Date: 18/Feb/2017
វីដេអូស្ពត់អប់រំខ្លីៗ សម្រាប់អ្នកញៀនគឿងញៀនមកទទួលសេវាពិនិត្យព្យាបាលដោយរដ្ឋជាអ្នកបង់ថ្លៃជំនួស៖
សូមចុចលើវីដីអូ ដែលជូនភ្ជាប់មកជាមួយនេះស្រាប់។
អ្នកញៀនគ្រឿងញៀនទាំងអស់ សូមមកទទួលសេវាព្យាបាលភាពញៀនគ្រឿងញៀនដោយស្ម័គ្រចិត្តនៅតាមមូលដ្ឋានសុខាភិបាលសាធារណ: ដូចមានបង្ហាញក្នុងវីដេអូស្ពត់ខ្លីនេះស្រាប់ ដោយមិនមានការម៉ាក់ងាយ និងការរើសអើងលើអ្នកញៀនគ្រឿងញៀនឡើយ។ ក្រសួងសុខាភិបាល និង អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានសហការគ្នាដើម្បីផលិតវីដេអូស្ពត់ខ្លីនេះ ក្នុងគោលបំណង ធ្វើការផ្សព្វផ្សាយ អប់រំ ដល់ប្រជាពលរដ្ឋ ដើម្បីឱ្យបានយល់ដឹងថា៖
(១) ភាពញៀនគ្រឿងញៀនអាចព្យាបាលបាន។
(២) មានសេវាព្យាបាលភាពញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត នៅតាមមូលដ្ឋានសុខាភិបាលសាធារណ: (មន្ទីរពេទ្យ និងមណ្ឌលសុខភាព) ដែលមានស្លាកសញ្ញាសម្គាល់ដូចបានបង្ហាញក្នុងវីដេអូស្ពត់ខ្លីនេះស្រាប់ (ពណ៌បៃតង និងក្រហម)។
(៣) អ្នកញៀនគ្រឿងញៀន ដែលស្ម័គ្រចិត្តមកទទួលយកសេវាពិនិត្យព្យាបាល នឹងទទួលបានការលើកលែងទោស យោងតាម មាត្រា ១០៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។
(៤) មូលដ្ឋានសុខាភិបាលសាធារណ: (មន្ទីរពេទ្យ និងមណ្ឌលសុខភាព) ផ្តល់ការព្យាលភាពញៀនគ្រឿងញៀនជូនគ្រប់អ្នកញៀនគ្រឿងញៀនដោយរដ្ឋជាអ្នកចេញថ្លៃជួស។
វីដេអូស្ពត់ខ្លីនេះ ផលិតដោយការជួយឧបត្ថម្ភ បច្ចេកទេស និងថវិកា របស់អង្គការខាណា។
ព័ត៌មានទទួលបានពីនាយកដ្ឋានសុខភាពផ្លូវចិត្តនិងការបំពានគ្រឿងញៀន។
Date: 16/Feb/2017
មន្ទីរសុខាភិបាលខេត្ត រតនៈគិរី បានរៀបចំសិក្ខាសាលា ស្តីពីការត្រួត ពិនិត្យជម្ងឺឆ្លង ទប់ស្កាត់ ការរាតត្បាតតាមព្រំដែន រវាងខេត្តរតនគីរី ស្ទឹងត្រែង ព្រះវិហារ ជាមួយឡាវ(ខេត្តចំប៉ាសាក់ អ័តតាពឺ) វៀតណាម(ខេត្ត កុនទូម យ៉ាឡាយ) ថ្ងៃទី16-17 ខែកុម្ភៈ ឆ្នាំ2017 ឧបត្ថម្ភដោយ ADB ។
គោលបំណងសិក្ខាសាលា
១. ពង្រឹងការអនុវត្តន៏ឧបករណ៏រួមគ្នា ក្នុងការតាមដាន អង្គេត ស្រាវជ្រាវ និងឆ្លើយតបជំងឺរាតត្បាត
២. ផ្លាស់ប្តូរពត៌មានជំងឺឆ្លង និងព្រឹត្តិការសុខភាពសាធារណៈ ដែលកើតមានតាមព្រំដែនប្របកដោយទៀងទាត់ និងទាន់ពេលវេលាដើម្បីឆ្លើយតបរួមគ្នាឲ្យមានប្រសិទ្ធិភាពខ្ពស់
៣. ផ្លាស់ប្តូរដបពិសោធន៏គ្នា ក្នុងការបង្ការនិងឆ្លើយតបជំងឺឆ្លង
