Date: 30/Nov/2016

លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានផ្តល់បទសម្ភាសន៍ផ្ទាល់នៅវិទ្យុ FM102 ស្តីពីយល់ដឹងអំពីជំងឺ ហ្សុីកា (Zika) ៕

FM102 interview

Date: 29/Nov/2016

TEPHINET5 1នាព្រឹកថ្ងៃទី២៩​ ខែវិច្ឆិកា​ ឆ្នាំ២០១៦​ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ម បុ៝នហេង រដ្ឋមន្ត្រីក្រសួងសុខា​ ភិបាល​ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធី​ បើក​អង្គសន្និសីទវិទ្យាសាស្រ្ត សំរាប់ពីរតំបន់ប៉ាសីហ្វិកខាងលិច និងអាស៊ីអាគ្នេយ៍​លើកទី ៨​ ដែលកំពុងប្រព្រឹត្តទៅនៅសណ្ឋាគារអប្សារាបាលេសខេត្តសៀមរាប​ ដោយមានការចូលរួមពីលោកជំទាវអភិបាលរងខេត្តសៀមរាប​ លោកវេជ្ជបណ្ឌិត Liu Yunguo ​តំណាងអង្គការ​សុខភាពពិភពលោកប្រចាំនៅកម្ពុជា​លោក​បណ្ឌិត Alden Henderson តំណាងមជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺសហរដ្ឋអាមេរិក USCDC​ លោកវេជ្ជបណ្ឌិត Dionisio Herrera​ ប្រធានអង្គការ TEPHINET​ និងថ្នាក់ដឹកនាំ-មន្ត្រីក្រសួងសុខាភិបាលផងដែរ។

Read more: ឯកឧត្តមវេជ្ជបណ្ឌិត ម៉ម បុ៝នហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល អញ្ជើញចូលរួមពិធីបើក...

Date: 26/Nov/2016

កិច្ចប្រជុំ៖ សហការណ៏ជាមួយមន្រ្តីជំនាញជប៉ុនមកពីទីក្រុងតូក្យូ ដើម្បីពង្រឹងសមត្ថភាពមន្ទីរពិសោធន៏ក្នុងការតាមដានភាពស៊ាំនៃថ្នាំផ្សះ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ៕

Labo with JP.sm

Date: 19/Nov/2016 updated
 
zika again
ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបកែតម្រូវលើសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង ស្តីពីមានករណីជំងឺហ្ស៊ីកាដំបូងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបានចេញផ្សាយនៅវេលាម៉ោង៦ល្ងាចនៃថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ២០១៦នេះ ដោយសូមជម្រាបជូនប្រជាជនកម្ពុជាទាំងអស់ឲ្យបានជ្រាបថា ក្រោយពីបានត្រួតពិនិត្យដោយហ្មត់ចត់ លើលទ្ធផលមន្ទីរពិសោធន៍ដែលបានជូនព័ត៌មាន ពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាលើកទី១នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ រហូតមកដល់ម៉ោង៧ល្ងាចនៃនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦(គឺប្រហែល១ម៉ោងក្រោយពីក្រសួងបានចេញសេចក្តីប្រកាសព័ត៌មាន ពីករណីវិជ្ជមានហ្ស៊ីកានៅខេត្តកំពង់ចាម) តាមរយៈការវិភាគមន្ទីរពិសោធន៍តាមបែប Sequencing method ដើម្បីបញ្ជាក់ពីភាពវិជ្ជមានដែលបានឃើញនៅលើការវិភាគលើកទី១នោះ ក្រសួងសុខាភិបាលបានទទួលព័ត៌មានពី លទ្ធផលពិនិត្យបន្តលើកទី២ពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា (តាមការធ្វើ molecular biology test ២ដង) ដោយមានការបញ្ជាក់ច្បាស់ថា ករណីដែលថាមានវិជ្ជមានវីរុសហ្ស៊ីកា លើបុរសមា្នក់អាយុ ៤៤ឆ្នាំ នៅភូមិតាមាង ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាមនោះ គឺមិនត្រឹមត្រូវទេ ដោយជាលទ្ធផលចុងក្រោយ គឺ អវិជ្ជមានវីរុសហ្ស៊ីកា។
ដូច្នេះ បច្ចុប្បន្ននេះ ពុំមានករណីជំងឺហ្ស៊ីកាត្រូវបានរកឃើញមាននៅក្នុងព្រះរាជាណាចក្រកម្ពុជានេះទេ។ សូមអាចក្លឹមសារទាំងស្រុងដូចខាងក្រោម៖
 
Zika 18 11 2016

Date: 14/Nov/2016

ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល សូមយកឱកាសក្នុងព្រះរាជពិធីបុណ្យអុំទូក​ បណ្តែតប្រទីប​ អកអំបុក​ និងសំពះព្រះខែរយ:ពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣​ ដល់ទី១៥​ ខែវិឆ្ឆិកា​ ឆ្នាំ២០១៦ នេះ សូមថ្លែងនូវការកោតសរសើរដល់ស្មារតីលះបង់ខ្ពស់របស់លោក លោកស្រី ក្រុមឆ្លើតបបន្ទាន់ និងមន្ត្រីចត្តាឡីស័ក (មន្រ្តីសុខាភិបាលការពារសុខភាពតាមព្រំដែន) នៅទូទាំងប្រទេសដែលកំពុងយាមប្រចាំការ ដោយតាមដានជាប់ជានិច្ចនូវស្ថានភាពជំងឺរាត្បាត និងត្រៀមលក្ខណៈឆ្លើយតបជាប់ជានិច្ច ដើម្បីការពារសុខភាពប្រជាពលរដ្ឋទូទាំងប្រទេស ។ សូមជូនពរលោក លោកស្រី ទាំងអស់​ មានសុខភាពល្អបរិបូណ៌​ ដើម្បីបន្តបេសកកម្មដ៏ថ្លៃថ្លានេះ​ ។

ដោយគោរពបំផុតពី វេជ្ជបណ្ឌិត​ លី សូវ៉ាន់

Water festival2.sm