សេចក្តីប្រកាសពត៌មានរបស់ក្រសួងសុខាភិបាលស្តីពីវិធានការបង្ការជំងឺ ហ្ស៊ីកា ជាពិសេសស្រ្តីមានផ្ទៃពោះត្រូវប្រុងប្រយ័ត្ន ថែសុខភាពខ្លួន និងកូនក្នុងផ្ទៃ ។​ សូមអានខ្លឹមសារទាំងស្រុងដែលភ្ជាប់មកជាមួយខាងក្រោមនេះ ។​ ពត៌មានបន្ថៃមសូមទាក់ទងទៅ៖ 115

Zika Press SEP

ចូលរួមសិក្ខាសាលារួមរវាងមូលនិធិអាស៊ាន និងនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃសហគមន៏អឺរ៉ុប ស្តីអំពីការត្រៀម ឆ្លើយតបទៅនឹងជំងឺឆ្លងធំៗនៅពេលអនាគត ដោយការអនុវត្តន៏ទំនាក់ទំនងសាធារណៈឲ្យមានប្រសិទ្ធិភាព តាមរយៈការផ្តល់ពត៌មានសុខភាពប្រកបដោយទាន់ពេលវេលា និងតំឡាភាព ដែលមានសិក្ខាកាមមកពីសមាគមន៏អាស៊ាន និងសហគមន៏អឺរ៉ុប រុបចំនួនប្រមាណ ១០០នាក់

ECDC1.sm   ECDC2.sm   ECDC3.sm  

នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ ២០១៦ លោកវេជ្ជបណ្ឌិត កែរ រដ្ឋាប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង បានទៅពិនិត្យម៉ាសុីនស្គេនកំដៅ ដែលក្រសួងសុខាភិបាលទើបតែផ្តល់ជូន និងបានពិនិត្យមើលការផ្សព្វផ្សាយ និងចែកចាយឯកសារអប់រំសុខភាពជាទំរង់ leaflet សម្រាប់ជំងឺហ្សីកា ជូនអ្នកដំណើរដែលឆ្លងចូលមកប្រទេសកម្ពុជាផងដែរ ។​ នៅច្រកក្រុងបាវិត​ ខេត្តស្វាយរៀង​ ។

Zika SR1.sm  Zika SR2.sm  Zika SR3.sm

ប្រជាជនទាំងអស់ត្រូវយល់ដឹងពីការការពារជំងឺហ្សីកា៖

សូមមន្ទីរសុខាភិបាលរាជធានី-ខេត្តទាំង២៥ ទាញយកឯកសារភ្ជាប់ជូនជាមួយនេះ រួច print ដើម្បីប្រើប្រាស់ក្នុងការអប់រំសុខភាព និងចែកផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋមានការយល់ដឹងទាំងអស់គ្នា។ ​

ប្រីយមិត្តដែលប្រើប្រព័ន្ធទំនាក់ទំនងហ្វេសបុកទាំងអស់ ក៏អាចទាញយកឯកសារអប់រំសុខភាពនេះមើលបានគ្រប់ពេល ដើម្បីចូលរួមការពារជំងឺហ្សីកា ហើយជួយផ្សព្វផ្សាយទូលំទូលាយដល់ក្រុមគ្រួសារ មិត្តភ័ក្ត្រ និងសហការី-ការីនីផង។ អរគុណនូវការយកចិត្តទុកដាក់លើការការពារជំងឺហ្សីកាទាំងអស់គ្នា។

អ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។

Zika poster.1.sm   Zika poster.2.sm   Zika Poster.4.sm  

 

នៅវេលាព្រឹក​ ថ្ងៃទី​ ៥​ ខែកញ្ញា​ ឆ្នាំ​ ២០១៦​ នេះ​ ឯកឧត្តមរដ្ឋមន្រ្តី​ក្រសួងសុខាភិបាល​ បានចុះត្រួតពិនិត្យវិធានការបង្ការជំងឺ​ ហ្សុីកា​ (Zika)​ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ​ និង​ សៀមរាប​ ។​ ឯកឧត្តមបានណែនាំឲ្យមន្រ្តីចត្តាឡីស័កទាំងអស់នៅអាកាសយានដ្ឋានអន្តរជាតិទាំងពីរយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការបង្ការនិងទប់ស្កាត់ជំងឺ ​ ហ្សីុកា​ និងជំងឺឆ្លងផ្សេងៗទៀត​ ។​ ឯកឧត្តមក៏បានកោតសសើខ្ពស់ដល់មន្រ្តី្តចត្តាឡីស័កដែលបានខិតខំខ្ពស់អស់​ ពីសមត្ថភាពដើម្បីបង្ការសុខភាពប្រជាពលរដ្ឋ​ព្រោះលោក​ លោកស្រីជាមន្ត្រីសុខភិបាលជួរមុខ​ ។

Quarantine1.sm   Quarantine2.sm   Quarantine3.sm   Quarantine4.sm