Date: 10/February/2019

Summer season Feb 2019.sm  Press.release hot season Feb2019 

ដើម្បីចូលរួមបង្ការសុខភាព ដែលអាចកើតមាន នៅក្នុងអំឡុងពេល អាកាសធាតុក្តៅ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង​ សូមអំពាវនាវដល់សាធារណជន ទាំងអស់ឲ្យចូលរួម អនុវត្តន៍វិធានការបង្ការ ដើម្បីសុខភាពល្អ រួមមាន៖
១. ពិសារទឹកឲ្យបានច្រើន៖ បង្កើនការទទួលទានជាតិទឹកឆ្អិន ឲ្យបានច្រើន និងញឹកញាប់ តាមដែលអាចធ្វើទៅបាន ដោយមិនត្រូវរង់ចាំរហូតដល់ស្រេកទឹកទេ ។ កុំពិសាវត្ថុរាវ ដែលមានជាតិអាល់កុល ឬជាតិស្ករច្រើនពេក ពីព្រោះសារធាតុទាំងនេះ បង្កឲ្យអ្នកកាន់តែបាត់បង់ជាតិទឹកច្រើន។ ជៀសវាងកុំពិសាភេសជ្ជៈត្រជាក់ខ្លាំង ពីព្រោះវាអាចបណ្តាលឲ្យរមូលក្រពះ។
២. ការបែកញើសច្រើន ហូរចេញអំបិល និងសារធាតុរ៉ែចេញពីរាងកាយរបស់អ្នក ដែលត្រូវតែបង្គ្រប់វិញ។ ប្រសិនបើអ្នក ហាត់ប្រាណចូរពិសារទឹកភេសជ្ជៈ ឬទឹកមានជាតិរ៉ែឲ្យបានពីរ ទៅបួនកែវ រៀងរាល់១ម៉ោងម្តង មិនត្រូវពិសារជាតិអាល់កុលឡើយ ។...

Read more: ការបង្ការសុខភាព ក្នុងអំឡុងពេល អាកាសធាតុក្តៅ

Date: 25/January/2019

ពិធីចូលឆ្នាំថ្មី​ ចិន​ វៀតណាម​ នឹងឈានមកដល់ ក្នុងពេលឆាប់ៗខាងមុខនេះ​។ ក្រសួងសុខាភិបាល សូមក្រេីននរំលឹក ដល់បងប្អូនជនរួមជាតិទាំងអស់ អំពីការឆ្លងជំងឺផ្តាសាយបក្សី​ ការពុលចំណីអាហារ​ និងពុលស្រា​ ។
សូមអានសេចក្តីប្រកាសពត៌មាន ដែលមានភ្ជាប់មកជាមួយនេះ​ ។ ពត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥​ ។

Food advice.01.2019.sm

Date: 24/December/2018

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង​ សូមផ្សព្វផ្សាយជូនសាធារណជន ស្តីអំពីវិធានការការពារសុខភាព នៅពេេលមានអាកាសធាតុត្រជាក់​ខ្លាំង ដូចមានភ្ជាប់មកជាមួយនេះ​ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥​ ដោយមិនគិតថ្លៃពីគ្រប់ប្រព័ន្ធ ។

