Date: 31/March/2020
Date: 08/February/2020
យេីងខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ដល់និយ័តករទូរគមនាគមន៏កម្ពុជា និងក្រុមហ៊ុនទូរស័ព្ទចល័តទាំងអស់ ដែលបានអនុញ្ញាតអោយទូរស័ព្ទទៅលេខ ១១៥ ដោយមិនគិតថ្លៃ និងមិនមានឧបសគ្គ និងសូមពង្រីកវិសាលភាពទូរស័ព្ទ ចូលពី៣០នាក់ក្នុងពេលតែមួយ ទៅ១២០នាក់ក្នុងពេលតែមួយ ដេីម្បីជៀសវាងអាកខាន ពេលតេលេីសកំនត់។ ទូរស័ព្ទទាន់ហេតុការណ៏ ១១៥ ជាប្រព័ន្ទទូរស័ព្ទ ដែលត្រូវបានអភិវឌ្ឍន៏ទៅជាបច្ចេកវិទ្យាទំនេីប និងសំរាប់ផ្តល់សេវា ជូនប្រជាពលរដ្ឋទូទាំងប្រទេសនូវ៖
១. ចំណេះដឹងទាក់ទងនឹង ជំងឺកូរ៉ូណាវីរុសប្រភេទថ្មី និងជំងឺឆ្លងផ្សេងៗទៀត
២. អាចរាយការណ៏ករណីជំងឺសង្ស័យ និងកេីតឡេីងច្រេីនខុសធម្មតា ក្នុងទីតាំងណាមួយ
៣. អាចសួរពត៏មាន ឬចំណេះដឹងបន្ថែម ទាក់ទងនឹងជំងឺកូរ៉ូណា វីរុសប្រភេទថ្មី និងជំងឺឆ្លងផ្សេងៗទៀត
៤. យេីងមានសហការីជំនាញសុខាភិបាល ១០រូបចាំទទួលទូរស័ព្ទ ដោយប្រេីបច្ចេកវិទ្យា ប្រព័ន្ទបញ្ជូនទៅទូរស័ព្ទដៃរបស់គ្រូពេទ្យទាំង១០នាក់ (Calling Forward System)
អរគុណ មន្រ្តីំនាញ IT នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង
អរគុណ និយ័តករទូរគមនាគមន៏កម្ពុជា
អរគុណ ក្រុមហ៊ុនទូរស័ព្ទចល័តកម្ពុជាទាំងអស់
អរគុណ អង្គការ Instedd
Updated: 19/March/2020
មេរោគកូរ៉ូណាវីរុសប្រភេទថ្មី ឆ្លងតាមរយ:ដំណក់ទឹកតូចៗ ដែលខ្ទាតចេញមកក្រៅតាមរយ:ក្អកឬកណ្តាស (មិនមែនហោះហេីរក្នុងខ្យល់ទេ) ។ ត្រូវចងចាំថា ដំណក់ទឹកតូចៗអ្នកជំងឺដល់ទីណា មេរោគនឹងទៅដល់ទីនោះ ។ អ្នកវិទ្យាសាស្រ្តរកឃេីញថា ចំងាយខ្ទាតចេញពីមុខមនុស្សយេីងចំងាយបាន ៣ហ្វីត បេីគិតពីរង្វាស់ម៉ែត្រគឺ ៩០សង់ទីម៉ែត្រ ។ ដូច្នេះបេីយេីងនៅឆ្ងាយពីអ្នកជំងឺលេីសពី១ម៉ែត្រ យេីងនឹងគេចផុតពីដំណក់ទឹកតូចៗទាំងនោះ ។ ពេលអ្នកជំងឺក្អកឬកណ្តាសម្តងៗ បណ្តាលឱ្យខ្ទាតទៅលេីផ្ទៃផ្សេងៗ ដូចជាលេីតុ លេីជញ្ជាំង លេីបង្កាន់ដៃ ។ ល។ និងដៃរបស់គាត់ក្រោយញីច្រមុះប្រលាក់សំបោរ ប៉ះដៃទ្វារប៉ះជញ្ជាំងប៉ះបង្កាន់ដៃ ដែលអ្នកជាប៉ះផ្ទៃទាំងនោះបណ្តាលឱ្យឆ្លងពេលយេីងប៉ះមុខនិងច្រមុះ ។ អ្នកវិទ្យាសាស្រ្តរកឃេីញថា ក្នុងមួយថ្ងៃមនុស្សយេីងប៉ះមុខជាមធ្យម ៦០ដង ។ ហេតុដូច្នេះ តំរូវឱ្យអ្នកជំងឺត្រូវពាក់ម៉ាស់ដេីម្បីកុំឱ្យខ្ទាតចេញមកក្រៅ និងទាំងអ្នកឈឺនិងអ្នកជាត្រូវតែឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ជេល ជាដេីម ។ ចំពោះអ្នកជាពុំចាំបាច់ពាក់ម៉ាស់ទេ គឺយើងពាក់ម៉ាស់នៅពេលចាំបាច់ដូចជា កន្លែងប្រមូលផ្តុំ សួរសុខទុកអ្នកជំងឺ និងក្រុមគ្រូពេទ្យ ហើយគ្រវាត់ម៉ាស់ក្នុងធុងសំរាមភ្លាមក្រោយប្រើប្រាស់ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥
Date: 19/March/2020
យេីងខ្ញុំសូមជំរាបជូន ដល់សាធារណ:ជនមេត្តាជ្រាបថា រាល់ការហៅចូលមកកាន់លេខ ទាន់ហេតុការណ៍ ១១៥ មានពេលខ្លះរង់ចាំយូរ រឺមិនអាចភ្ជាប់បាន ដោយសារប្រពន្ធ័បានភ្ជាប់ទូរសព្ទ័ដៃ មន្ត្រីចំនួន ២៥នាក់ (២៥ខ្សែរ)រួចហេីយ ដែលអ្នកផ្សេងត្រូវរង់ចាំការហៅចូល ហេតុដូច្នេះប្រពន្ធ័នឹងធ្វើការបញ្ជូន ការហៅរបស់លោកអ្នក បន្តពីលេខមួយទៅលេខមួយទៀតទៅអ្នកទំនេរ ដោយមិនកាត់ផ្តាច់ការហៅចូលទេ ដែលជាហេតុធ្វើអោយមានការរង់ចាំយូរបន្តិច (អាចលេីសពី៣-៤នាទី)។ គួរបញ្ជាក់ផងដែរថា កំឡុងពេលនេះមានការហៅចូលលេខ ១១៥ យ៉ាងច្រើនលើសលុបមិនថាយប់ រឺថ្ងៃ ។ យេីងខ្ញុំសូមឲ្យមានយោគយល់និងអត់ធ្មត់ ពីសាធារណៈជនទាំងអស់ និងសំណូមពរ អោយធ្វើការហៅមកជាថ្មីម្តងទៀត ប្រសិនបើមិនអាចទំនាក់ទំនងបាន។ ក្រុមការងារទូរសព្ទ័ទាន់ហេតុការណ៍លេខ ១១៥ រង់ចាំទទួលនូវការរាយការណ៍ និងសាកសួរពត៌មានអំពីជំងឺ COVID-19 ដោយក្តីសោមនស្សរីករាយ។
សូមជូនទិន្នន័យ ១១៥:
- ក្នុងមួយថ្ងៃហៅចូល និងភ្ជាប់ទំនាក់ទំនងជាង ៩ពាន់នាក់
- សរុបចាប់ពីរកឃេីញកូវិត១៩ករណីទី១មក មានជាង៩៣មុឺននាក់
សូមពីនិត្យទិន្នន័យក្រាហ្វិកខាងក្រោមនេះ
Date: 16/March/2020
Old case number 9: If you were on the same flight PG933 and seated in rows 22, 23, 24, 25, or 26 you are asked to contact the Ministry of Health of Cambodia by calling 115 (you will hear Khmer language, please press 3). For other passengers on same flight, you are asked to monitor your health for 14 days from the day the flight landed in Cambodia and contact the Ministry of Health by calling 115 if you develop any symptom (fever, cough, shortness of breath or runny nose).
ករណីចាស់ទី៩: អ្នកដំណើរម្នាក់នៅថ្ងៃទី 09-03-2020 លើជើងហោះហើរលេខ PG933 មកពី បាំងកក(BANGKOK) បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ ។
ប្រសិនបើអ្នកនៅលើជើងហោះហើរតែមួយខាងលើ ហើយអង្គុយនៅជួរទី 22, 23, 24, 25, ឬ 26 អ្នកត្រូវទាក់ទងទៅក្រសួងសុខាភិបាលដោយទូរស័ព្ទទៅលេខ ១១៥ ។
សម្រាប់អ្នកដំណើរផ្សេងទៀត ដែលធ្វើដំណើរតាមជើងហោះហើរលេខ PG933 អ្នកត្រូវត្រួតពិនិត្យតាមដាន សុខភាពរបស់អ្នករយៈពេល ១៤ ថ្ងៃចាប់ពីថ្ងៃដែលជើងហោះហើរចុះចត នៅប្រទេសកម្ពុជា ហើយទាក់ទងក្រសួងសុខាភិបាលដោយទូរស័ព្ទទៅលេខ ១១៥ ប្រសិនបើអ្នកមានរោគសញ្ញាណាមួយ។
Date: 15 March 2020
ត័ត៌មានបន្ថែមសូមទាក់ទងលេខ ១១៥