៤. បង្កើតផែនការរួម ក្នុងការពង្រឹងសមត្ថភាពបន្ថែម និងសហការគ្នា បង្ការ និងឆ្លើយតបជំងឺឆ្លង និងរាតត្បាត
Date: 10/Feb/2017
កន្លងមកថ្មីៗនេះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ទទួលបានរបាយការណ៏ពីការកើនឡើងនៃជំងឺ ពងបែកនៅលើដៃជើងនិងក្នុងមាត់ ។ ហេតុដូច្នះ យើងខ្ញុំសូមណែនាំឲ្យឪពុកម្តាយ និងអាណាព្យាបាលកុមារ ទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការបង្ការ និងរកការព្យាបាលជាបន្ទាន់ នៅមន្ទីរពេទ្យ និងមណ្ឌលសុខភាពនៅជិតបំផុត ដើម្បីទទួលការព្យាបាល សមស្រប ជាពិសេសកុមារដែលមានរោគសញ្ញាគ្រោះថ្នាក់ត្រូវបញ្ជូនទៅ មន្ទីរពេទ្យឯកទេសកុមារជាបន្ទាន់ ។ រោគសញ្ញាគ្រោះថ្នាក់រួមមាន ក្អូួតបន្ត ប្រកាច់ កន្ត្រាក់ដៃជើង ទន់ដៃជើង ។
ពត៌មានបន្ថែមសូមមើលខ្សែវីដេអូខ្លី និងសារអប់រំ សំនួរចំលើយដែលមានភ្ជាប់មកជាមួយនេះ ។
ពត៌មានបន្ថែមសូមទូរស័ព្ទមកលេខ ១១៥ (ដោយមិនគិតថ្លៃពីទូរស័ព្ទគ្រប់ប្រព័ន្ទ)។
Date: 09/Feb/2017
សិក្ខាសាលាស្តីពីការប្រយុទ្ធនឹងជំងឺឆ្លងតាមព្រំដែននៅតំបន់ចង្កោមខេត្តផ្នែកខាងត្បូងប្រទេសកម្ពុជា និងប្រទេសវៀតណាម ដែលប្រព្រឹត្តទៅនៅក្រុងស្វាយរៀង ពីថ្ងៃទី ៩ ដល់ ១០ កុម្ភៈ ឆ្នាំ ២០១៧ ។
ខេត្តស្វាយរៀង និងខេត្តត្បូងឃ្មុំ ភាគីកម្ពុជា
ខេត្តតៃណិញ និងឡុងអាន ភាគីវៀតណាម
គោលបំណងសិក្ខាសាលា
១. ពង្រឹងការអនុវត្តន៏ឧបករណ៏រួមគ្នា ក្នុងការតាមដាន អង្គេតស្រាវជ្រាវ និងឆ្លើយតបជំងឺរាតត្បាត
២. ផ្លាស់ប្តូរពត៌មានជំងឺឆ្លង និងព្រឹត្តិការសុខភាពសាធារណៈ ដែលកើតមានតាមព្រំដែន
៣. ផ្លាស់ប្តូរដកពិសោធន៏គ្នា ក្នុងការបង្ការនិងឆ្លើយតបជំងឺឆ្លង
៤. បង្កើតផែនការរួម ក្នុងការពង្រឹងសមត្ថភាពបន្ថែម និងសហការគ្នា បង្ការ និងឆ្លើយតបជំងឺឆ្លង និងរាតត្បាត។
Date: 25/Jan/2017
លោកវេជ្ជ. លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានចុះពិនិត្យច្រកទ្វារអន្តរជាតិត្រពាំងផ្លុង និងច្រកទ្វេរភាគីដារ ខេត្តត្បូងឃ្មុំ ដើម្បីពង្រឹងវិធានការបង្ការនិងទប់ស្កាត់ជំងឺឆ្លងនៅតាមព្រំដែន និងណែនាំឲ្យសហការជាមួយស្ថាប័នពាក់ព័ន្ធបំរើការងារ តាមព្រំដែនពង្រឹងការត្រួតពិនិត្យអាហារទំនិញនាំចូល និងវត្ថុធាតុដើមនាំចូល ព្រោះកន្លងមកនេះមានការផ្ទុះឡើងនៃការពុលចំណីអាហារមានការកើនឡើង ដោយសារការរៀបចំ ទុកដាក់មិនមានអនាម័យ និងវត្ថុធាតុដើមរៀបចំអាហារមិនមាន គុណភាព និងមានជាតិពុល ៕