Cold weather 122018sm

Date: 03/December/2018

dengueVdo2.23.06.2018នៅចុងខែវិច្ឆិការ​និងដើមខែធ្នូ​នេះ​ មានការកើនឡើងនៃករណី ជំងឺគ្រុនឈាមលើកុមារ​ និងមនុស្សធំ​ (ព្រោះជាខួបកើនឡើង នៃជំងឺគ្រុនឈាមរៀងរាល់ ៤ ទៅ ៥ឆ្នាំម្តង) ដែលបណ្តាលឲ្បបណ្តាខេត្ត​ រាជធានីបាននចាត់វិធានការ បាញ់ថ្នាំសំលាប់មូសខ្លា និងបើកយុទ្ធនាការដាក់ថ្នាំអាបែតបន្ថែម និងអប់រំសុខភាព​ ។ ដូច្នេះដើម្បីបង្ការ កុំឲ្យផ្ទុះជំងឺគ្រុនឈាម ក្នុងតំបន់បងប្អូនរស់នៅ សូមបងប្អូនចូលរួមទាំងអស់គ្នា ក្នុងការបំបាត់ជំរកដង្កូវទឹក ក្នុងផ្ទះ ជុំវិញផ្ទះបងប្អូន ទីសាធារណៈនានា និងក្នុងវត្តអារាម ការពារកូនកុំឲ្យមូសខាំ ដោយពាក់ខោអាវគ្របជិតខ្លួនកូន ពាក់ស្រោមជើង​ គេងក្នុងមុងជានិច្ចទាំងពេលថ្ងៃនិងពេលយប់ ។ សូមបងប្អូននាំកូនទៅមន្ទីរពេទ្យ ជាបន្ទាន់ បើឃើញកូនក្តៅខ្លួនខ្លាំង ផ្តល់ថ្នាំមិនចុះកំដៅ​ ឬសង្ស័យថាមានជំងឺគ្រុនឈាម ។ រោគសញ្ញាជំងឺគ្រុនឈាមរួមមាន គ្រុនក្តៅ ខ្លាំង​ ឈឺក្បាល ឈឺក្រោយរង្វង់ភ្នែក ឈឺពោះ ក្អួត​ និងករណីខ្លះមានកន្ទួលក្រហមលើស្បែក ឬសញ្ញាហូរឈាម ។ បើបងប្អូនឃើញជំងឺគ្រុនក្តៅច្រើន ខុសធម្មតាក្នុងភូមិ ក្នុងមូលដ្ឋានរស់នៅរបស់បងប្អូន សូមផ្តល់ពត៌មានទៅមន្រ្តីសុខាភិបាល នៅជិតបងប្អូនបំផុតជាបន្ទាន់​ ឫរាយការណ៏តាមលេខទូរស័ព្ទ 115 ដោយមិនគិតថ្លៃពីគ្រប់ប្រព័ន្ធ ដើម្បីឲ្យមន្ត្រីជំនាញចុះឆ្លើយតបជាបន្ទាន់ ៕

Dangue 12.2018.as  Dangue 12.2018.bs  Dangue 12.2018.cs  Dangue 12.2018.ds  Dangue 12.2018.es  Dangue 12.2018.fs  Dangue 12.2018.gs  115 sm 

Date: 26/November/2018

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង កំពុងប្រារព្វសប្តាហ៏ប្រឆាំងនឹងភាពស៊ាំ របស់ឱសថទៅនឹងមេរោគ នៅមន្ទីរសុខាភិបាល ខេត្តកំពង់ចាម ។ សារសំខាន់ៗរួមមាន ៖ មិនត្រូវប្រើឱសថសំលាប់មេរោគ នៅក្នុងជំងឺស្រាលធម្មតាដូចជា ក្តៅខ្លួន ផ្តាសាយ ឈឺក្បាល រាក របួសតិចតួច និងលេបបង្ការចំលងរោគឡើយ ។ ពិភពលោកយើងនេះ កំពុងប្រឈមទៅនឹងការគ្មាន ឱសថសំលាប់មេរោគ ដោយសារវាមានភាពស៊ាំ ដែលបណ្តាលអោយព្យាបាលមិនងាយជា និងអស់ថវិកាច្រើនក្នុងការព្យាបាល និងបង្កអោយបាត់បង់ជីវិត ដោយសារមិនអាចសំលាប់មេរោគបាន ។ ដូច្នេះមិនត្រូវប្រើថ្នាំសំលាប់មេរោគ ដោយគ្មានវេជ្ជបញ្ជារ និងមិនត្រូវផ្សំថ្នាំ នៅឱសថស្ថាន ឬកន្លែងលក់ថ្នាំដើម្បីព្យាបាលខ្លួនឯងឡើយ ៕
ពត៌មានបន្ថែមសូមទាក់ទងទូរស័ព្ទ ១១៥។

AMR 26 11 2018.a.sm  AMR 26 11 2018.b.sm  AMR 26 11 2018.c.sm  AMR 26 11 2018.d.sm  AMR 26 11 2018.e.sm