សូមបងប្អូនស្ដាប់សារអប់រំទាក់ទងទៅនឹងចំណេះដឹងជំងឺហ្សុីកា (Zika) ។
អ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ នៅថ្ងៃទី២១ ខែកញ្ញានេះ ចុះត្រួតពិនិត្យការងារតាមដានជំងឹ Zika (ហ្ស៊ីកា) នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប និងច្រកអន្តរជាតិប៉ោយប៉ែត ដែលជាកន្លែងដែលក្រសួងសុខភិបាល បានបំពាក់ម៉ាស៊ីនស្ទង់កម្តៅ ដើម្បីត្រួតពិនិត្យអ្នកមានផ្ទុកជំងឺ Zika ។
លោក លី សូវ៉ាន់ បានឱ្យដឹង នៅព្រឹកនេះថា «តាមការណែនាំរបស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងសុខាភិបាល ថ្ងៃនេះខ្ញុំបាទផ្ទាល់ នឹងចុះពិនិត្យផ្ទាល់ការងារតាមដានជំងឺ ហ្សីុកា នៅអាកាសយានដ្ឋានអន្តរជាតិ សៀមរាបនៅម៉ោង១០:៣០ព្រឹក និងច្រកផ្លូវគោកប៉ោយប៉ែតពេលល្ងាចម៉ោង៣៖៣០»។
កាលពីម្សិលមិញ នៅក្នុងពិធីសម្ពោធមន្ទីរពេទ្យជំប៉ុនទី១ នៅក្នុងប្រទេសកម្ពុជា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឱ្យក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធបង្កើនទប់ស្កាត់ជំងឺឆ្លង Zika កុំឱ្យរាលដាលមកដល់ប្រទេសកម្ពុជា ខណៈដែលជំងឺនេះបានកើតឡើង នៅប្រទេសជិតខាងរួចហើយ នាថ្មីៗនេះ៕ ប្រភព Fresh News.
"ជំងឺហ្ស៊ីកាអាចបំផ្លាញប្រព័ន្ធប្រាសាទកុមារឲ្យខុសប្រក្រតី"
បាទលោកអ្នកនាងជាទីមេត្រី!
ជំងឺហ្ស៊ីកាស្រាលជាងគ្រុនឈាម ប៉ុន្តែស្រ្តីមានគ៌តដែលមានផ្ទុកមេរោគហ្សីកាឫកើតជំងឺហ្ស៊ីកា គឺអាចបណ្តោលឱ្យទារកកើត មកមានក្បាលតូចខុសធម្មតានិងមានប្រព័ន្ទសសៃ ប្រសាទខុសប្រក្រតី។
ក្រសួងសុខាភិបាលកំពុងបើកយុទ្ធនាការអប់រំសុខភាពទូទាំងប្រទេស ដើម្បីបង្ការ និងទប់ស្កាត់ជំងឺហ្ស៊ីកា ទាំងតាមព្រំដែន និងក្នុងប្រទេស ។ ក្នុងពេលជាមួយគ្នានោះដែរ ក្រុុមមន្រ្តីជំនាញកំពុងពង្រឹងប្រព័ន្ទតាមដានជំងឺហ្សីុកាលើមនុស្ស និងរុករកមេរោគហ្សីុកាដែលអាចផ្ទុកលើមូសខ្លា និងទប់ស្កាតការរាតត្បាតឲ្យទាន់ពេលវេលា ។ សូមបងប្អូនជួយ Share សារ អប់រំរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងតៗគ្នា ដើម្បីផ្សព្វផ្សាយដល់គ្រប់ទីកន្លែង សូមអរគុណទុកជាមុន ។
ពត៌មានបន្ថែម សូមចុចមក: 115