Date: 23/February/2019

PIG disease feb2019.sm

កន្លងមកថ្មីៗនេះ​ មានការរាត្បាតជំងឺថ្មីមួយ​ ដែលមានការឆ្លងខ្លាំង ទាំងនៅលេីសត្វជ្រូកស្រុក​ និងជ្រូកព្រៃ​ ដែលហៅថា ជំងឺផ្តាសាយជ្រូកអាហ្វ្រិក​ នៅប្រទេសមួយចំនួនធំ នៅប្រទេសអាហ្រ្វិក​ និងបានចំលងមកប្រទេសចិន​ និងមកប្រទេសវៀតណាម ផ្នែកខាងជេីង​ ។ ទោះបីជាមានការឆ្លងខ្លាំងលេីសត្វជ្រូក ដែលបណ្តាលអោយឈឺ និងងាប់​ច្រេីន​ក្តី តែជំងឺនេះមិនបង្កអោយមាន​ប៉ះពាល់់ ដល់សុខភាពមនុស្សឡេីយ​ ។ តែទោះយ៉ាងណាក៏ដោយ​ បងប្អូូន​ មិនត្រូវបរិភោគសាច់ជ្រូក ឈឺឬងាប់ ដែលពុំដឹងមូលហេតុឡេី​យ​ ដែលអាចចំលងជំងឺឆ្លងផ្សេងៗ​ ។
ពត៌មានបន្ថែមសូមទូរសព្ទលេខ​ ១១៥

Date: 23/February/2019

សូមបងប្អូនអានសារអប់រំ ទាក់ទងនឹងវិធានការបង្ការជំងឺឆ្កែឆ្កួត និង ស្តាប់កិច្ចសម្ភាសក៏ជាមួយវិទ្យុវាយោ ដែលមានភ្ជាប់មកជាមួយនេះ​ ៖

Rabies feb2019.sm   Rabies feb2019.3sm​   Rabies feb2019.4sm   Rabies feb2019.mp3

 

Date: 21/February/2019

សូមចុចអាន សេចក្តីជូនពត៌មាន របស់ក្រសួងសុខាភិបាល​ ស្តីពីបញ្ហាសុខភាពបណ្តាលមកពី ការបរិភោគត្រីក្រពត។

Puffer fish Feb2019.sm  

 

Date: 10/February/2019

Summer season Feb 2019.sm  Press.release hot season Feb2019 

ដើម្បីចូលរួមបង្ការសុខភាព ដែលអាចកើតមាន នៅក្នុងអំឡុងពេល អាកាសធាតុក្តៅ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង​ សូមអំពាវនាវដល់សាធារណជន ទាំងអស់ឲ្យចូលរួម អនុវត្តន៍វិធានការបង្ការ ដើម្បីសុខភាពល្អ រួមមាន៖
១. ពិសារទឹកឲ្យបានច្រើន៖ បង្កើនការទទួលទានជាតិទឹកឆ្អិន ឲ្យបានច្រើន និងញឹកញាប់ តាមដែលអាចធ្វើទៅបាន ដោយមិនត្រូវរង់ចាំរហូតដល់ស្រេកទឹកទេ ។ កុំពិសាវត្ថុរាវ ដែលមានជាតិអាល់កុល ឬជាតិស្ករច្រើនពេក ពីព្រោះសារធាតុទាំងនេះ បង្កឲ្យអ្នកកាន់តែបាត់បង់ជាតិទឹកច្រើន។ ជៀសវាងកុំពិសាភេសជ្ជៈត្រជាក់ខ្លាំង ពីព្រោះវាអាចបណ្តាលឲ្យរមូលក្រពះ។
២. ការបែកញើសច្រើន ហូរចេញអំបិល និងសារធាតុរ៉ែចេញពីរាងកាយរបស់អ្នក ដែលត្រូវតែបង្គ្រប់វិញ។ ប្រសិនបើអ្នក ហាត់ប្រាណចូរពិសារទឹកភេសជ្ជៈ ឬទឹកមានជាតិរ៉ែឲ្យបានពីរ ទៅបួនកែវ រៀងរាល់១ម៉ោងម្តង មិនត្រូវពិសារជាតិអាល់កុលឡើយ ។...

Read more: ការបង្ការសុខភាព ក្នុងអំឡុងពេល អាកាសធាតុក្តៅ