Date: 08/March/2020

covid 19 case defi 

បេីបងប្អូនសាធារណ:ជន មានរោគសញ្ញាក្តៅខ្លួន ឬមានរោគសញ្ញាផ្លូវដង្ហេីម និងទេីបធ្វេីដំណេីរពីប្រទេស ដែលមានឆ្លងជំងឺ​ COVID-19​ ឬប៉ះពាល់ជាមួយអ្នកមានជំងឺ ដែលបង្កឡេីងដោយមេរោគ​ COVID-19 ក្នុងកំឡុងពេល១៤ថ្ងៃ មុនចេញរោគសញ្ញា​ សូមអញ្ជេីញទៅពិគ្រោះជំងឺ នៅមន្ទីរពេទ្យខ្មែរ-សូវៀតនៅភ្នំពេញ​ និងនៅគ្រប់មន្ទីរពេទ្យខេត្ត​ នៅតាមបណ្តាខេត្តទាំងអស់នៅទូទាំងប្រទេស ។ ក្នុងករណីគ្រូពេទ្យពិនិត្យឃេីញថា ចូលករណីសង្ស័យ​ដែលតំរូវឱ្យយកវត្ថុ​ ឬតំរូវឱ្យសំរាកពេទ្យ​ អ្នកជំងឺទាំងនោះ នឹងមិនតរូវអោយមានការបង់ថ្លៃ សំរាប់ធ្វេីតេស្តរកមេរោគ​ COVID-19​ ឬ បង់ថ្លៃព្យាបាលជំងឺ ដែលបញ្ជាក់ថាមានវិជ្ជមាន​ COVID-19​ នោះទេ ។ ការអនុវត្តន៍នេះ​ នឹងធ្វេីឡេីងទាំងជនជាតិខ្មែរ​ និងជនជាតិបរទេសទាំងអស់​ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥

 

 

Date: 06/March/2020

សូមអញ្ជេីញទស្សនាវីដេអូអប់រំខ្លីរបស់ក្រសួងសុខាភិបាល​បរទេស​ ដែលបង្ហាញថា​ការលាងដៃមានសារ:សំខាន់ណាស់​ ដេីម្បីបង្ការជំងឺ​ឆ្លងនានា​ ក្នុងនោះរួមទាំង​មេរោគ​ COVID-19 ការពាក់ម៉ាស់តែមួយមុខមិនអាចការពារជំងឺទេ​ និងធ្វេសប្រហែស ហេីយបង្កគ្រោះថ្នាក់បាន ។
ការលាងដៃរួមមាន​:​ លាងដៃជាមួយសាប៊ូនិងទឹក​៤០វិនាទី​ លាងដៃជាមួយអាល់កុល​ ឬ​ លាងដៃជាមួយជេល​ ដែលអាចរកបាននៅទីផ្សារ​ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥

cleaned hand video032020

Date: 05/March/2020

JP COVID19 05032020.1sm  JP COVID19 05032020.2sm  JP COVID19 05032020.3sm  JP COVID19 05032020.4sm  JP COVID19 05032020.5sm 

សូមជំរាបជូនសាធារណ:ជនឲ្យបានជ្រាបថា ក្រោយពីទទួលបាន​ ព័ត៌មានថា​ ជនជាតិជប៉ុនម្នាក់មានផ្ទុកមេរោគ ​Covid-19 ក្រុមមន្រ្តីសុខាភិបាលថ្នាក់ជាតិ​ ថ្នាក់ខេត្ត និងអាជ្ញាធរខេត្តសៀមរាប កំពុងធ្វើការលើករណីនេះ ដោយតម្លាភាពបំផុត និងធ្វេីការ​ប្រកបដោយភាពត្រឹមត្រូវបំផុត ទៅតាមនីតិវិធីរបស់អង្គការសុខភាពពិភពលោក​ មជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងសហរដ្ឋអាមេរិក​ និងវិទ្យាស្ថានប៉ាស្ទ័រ​ ។ យេីងបានរកឃេីញអ្នកប៉ះពាល់ផ្ទាល់​ ៤នាក់​ និង​ ប្រមាណ​ ៤០នាក់​ប៉ះពាល់ប្រយោល ដែលតំរូវឱ្យគាត់នៅដោយឡែកពីគេចំនួន​ ១៤ថ្ងៃ​ និងតាមដានសុខភាព​ បេីមានចេញរោគសញ្ញាត្រូវយកវត្ថុវិភាគជាបន្ទាន់​ រហូតពេលនេះ ពួកគាត់ពុំទាន់មានរោគសញ្ញានៅឡេីយទេ​ ។ សូមបញ្ជាក់ថាជនជាតិជប៉ុននេះ ជាអ្នកធុរកិច្ច គាត់បានធ្វេីដំណេីរជាបន្តបន្ទាប់ក្នុង រយ:ពេលខ្លីពី​ ប្រទេសវៀតណាម​ ប្រទេសថៃ​ ប្រទេសហ្វ៊ីលីពីន​ ប្រទេសកម្ពុជា​ បន្ទាប់មកទៅវៀតណាម​ និងត្រលប់ចូល្រទេសជប៉ុនវិញហេីយរកឃេីញវិជ្ជមានCOVID-19 នៅទីនោះ​ ។
រហូតដល់ម៉ោង​ ៤​ល្ងាច​ ថ្ងៃទី​ ៥​ មីនា​ ២០២០​ មិនទាន់កឃេីញ​ករណីថ្មីនៅឡេីយទេ​ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥

 

Date: 04/March/2020

ប្រធានអង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅកម្ពុជា លោកស្រី វេជ្ជបណ្ឌិត​ លី អៃឡែន បានអះអាងថា រហូតមកដល់ពេលនេះ មិនមានរកឃើញករណីថ្មីនៃអ្នកកើតជំងឺកូរ៉ូណា ឬ COVID19 នោះទេ​ នៅប្រទេសកម្ពុជា​ តែយេីងត្រូវត្រៀមឆ្លេីយតបជានិច្ច ក្នុងករណីអាចកេីតឡេីងជាយថាហេតុ​ ហេីយយេីងសង្ឃឹមថា នឹងឆ្លេីយតបឱ្យបានល្អដូចករណីទីមួយ​ដែរ​ ។

WHO KH COVID19 04032020

ព័ត៌មានបន្ថែម សូមចុចមកលេខ ១១៥។