Date: 07/May/2018
ក្រសូងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន ទាំងអស់ឲ្យបានជ្រាបថា មានករណីសង្ស័យពុលស្រា និងទឹក បានកើតឡើងនៅភូមិស្រែនន និងភូមិអាលច ក្នុងឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ បានរាយការណ៍មក ក្រសួងសុខាភិបាល កាលពីរាត្រីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៨ ដោយមានរោគសញ្ញារូមមាន ឈឺពោះ ក្អួតចង្អោរ ឈឺក អស់កម្លាំង ទន់ដៃទន់ជើង វិលមុខ និងថប់ដង្ហើម។ ភ្លាមៗនោះ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចាត់បញ្ជូន ក្រុមការងារឆ្លើយតបបន្ទាន់ និងអ្នកជំនាញខាងសង្រ្គោះបន្ទាន់ ថ្នាក់ជាតិ និងថ្នាក់ខេត្ត ចុះទៅធ្វើការពិនិត្យ និងស្រាវជ្រាវផ្ទាល់ដល់ទីកន្លែងកើតហេតុ ដោយមានអ្នកជំនាញការ សុខភាពពិភពលោក រួមដំណើរជាមួយផងដែរ ដើម្បីរកមូលហេតុ ដែលបណ្ដាលឲ្យមានបញ្ហាសុខភាព និងស្លាប់នេះ ព្រមទាំងផ្តល់ជាជំនួយបច្ចេកទេស ដល់មន្ទីរពេទ្យខេត្តក្រចេះ ក្នុងការជួយសង្គ្រោះ អាយុជីវិតអ្នកពុលនោះផងដែរ ព្រមទាំងដាក់រថយន្តគិលានសង្រ្គោះបន្ទាន់ នៅប្រចាំការ ដោយមានជំនួយបន្ថែម ពីមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំផងដែរ។...
សូមចុចអានសេចក្តីជូនព័ត៌មានទាំងស្រុង ដូចបានភ្ជាប់មកជាមួយ។
Date: 3/May/2018
រដូវភ្លៀងឈានចូលមកដល់ហើយ បងប្អូនអាចរងគ្រោះគ្រោះថ្នាក់ដោយសារន្ទះ សូមអានសារអប់រំ ទាក់ទងនឹងការការពារខ្លួនពីរន្ទះ និងការសង្គ្រោះបឋម ។ សូមបងប្អូនការពារសុខភាពឲ្យបានល្អ និងជួយសង្គ្រោះបឋមដល់អ្នករងគ្រោះ ។ ពត៌មានបន្ថែមសូមទាក់ទងលេខទូរស័ព្ទ ១១៥ ។
Date: 1/May/2018
រដូវភ្លៀងឈានចូលមកដល់ហើយ សូមអានសារអប់រំ ទាក់ទងនឹងការការពារសុខភាពក្នុងរដូវភ្លៀង។ សូមបងប្អូនការពារសុខភាពឲ្យបានល្អ ។ ពត៌មានបន្ថែម សូមទាក់ទងលេខទូរស័ព្ទ ១១៥។
Date: 13/April/2018
នៅព្រឹកថ្ងៃសុក្រ ១៣រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ពស២៥៦១ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង សហការណ៍ជាមួយ អង្គការសុខភាពពិភពលោក បានរៀបចំពិធីប្រគល់លិខិតបញ្ជាក់ការសិក្សា ដល់មន្រ្តីរៀនវគ្គអេពីដេមីសាស្រ្តមូលដ្ឋាន ស្តីពីការតាមដាន ស្រាវជ្រាវ និងការឆ្លើយតបទៅនឹងការរាតត្បាតជំងឺ ក្រោមអធិបតីភាពឯកឧត្តមសាស្រ្តាចារ្យ អេង ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាល។ នេះជាការផលិតធនធានមនុស្សចំនួន ២២រូប បន្ថែមទៀតដើម្បីរួមគ្នា បង្ការ តាមដាន និងឆ្លើយតបជំងឺរាតត្បាត ឲ្យកាន់តែមានប្រសិទ្ធិភាព នៅក្នុងព្រះរាជាណាចក្រកម្ពុជា ៕
Date: 11/April/2018
ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនឹងឈានមកដល់ក្នុងពេលឆាប់ៗនេះ សូមបងប្អូនប្រុងប្រយ័ត្ន ក្នុងការទិញស្រាមកពិសារ។ ត្រូវទិញស្រាមានប្រភពច្បាស់លាស់ មានការត្រួតពិនិត្យត្រឹមត្រូវពីមន្រ្តីជំនាញ និងសូមមេត្តាពិសារក្នុងកំរិតទាបបំផុត។ យោងតាមទិន្នន័យ ការពុលស្រាកន្លងមក នៅតែជាបញ្ហាប៉ះពាល់សុខភាព និងអាយុជីវិត។ សូមបងប្អូនមើលតួរលេខចំនួនធ្លាប់ពុលស្រាកន្លងមកដូចខាងក្រោម ៖
- ក្នុងឆ្នាំ ២០១៥ : ចំនួនករណីពុលស្រាមាន ២៨៤ ករណី ក្នងនោះស្លាប់ ៣៣ នាក់ កើតឡើងនៅក្នុងខេត្តចំនួន៣គឺ: ត្បូងឃ្មុំ ក្រចេះ និងមណ្ឌលគីរី ។
- ក្នុងឆ្នាំ ២០១៦ : ចំនួនករណីពុលស្រាមានចំនួន ៩២ ករណី ក្នុងនោះស្លាប់ ១៥ នាក់ កើតឡើងនៅក្នុងខេត្តកំពង់ឆ្នាំង។
- ក្នុងឆ្នាំ ២០១៧ : ចំនួនករណីពុលស្រាមានចំនួន ១៣ករណី ក្នុងនោះស្លាប់២នាក់ នៅខេត្តមណ្ឌលគីរី។
ដូចនេះ ស្រានៅតែជាមូលហេតុសំខាន់ ក្នុងចំណោមអាហារជាច្រើនដែលប្រជាពលរដ្ឋកំពុងតែប្រឈមនឹងការឈឺ និងស្លាប់ ទោះជាយ៉ាងណា ក្រសួងសុខាភិបាលនៅតែប្រឹងប្រែង សហការជាមួយក្រសួងពាក់ពន្ធ័ ដើម្បីរៀបចំស្ពតផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋ អោយយល់ដឹង ពីហានិភ័យដែលបណ្តាលមកពីការទទួលទានស្រា ។
ពត៌មានបន្ថែមសូមទាក់ទងមកលេខ ១១៥