិកគ្រួសារ និងអ្នកដទៃ ។
យើងខ្ញុំនឹងបន្តជូនដំណឹង ដល់សាធារណៈជន អំពីការវិវត្តិជំងឺអេបូឡា នៅប្រទេសកុងហ្គោ តាមរយៈគេហទំព័រ www.cdcmoh.gov.kh និងផេចហ្វេសប៊ុកឈ្មោះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ៕
សូមអានសារអប់រំដែលមានភ្ជាប់មកជាមួយនេះ ។
ពត៌មានបន្ថែម សូមទាក់ទងលេខទូរស័ព្ទ ១១៥

Ebola 05.2018 a  Ebola 05.2018 b  Ebola poster 072019.sm  PDF Doc1